ព័ត៌មានជាតិ

បទយកការណ៍៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពាវនាវដល់អង្គភាពថ្នាក់ក្រោមជាតិ ត្រូវប្រុងប្រយត្នខ្ពស់លើផលប៉ះពាល់ដោយសារគ្រឿងញៀននៅក្នុងសង្គមក្រុមគ្រួសារ

បទយកការណ៍៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពាវនាវដល់អង្គភាពថ្នាក់ក្រោមជាតិ ត្រូវប្រុងប្រយត្នខ្ពស់លើផលប៉ះពាល់ដោយសារគ្រឿងញៀននៅក្នុងសង្គមក្រុមគ្រួសារ

ចេញផ្សាយ ថ្ងៃទី 

MoINFO APP

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់បណ្ដាអង្គភាពពាក់ព័ន្ធ និងមន្ត្រីស្ថិតនៅថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមានការប្រុងប្រយត្នខ្ពស់ កុំប៉ះពាល់គ្រឿងញៀន ព្រោះវាអាចបំផ្លាញដល់សង្គមគ្រួសារ និងឈានទៅប៉ះពាល់ដល់សង្គមជាតិទាំងមូលផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមគ្រួសារ អាចទទួលបានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីការបង្ក្រាបបទល្មើសគ្រឿងញៀនពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។ ហេតុនេះអាណាព្យាបាលត្រូវមានកាតព្វកិច្ចខ្ពស់ក្នុងការផ្តល់ការណែនាំអប់រំដល់បុត្រធីតារបស់ខ្លួន ដោយត្រូវរកវិធីសាស្រ្តធ្វើយ៉ាងណាទាក់ទាញកូនៗរបស់យើង ឱ្យចៀសផុតឆ្ងាយពីអំពើជួញដូរនិងការប្រើប្រាស់គ្រឿងញៀន។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានលើកឡើងនូវនិយមន័យមួយដែលមានពាក្យថា « គ្រួសារ »ដែលពាក្យនេះបានសំដៅដល់ការរាប់បញ្ចូលជីដូនជីតា បងប្អូនសាច់ញាតិអាណាព្យាបាលមាតាបិតា និងប្តីប្រពន្ធកូនចៅជាដើម។ ដូច្នេះក្នុងនាមជាអ្នកបង្កើតគ្រួសារ ត្រូវមានការទទួលខុសត្រូវឲ្យបានខ្ពស់ ដោយត្រូវធ្វើយ៉ាងណាឲ្យគ្រួសារមានសុភមង្គល និងពោរពេញទៅដោយសុវត្ថិភាព ព្រមទាំងផ្តល់ភាពកក់ក្តៅទៅដល់គ្រួសារថែមទៀតផង។

ឯកឧត្តមបានបញ្ជាក់ថា៖ គ្រួសារមានសារៈសំខាន់ណាស់ ហេតុនេះអាណាព្យាបាលត្រូវមានតួនាទីផ្ដល់ការអប់រំណែនាំទូន្មានដល់កូនៗឲ្យបានច្រើនបើទោះបីជាមិនសូវមានពេលវេលាគ្រប់គ្រាន់យ៉ាងណាក៏ដោយ ប៉ុន្តែត្រូវចែករំលែកពេលវេលាក្នុងការតម្រង់ទិស ឲ្យពួកគេដើរទៅរកផ្លូវត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ ពិសេសគឺត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាថា ពួកគេមិនមានប៉ះពាល់ជាមួយនឹងគ្រឿងញៀននោះទេ។

សំឡេងទី១៖ ការរីកចម្រើននៃបច្ចេកវិទ្យានិងសាកលភាវូបនីយកម្មក៏មានផលប៉ះពាល់ជាអវិជ្ជមានចំពោះសង្គមផងដែរដូចជា ការហូរចូលនៃវិបត្តិ វប្បធម៌មិនល្អមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីរបស់ជាតិនិងនាំឱ្យមានបាតុភាពក្នុងសង្គមមួយចំនួនដូចជាកុមារទំនាស់នឹងច្បាប់ , កុមារប្រើប្រាស់គ្រឿងញៀន , ការរំលោភបំពានផ្លូវភេទ , ការជួញដូរស្រ្តីនិងកុមារ , អំពើហិង្សាក្នុងគ្រួសារ , បញ្ហាលែងលះ ហើយទារកនិងកុមារត្រូវបានបោះបង់ចោលជាដើម។ល។» ។

Leave a Reply

Your email address will not be published. Required fields are marked *