សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសរំលេចថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយ សាមញ្ញ៤ចំណុចសម្រាប់ជំរុញការអនុវត្ត
ចេញផ្សាយ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយ សាមញ្ញ៤ចំណុចសម្រាប់ជំរុញការអនុវត្ត។
នៅក្នុងបទអន្តារគមន៍ក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភាថ្ងៃទីពីរ នៅព្រឹកថ្ងៃអង្គារទី៣ ខែមិថុនាឆ្នាំ២០២៥ ក្រោមប្រធានបទទី៣ ស្តីពីវិស័យកសិកម្ម សម្តេចបវរធិបតី បានលើកឡើងថាគោលនយោបាយ ទាំង៤ចំណុចនោះ រួមមាន៖
១. គោលនយោបាយមានហូប ដើម្បីធានាសន្តិសុខស្បៀងសម្រាប់គ្រួសារកសិករនិងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា
២. គោលនយោបាយមានប្រើ ដើម្បីបង្កើនផលិតកម្មក្នុងការបំពេញតម្រូវការការប្រើប្រាស់គាំទ្រដល់មូលដ្ឋានឧស្សាហកម្ម និងកែច្នៃក្នុងស្រុក
៣. គោលនយោបាយមានបាន ដើម្បីគាំទ្រលើកទឹកចិត្តដល់ប្រជាកសិករក្នុងការអនុវត្តផលិតកម្មកសិកម្មដែលផ្ដល់ប្រាក់ចំណូលខ្ពស់ដូចជាផលិតផលស្វាយចន្ទី ទុរេន ចេកស្រស់ ផ្លែមៀន ដូងប្រេង កៅស៊ូជាដើម
និង៤. គោលនយោបាយមានរហូត ដើម្បីយកចិត្តទុកដាក់ជារហូតនិរន្តភាពនៃសេដ្ឋកិច្ច និងបរិស្ថាន៕