លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ នៃគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែទណ្ឌិតនៅក្នុងពន្ធនាគារខេត្ត ចូលរួមកិច្ចប្រជុំ និងចុះពិនិត្យវាយតម្លៃជាក់ស្តែងទណ្ឌិត នៅក្នុងពន្ធនាគារខេត្ត
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ នៃគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែទណ្ឌិតនៅក្នុងពន្ធនាគារខេត្ត ចូលរួមកិច្ចប្រជុំ និងចុះពិនិត្យវាយតម្លៃជាក់ស្តែងទណ្ឌិត នៅក្នុងពន្ធនាគារខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈប្រតិភូ នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ក្នុងគោលបំណងលើកសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតចំនួន ០៤រូប នៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូ នៃគណៈកម្មការថ្នាក់ជាតិ តំណាងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តំណាងគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកប្រធានពន្ធនាគាររខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញក្រសួងយុត្តិធម៌ និងគ្រូពេទ្យជំនាញផងដែរ៕