ប្រជាពលរដ្ឋមកលេងកំសាន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ នៅខេត្តព្រៃវែងប្រមាណ ជាង ១ ម៉ីននាក់
ព្រៃវែង៖ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី បាននាំគ្នាមកលេងកំសាន្តនៅតាមរមណីដ្ឋាននានាក្នុងខេត្តព្រៃវែង នាឱកាសឈប់សម្រាក់ពិធីបុណ្យភ្ជុំបិណ្ឌ រយះពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១-៣ ខែតុលា ឆ្នាំ២០២៤ ចំនួន 13,523នាក់ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែងក្នុងនោះមាន៖
+ទេសចរជាតិ (KHM)៖ 13,523នាក់
+ទេសចរបរទេស (FOR)៖ 00នាក់
ក្នុងនោះមានភ្ញៀវតាមរមណីយដ្ឋាននានាដូចជា៖
-នគរភ្នំ 2,578នាក់
-បារាយណ៍អណ្ដែត 1,450នាក់
-ទួលព័ន្ធតាឡី 405 នាក់
-ស្ទឹងចារ 9,012 នាក់
-ប្រាសាទព្រៃដើមស្រុក 78 នាក់៕