ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតអោយថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ចូលជួបសំដែងការគួរសម និងជម្រាបជូន ឯកឧត្តម អំពីការងាររបស់សមាគមដែលបានអនុវត្តន៍នាពេលកន្លងមក និងផែនការសម្រាប់ឆ្នាំ២០២៤

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតអោយថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ចូលជួបសំដែងការគួរសម និងជម្រាបជូន ឯកឧត្តម អំពីការងាររបស់សមាគមដែលបានអនុវត្តន៍នាពេលកន្លងមក និងផែនការសម្រាប់ឆ្នាំ២០២៤

ចេញផ្សាយ ថ្ងៃទី 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតអោយថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ចូលជួបសំដែងការគួរសម និងជម្រាបជូន ឯកឧត្តម អំពីការងាររបស់សមាគមដែលបានអនុវត្តន៍នាពេលកន្លងមក និងផែនការសម្រាប់ឆ្នាំ២០២៤,ក្នុងឱកាសចូលជួបសំដែងការគួរសមនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក ណុប វី នាយកប្រតិបត្តិ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានសំដែងនូវការអបអរសាទរដោយស្មោះស្ម័គ្រ ដែល ឯកឧត្តម នេត្រ ភក្ត្រា ទទួលបាននូវការទុកចិត្តពី រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតាំងជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងអាណតិទី៧នេះ ដើម្បីអោយបំពេញកិច្ចការងារសម្រេចបាននូវសមិទ្ធផល និងជោគជ័យច្រើនថែមទៀតសម្រាប់ក្រសួងព័ត៌មាន ក៏ដូចជាការធ្វើឲ្យកាន់តែប្រសើរឡើងនៃវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ សម្រាប់កិច្ចពិភាក្សាការងារនាឱកាសនេះ គឺក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក និងចង់ដឹងពីតម្រូវការ ឬសំណូមពររបស់សមាគមសារដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត ។

លោក ណុប វី បានជម្រាបជូន ឯកឧត្តម ថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ( ខេមបូចា ) ជាសមាគមអ្នកសារព័ត៌មាន ដែលមានសមាជិកចំនួនជាង ១៥០នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នសារព័ត៌មាន នានារួមមាន វិទ្យុ ទូរទស្សន៍ អនឡាញ និងអ្នកសារព័ត៌មានសេរី ។ សមាគមទទួលបានការអនុញ្ញាតអោយបង្កើតឡើងដោយក្រសួងព័ត៌មាន កាលពីឆ្នាំ២០១៩ ហើយបានចុះបញ្ជីរស្របច្បាប់នៅក្រសួងមហាផ្ទៃ ខាខែធ្នូ ឆ្នាំ២០២០ ។ សកម្មភាពការងាររបស់ ខេមបូចា បានចូលរួមចំណែកនៅក្នុងការបណ្តុះបណ្ដាលអ្នកសារព័ត៌ លើក្រមខណ្ឌវិជ្ជាជីវៈ ក្រមសីលធម៌ ក៏ដូចជាច្បាប់ពាក់ព័ន្ធ ចាប់តាំងពីសមាគមបានបង្កើតឡើងមកដល់ពេលបច្ចុប បបច្ចុប្បន្ននេះ។ ខេមបូចាក៏កំពុងតែផ្តល់ការគាំពារ និងការគាំទ្រផ្នែក ច្បាប់ និងសុខមាភាពផ្លូវចិត្តដល់អ្នកសារព័ត៌មានផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីចំនួនអ្នកសារព័ត៌មាននៅកម្ពុជា មានច្រើនដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ហើយចំនួនច្រើនទៀតនៅមិនទាន់បានចុះបញ្ជីនៅឡើយ ដែលធ្វើពិបាកគ្រប់គ្រង និងមានរញ៉េររញ៉ៃ ។ ប្រឈមទៅនឹងបញ្ហានេះ ក្រសួងព័ត៌មាន បានជម្រុញ លើកទឹកចិត្តអោយសមាគមសារព័ត៌មាន ដែលមានសមាជិក ជាចាងហ្វាងសារព័ត៌មាន អនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៅមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមអញ្ជើញមកបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើននៅក្នុងពេលបំពេញការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងមានក្រមសីលធម៌ល្អ តាមរយៈការបណ្តុះបណ្តាលបន្ថែម ។ ក្រសួងព័ត៌មាន បានជម្រាបដល់មា្ចស់អង្គភាពអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ស្តីពីការធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា ក្នុងក្របខណ្ឌការងារព័ត៌មាន និងការផ្សព្វផ្សាយ ហើយនៅក្នុងអាណត្តិទី ៧ នេះ ក្រសួងព័ត៌មាន បានដាក់ចេញផែនការសម្រាប់ធ្វើកិច្ចការងារជួយដល់បងប្អូនសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន ដើម្បីតម្រង់ទិស ពង្រឹងគុណភាពសារព័ត៌មានអោយបានល្អ ដើម្បីអាចបន្តដំណើរការផ្សាយទៅមុខទៀត ។ ជាលើការជួយដល់បងប្អូនសាេព័ត៌មាន រាជរដ្ឋាភិបាល បានយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនដែរថា ក្រៅពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់មន្ត្រី គឺក្រសួងព័ត៌មាន ក៏បានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារក្នុងកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០ % ។

ជាជំហ៊ានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់បងប្អូនជាអ្នកសារព័ត៌មាន ។

ឯកឧត្តម នេត្រ ភក្ត្រា បានរលឹកដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទព័ត៌មាន និងល្បឿននៃព័ត៌មានអោយលឿន គឺជាចំណុចសំខាន់ដែលអាចអោយស្ថាប័នសារព័ត៌មានអសចដំណើរការទៅមុខបាន ហើយមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ ក្រមសិលធម៍ វិជ្ជាជីវៈ គឺជាកិច្ចការងារយ៉ាងសំខាន់សម្រាប់សារព័ត៌មាន ។ អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ដែលមានប្រភពច្បាស់លាស់ ជឿទុកចិត្តបាន ៕

Leave a Reply

Your email address will not be published. Required fields are marked *