#Noted លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ មានដូចខាងក្រោម ៖
ការងារវារីវប្បកម្ម
ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន១៥គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីអណ្ដែង ១,៩០តោន ត្រីឆ្ពិន ០,៣០តោន ត្រីប្រា ២១,៥០តោន ត្រីពោ ០,៤០តោន ។
បរិមាណផលត្រីចិញ្ចឹមសរុបប្រចាំថ្ងៃ២៤,១០តោន (តម្លៃត្រីមធ្យម ៥ ២០០ រៀល/គ.ក្រ) ថ្លៃត្រីសរុប ១២៥ ៣២០ ០០០ រៀល ស្មើនឹង ៣០ ៥៦៥,៨៥ ដុល្លារ ។