ព័ត៌មានជាតិ

សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយមេត្តាជ្រាបថា​ ពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កេីតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កេីតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី​

សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយមេត្តាជ្រាបថា​ ពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កេីតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កេីតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី​ តាមរយៈ​៖
១/​ ការផុសដោយធ្វេីជារូបភាព​ ហេីយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក
២/​ កាត់តរូបគណនីរបស់សម្តេចបវធិបតី​ ដោយសរសេរសារក្លែងក្លាយ​ ភ្ជាប់នឹងរូបភាព​ តែចំនុចដែលខុស​ គឺគ្មានបញ្ចេញម៉ោង​ បេីផុសចេញពីផេកពិត​ គឺនឹងមានការបង្ហាញម៉ោង​ ឬថ្ងៃផុស​ (ដូចជូនភ្ជាប់ក្នុងរូបភាព)
៣/​ ការផុសចេញពីផេកផ្លូវការ​ គឺតែងមានតំណភ្ជាប់ទាំងអស់​ (Link) មានន័យថាគ្រប់ផុស​ គឺតែងមាន Link មួយជានិច្ច
៤/​ ផេកផ្លូវការរបស់សម្តេចបវធិបតី​ មានតំណភ្ជាប់តែមួយ​ គឺ​ https://www.facebook.com/share/1HMhbKEmCr/?mibextid=wwXIfr
៥/​ ផេកផ្លូវការរបស់សម្តេចបវរធិបតី​ គឺមានអ្នកតាមដាន​ ១,៨លាននាក់។

អាស្រ័យហេតុនេះ​ សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ បង្កេីនការប្រុងប្រយ័ត្ន​ និងតាមដានផេកផ្លូវការរបស់សម្តេចបវរធិបតី​ ដែលមានតែមួយ​ ដូចបានបញ្ជាក់ជូននិងតាមរយ:តំណភ្ជាប់ខាងលេី​ ហេីយមិនមានការផុសក្នុងក្រុមផ្សេងនៃហ្វេសប៊ុកនោះទេ។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *