#Noted លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ មានដូចខាងក្រោម ៖
ការពង្រឹងការអនុវត្ដច្បាប់
លោក ងិន សុខ នាយរងខណ្ឌ បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងមន្ត្រីក្រោមឱវាទ បានចុះស្រាវ ជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចដើមត្នោត៣ដើម ភូមិដំរីពួន ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយអនុវត្តបាន០១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ។
វត្ថុតាងត្រូវបានរុះរើបំផ្លាញចោល នៅនឹងកន្លែងនេសាទរួមមាន លូស្បៃមុងចំនួន ១៩មាត់ របាំងព្រួលស្បៃមុងប្រវែង ៩៥០ម៉ែត្រ បង្កោលចម្រឹងចំនួន ៣១៦ដើម កូនត្រីចម្រុះ ១៥គីឡូក្រាម ។