ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិលែងកូនត្រីពូជ ០១ កក្កដា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅបឹងស្នេហ៍ ទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ស្រុក ខណ្ឌរដ្ឋបាលជលផលព្រៃវែង មេឃុំព្រៃកណ្ដៀង មេឃុំទឹកថ្លា មេឃុំធាយ មេភូមិធាយ និងបងប្អូនប្រជាកសិករក្នុងភូមិទ័ពស្ដេច កំពង់ស្នេហ៍ និងភូមិកំពង់ សរុបចំនួន១៥៦រូប។