ឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយអនុវត្តផែនការផែនការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយអនុវត្តផែនការផែនការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងណែនាំ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំដែលត្រូវចុះបំពេញបេសកកម្ម ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីនគរបាលយុត្តិធម៌។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានអញ្ជើញត្រួតពិនិត្យជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថដែលត្រៀមចេញបេសកកម្ម និងគ្រឿងបំពាក់សម្ភារ:បរិក្ខាមធ្យោបាយធ្វើដំណើរ ព្រមទាំងផ្តល់ជូននូវថវិការនិងគ្រឿងឧបភោពបរិភោគជូនបងប្អូនផងដែរ ។ ក្នុងឱ្យកាសនេះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំផ្តាំផ្ញើរដល់កងកម្លាំងដែលត្រូវមានភារកិច្ចអនុវត្តផែនការនេះ ត្រូវតែមានសីលធម៌ល្អ មានវិន័យ ចេះតស៊ូអំណត់ព្យាយាមក្នុងការបំពេញបេសកកម្ម បម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូល ។ ប្រសិនបើមានបញ្ហាអ្វីមួយដែលកើតឡើង ឬបញ្ហាសុខភាព ឬបញ្ហាប្រឈមសូមរាយការណ៍ជាបន្ទាន់ដល់ប្រធានក្រុមជាអ្នកដឹកនាំតាមឋានានុក្រមមកមេបញ្ជាការ ដើម្បីដោះស្រាយ និងជួយអន្តរាគមន៍បានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានបន្តថា ក្នុងប្រតិបត្តិការនេះ ត្រូវចុះឲ្យដល់គ្រប់ចំណុចគោលដៅដែលបានបែងចែក និងដែលបទល្មើសកើតមាន ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវបទល្មើសព្រៃឈើ ការកាប់ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវទិសស្លោករបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស÷ ១.ប្រទេសជាតិត្រូវតែការពារ ២.ប្រជាត្រូវតែបម្រើ ៣.ច្បាប់ត្រូវតែគោរព ៤.បទល្មើសត្រូវតែបង្ក្រាប។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរងគ្រប់រូប ត្រូវគោរពតាមបទបញ្ជាដែលបានដាក់ចេញឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
សហការឲ្យបានល្អជាមួយជំនាញពាក់ព័ន្ធ និងកងកម្លាំងដែលចូលរួមក្នុងប្រតិបត្តិការនេះ ពិភាក្សាផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកបានទាន់ពេលវេលា ។ ហាមដាច់ខាតការឃុបឃឹតជាមួយជនល្មើស បើនាយទាហាន នាយទាហានរង រូបណាប្រព្រឹត្តិល្មើសវិន័យ បទបញ្ជាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមេបញ្ជាការ