សម្តេចក្រឡាហោម ស ខេង បានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ នៅពេលនេះ សម្តេចមានជន្មាយុ ច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្នុងការក្លាយជា នាយករដ្ឋមន្ត្រី នាពេលខាងមុខ។
