រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លី សុខគួង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ឫស្សី និង លោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង ព្រមទាំងលោកស្រី ផាន់ សុគន្ធារី
ក្រុមការងាររបស់លោកជំទាវ កែ សួនសុភី និងព្រះវិជ្ជាកោវិទ សាន ភារ៉េត លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុកពោធិ៍រៀង ព្រមទាំងលោក លោកស្រី អាជ្ញាធរមូលដ្ឋានឃុំកំពង់ឫស្សី បាននិមន្ត និងអញ្ជើញចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងសាលា វិបស្សនា ក្នុងវត្តពោធិរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ក្រោមអធិបតីភាព
ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភីនៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។