ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បោះជំហ៊ានស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បោះជំហ៊ានស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានបោះជំហ៊ានស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ តាមរយៈបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា «កន្លងមក មិនថាការងារមានសភាពកាន់តែមមាញឹកយ៉ាងណាក្តី ថ្នាក់ដឹកនាំដែលទទួលបន្ទុកការងារទាំងការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខសាធារណៈ តែងតែបានអនុវត្តការងារបានយ៉ាងសកម្ម ហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការយកចិត្តទុកដាក់លើអត្ថប្រយោជន៍របស់មន្ត្រីរាជការ។ ក្នុងនោះ ការងារបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ២ដង ក្នុងមួយខែត្រូវបានរៀបចំយ៉ាងទៀតទាត់ មិនឱ្យមានភាពយឺតយ៉ាវ ឬអាក់ខាននោះឡើយ។ ជាមួយគ្នានេះ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១

ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំ ផ្លូវចំនួន ៨ខ្សែ ប្រវែងសរុប ៨០ ៤០០ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៤ខ្សែ ប្រវែង ៤៤ ១០០ម៉ែត្រ ស្ថិតនៅឃុំក្តឿងរាយ ឃុំស៊ាងឃ្វាង ឃុំត្របែក ឃុំដូនកឹង ឃុំក្របៅ ឃុំជ្រៃ ឃុំពានរោង ឃុំជីផុច ឃុំស្វាយជ្រុំ ស្រុកកញ្ជ្រៀច ស្រុកកំចាយមារ ស្រុកស្វាយអន្ទរ ស្រុកមេសាង និងផ្លូវក្រាលល្បាយក្រួស ក្រាលខ្សាច់ភ្នំ ចំនួន ៤ខ្សែ […]