សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រម្លឹកឱ្យដឹងថា បើមិនមានការរារាំងពីសម្ដេចនោះទេ នោះតុលាការកាត់ទោសខ្មែរក្រហមនឹងដំណើ រការកាត់ទោសជាបន្តបន្ទាប់លើអតីតអ្នកជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជារហូតដល់ ថ្នាក់ឃុំ និងគ្រប់ទីកន្លែង ដែលធ្វើឱ្យតុលាការនេះដំណើរការមិនចេះចប់ ហើយសហគមន៍អន្តរជាតិនឹងប្រឹងរកលុយដើម្បីជួយដល់ការចំណាយរបស់តុលាការនេះ។