ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស.) អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃ (គ.ត.គ.ស.)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការអន្តរក្រសួងនេះ។

កិច្ចប្រជុំលើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១).ប្រកាសសមាសភាពនៃប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មការ គ.ត.គ.ស. ដូចមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៦ សសរ ចុះថ្ងៃទី១២ ខែមករា ឆ្នំា២០២៤ ២). អនុម័តលើសូចនាករ និងសូចនាករវាស់វែងសមិទ្ធកម្ម និង ៣). កិច្ចពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធភាព។

ជាលទ្ធផល កិច្ចប្រជុំលើកទី១ នៃគណៈកម្មការអន្តរក្រសួងនេះ បានបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងបានឯកភាពអនុម័តលើសូចនាករ និងសូចនាករវាស់វែងសមិទ្ធកម្ម នៃគោលនយោបាយជាតិនេះ។

Leave a Reply

Your email address will not be published. Required fields are marked *