ព័ត៌មានជាតិ

ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង សន្តិភាពបានធ្វើអោយសមិទ្ធផលជាច្រើននៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនលើគ្រប់វិស័យ

ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង សន្តិភាពបានធ្វើអោយសមិទ្ធផលជាច្រើននៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនលើគ្រប់វិស័យ

ព្រៃវែង៖ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថាសន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះសមិទ្ធផលជាច្រើននៅក្នុងខេត្តព្រៃវែងក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងផ្នែកពុទ្ធចក្រនិងអណាចក្រ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម ឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង រួមជាមួយនឹងក្រុមគ្រួសារ សាច់ញាតិ អញ្ជើញដឹកនាំបញ្ចុះបឋមសិលាសាងសង់ព្រះវិហារនៅក្នុងវត្តកំពង់សិលា ស្ថិតនៅនៅភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។ ក្នុងនោះដែរ ឯកឧត្តម ឧកញ៉ា បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ ស្ដារឡើងវិញ នៅប្រទេសពោរពេញទៅដោយស្នូរកាំភ្លើង និងសង្រ្គាមឲ្យទៅជាប្រទេសមានសន្តិភាពពេញលេញមានការអភិវឌ្ឍ ។ បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងបានខិតខំបំពេញភារកិច្ចការងារទាំងឡាយជូនប្រជារាស្រ្តប្រកបដោយជោគជ័យទូទាំងប្រទេស។

ឯកឧត្ដម ឧកញ៉ា បានបន្តទៀតថា សមិទ្ធផល នេះគឺជាសមិទ្ធផលថ្មីដ៏ធំមួយសម្រាប់វត្តកំពង់សិលា ដែលបានចុះបឋមសិលាសាងសង់ព្រះវិហារ គឺទុកជា កេរ្តិ៍ដំណែលមរតក សម្រាប់ព្រះពុទ្ធសាសនា ក៏ដូចជា កន្លែងសម្រាប់ ការធ្វើសង្ឃកម្ម របស់ព្រះសង្ឃ និងសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញមកគោរពបូជាសមាទានសីល ធ្វើបុណ្យទានផ្សេងៗនៅទីវត្តអារាមមួយនេះ។

ឯកឧត្តម ឧកញ៉ា និងលោកជំទាវ បាប្រគេនបច្ច័យសម្រាប់កសាងព្រះវិហារនេះចំនួន ១០ ម៉ឺនដុល្លារ និងកូនៗ របស់លោក ឧកញ៉ា ៣ នាក់ ក្នុងម្នាក់ៗ ២,៥០០ ដុល្លា ព្រមទាំងបងប្អូនពុទ្ធបរិស័ទ្ធជិតឆ្ងាយ ឯកឧត្តមក៏បានផ្ដល់ជូននូវសារុង ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមចំនួន៤០០ នាក់ ដោលក្នុងម្នាក់ទទួលបានសារុងមួយផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *