ព័ត៌មានជាតិ

កាលបរិច្ឆេទសំខាន់ៗនៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យប្រឡង៖០៨ តុលា,តើមានបេក្ខជនប៉ុន្មាននាក់?មណ្ឌលសំណេរ​ប៉ុន្មាន?…

កាលបរិច្ឆេទសំខាន់ៗនៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យប្រឡង៖០៨ តុលា,តើមានបេក្ខជនប៉ុន្មាននាក់?មណ្ឌលសំណេរ​ប៉ុន្មាន?…
ចេញផ្សាយ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៤
MoINFO APP

ការបិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង៖ ០៨ តុលា ២០២៤បានចាប់​ផ្តើមបិទនៅព្រឹក​ថ្ងៃទី៧ ខែតុលានៅតាមមណ្ឌលសំណេរ ខណៈការប្រឡងនឹងប្រព្រឹត្ត​ទៅរយៈពេល២ថ្ងៃ(៨-៩ តុលា)​នៅថ្ងៃអង្គារស្អែកនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងត្រូវប្រព្រឹត្តទៅដោយ​គោរពតាម គោលការណ៍​ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ពោលគឺ «អ្នកចេះជាប់»។

លើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៧ ខែតុលានេះដែរ ក្រសួងអប់រំ​យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនប្រឡង​សញ្ញា​បត្រមធ្យម​សិក្សាទុតិយភូមិទាំងអស់ចាំបាច់ត្រូវទៅពិនិត្យ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា និង​ប្លង់​បន្ទប់ ព្រមទាំងអាន​បទប្បញ្ញត្តិ​ប្រឡង ដែលត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​​នេះ​។

ក្រសួងអប់រំក៏បានរំលឹកដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេស​មិនត្រូវលាក់ទុកជាប់​នឹងខ្លួននូវ​ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់​ប្រឡងជាដាច់ខាត។ ក្នុងករណី​រកឃើញថា បាន​ប្រព្រឹត្ត​សកម្មភាពផ្ទុយ​នឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់​ជាស្វ័យប្រវត្តិ។

តើប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង៖ ០៨ខែតុលាមានកាលបរិច្ឆេទសំខាន់ៗអ្វីខ្លះ?មានបេក្ខជនចូលរួម​ប្រឡងប៉ុន្មាននាក់? មណ្ឌលសំណេរប៉ុន្មាន? គណៈមេប្រយោគ?…៖

១.ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤

២.ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

៣. ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤កាលបរិច្ឆេទសំខាន់ៗ ដូចខាងក្រោម៖

* ក្រសួងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

* បេក្ខជនប្រឡង៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះ​ឈ្មោះប្រឡង​សរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។

Leave a Reply

Your email address will not be published. Required fields are marked *