ព័ត៌មានជាតិ

កងកម្លាំងនគរបាលជាតិកម្ពុជា គឺជាអង្គប្រតិបត្តិច្បាប់ពោរពេញទៅដោយពលានុភាព ក្នុងការ​ការពារសន្តិភាព, សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជាតិ ពិសេសបម្រើដល់ការរស់នៅប្រចាំ​ថ្ងៃ​របស់ប្រជាជន

កងកម្លាំងនគរបាលជាតិកម្ពុជា គឺជាអង្គប្រតិបត្តិច្បាប់ពោរពេញទៅដោយពលានុភាព ក្នុងការ​ការពារសន្តិភាព, សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជាតិ ពិសេសបម្រើដល់ការរស់នៅប្រចាំ​ថ្ងៃ​របស់ប្រជាជន ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​ប្រារព្វខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការប្រារព្វខួបលើកទី៨០ នៃ​ការបង្កើតកងកម្លាំងនគបាលជាតិ គឺជាការចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម, និង​សមិទ្ធផលដ៏ត្រចះត្រចង់របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និងជាពេលវេលាសមស្របសម្រាប់ថ្លែងអំណរគុណ និង​​ ការដឹងគុណចំពោះវីរភាពយ៉ាងអង់អាចក្លាហានរបស់យុទ្ធមិត្តនគរបាលទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ហើយជាគ្រឹះយ៉ាងសំខាន់ក្នុងការបម្រើឧត្តម​ប្រយោជន៍ជាតិ និងប្រជាជន។ បន្ថែមលើនេះ, បេសកកម្ម​របស់កងកម្លាំងនគរបាលជាតិ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារដាច់ខាត ដល់សន្តិភាព​, អធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ដោយធានាមិនឱ្យមានការជ្រៀតជ្រែកផ្ទៃក្នុង, ចាត់វិធានការទប់​ស្កាត់ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី នៅស្រុកកំចាយមារ ចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី នៅស្រុកកំចាយមារ ចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម! ចេញផ្សាយ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP ព្រៃវែង ៖​ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនី ជាង ២ ៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនី ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគ មកបណ្តាក់ទុន បង្កើតរោងចក្រ សហគ្រាស ដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ នៅស្រុកកំចាយមារ នេះស្រាប់។ ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ទី១៣ ឧសភា ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ទី១៣ ឧសភា ២០២៥។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីរៀបចំសមាជលើកទី១ នាពេលខាងមុខ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីរៀបចំសមាជលើកទី១ នាពេលខាងមុខ ចេញផ្សាយ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៥ AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥– សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីរៀបចំសមាជលើកទី១ របស់រដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ ខណៈកិច្ចប្រជុំបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់សម្តែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕

ព័ត៌មានជាតិ

ឯកឧត្តម លី សុខគួង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ឫស្សី និង លោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង ព្រមទាំងលោកស្រី ផាន់ សុគន្ធារី

រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លី សុខគួង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ឫស្សី និង លោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង ព្រមទាំងលោកស្រី ផាន់ សុគន្ធារី ក្រុមការងាររបស់លោកជំទាវ កែ សួនសុភី និងព្រះវិជ្ជាកោវិទ សាន ភារ៉េត លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុកពោធិ៍រៀង ព្រមទាំងលោក លោកស្រី អាជ្ញាធរមូលដ្ឋានឃុំកំពង់ឫស្សី បាន​និមន្ត និងអញ្ជើញចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងសាលា វិបស្សនា ក្នុងវត្តពោធិរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង​លោកជំទាវ កែ សួនសុភីនៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចេញទៅអាម៉េរិក ដើម្បីចរចាពាក់ព័ន្ធបញ្ហាពន្ធទំនិញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចេញទៅអាម៉េរិក ដើម្បីចរចាពាក់ព័ន្ធបញ្ហាពន្ធទំនិញ ចេញផ្សាយ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា -សហរដ្ឋអាម៉េរិក រួមដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

ព័ត៌មានជាតិ

រយៈពេល៣ខែដើមឆ្នាំ២០២៥ បរិមាណព័ត៌មានក្លែងក្លាយនៅតែកើតមានច្រើនដែលគួរអោយបារម្ភ

រយៈពេល៣ខែដើមឆ្នាំ២០២៥ បរិមាណព័ត៌មានក្លែងក្លាយនៅតែកើតមានច្រើនដែលគួរអោយបារម្ភ ចេញផ្សាយ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងថា ក្នុងរយៈពេលចំនួន១ត្រីមាសដំបូងនៃដើមឆ្នាំ២០២៥នេះ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ ក្រសួងព័ត៌មាន បានកត់ត្រាឃើញព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី។ យោងតាមក្រសួងព័ត៌មានបានអោយដឹងទៀតថា កាលពីត្រីមាសទី២ ឆ្នាំ២០២៤ កើតមានព័ត៌មានក្លែងក្លាយចំនួន៨៨១ ករណី ហើយកាលពីត្រីមាសទី៣ ឆ្នាំ២០២៤ កើតមានព័ត៌មានក្លែងក្លាយចំនួន៩៨៥ករណី។ ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្តាញសង្គម ហ្វេសប៊ុក តិកតុក តេឡេក្រាម អ៊ីនស្តាក្រាម ជាពិសេសការប្រើបច្ចេកវិទ្យាទំនើប «សញ្ញាសិប្បនិម្មិតAI» មានសន្ទុះ កើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។ បរិមាណព័ត៌មានក្លែងក្លាយនេះ បានបង្កើនការព្រួយបារម្ភនៅក្នុងសង្គម ខណៈព័ត៌មានក្លែងក្លាយបានបង្កទុក្ខទោសដល់សង្គម បន្ទុចបង្អាក់ដល់ការអភិវឌ្ឍនិងបង្កអសន្តិសុខ អស្ថេរភាពចំពោះប្រទេសជាតិ។ ជាការឆ្លើយតបក្រសួងព័ត៌មានកាលពីថ្ងៃទី១ខែមេសាឆ្នាំ២០២៥បានបង្កើតយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេសដែលមានឈ្មោះថា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»។ យុទ្ធនាការដែលមានរយះពេលពេញ១ឆ្នាំនេះ បង្កើតឡើង ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ […]

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មន្ត្រីព័ត៌មាន ត្រូវជំរុញបន្ថែមទៀតដើម្បីបញ្ជ្រាបនូវ «គ្រោះថ្នាក់នៃពត៌មានក្លែងក្លាយ» នៅតាមសាលារៀន សហគមន៍ និងភូមិ/ឃុំ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មន្ត្រីព័ត៌មាន ត្រូវជំរុញបន្ថែមទៀតដើម្បីបញ្ជ្រាបនូវ «គ្រោះថ្នាក់នៃពត៌មានក្លែងក្លាយ» នៅតាមសាលារៀន សហគមន៍ និងភូមិ/ឃុំ ចេញផ្សាយ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP “ខ្ញុំសូមជំរុញដល់ក្រុមមន្រ្តីព័ត៌មានត្រូវធ្វើសកម្មភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត តាមរយៈធ្វើការផ្សព្វផ្សាយបញ្ជ្រាបអំពី «គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ» នៅតាមបណ្តាសាលារៀន សហគមន៍ និងដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យ ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់លាស់ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ”។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តតាកែវ។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ខ្លួន បានកត់ត្រា ព័ត៌មានក្លែងក្លាយចំនួន ៨៨៤ករណី។ ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ហ្វេសប៊ុក ទីកតុក តេឡេក្រាម អ៊ីនស្តាក្រាមជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅខេត្តក្រចេះ ចេញផ្សាយ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១៦២ (៨ ឧសភា ២០២៥) ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្ត្រ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុងទាំង៧ លោក លោកស្រី នាយក នាយករងសាខា និងមន្រ្តីរាជការជាច្រើនរូប។