ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២៖ ១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និង លើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជានិងជប៉ុន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ។ ២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងគោលបំណងកសាងភាពជាដៃគូវិនិយោគដ៏រឹងមាំនាពេលអនាគត។ ពិធីនេះ បានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។

ព័ត៌មានជាតិ

ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad បង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad បង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកនាយកប្រតិបត្តិបានជម្រាបជូនពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ បច្ចុប្បន្ន ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។ បន្ថែមលើនេះ […]

ព័ត៌មានជាតិ

ក្រុមហ៊ុន Aurelius Healthcare មានបំណងពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

ក្រុមហ៊ុន Aurelius Healthcare មានបំណងពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ នាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ នៅក្នុងឱកាសនៃជំនួប, លោកនាយកគ្រប់គ្រងក្រុមហ៊ុនបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម។ លោកនាយកគ្រប់គ្រង ក៏បានគោរពជម្រាបជូន សម្តេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលរួមមានការបើកមន្ទីរពេទ្យធំៗនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើន រួមមានដូចជា៖ ម៉ាឡេស៊ី, វៀតណាម និងថៃ​ ជាដើម។ លោកបានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្នុងទីក្រុងតូក្យូ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្នុងទីក្រុងតូក្យូ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនសហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ក្នុងឱកាសដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល០៤ថ្ងៃ នៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន។ រូបថត៖ គល់ រ៉េននី

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាប់ពីខែមិថុនាខាងមុខនេះនឹងមាន call-tune ក្នុងទូរសព្ទប្រជាពលរដ្ឋដើម្បីចូលរួមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាប់ពីខែមិថុនាខាងមុខនេះនឹងមាន call-tune ក្នុងទូរសព្ទប្រជាពលរដ្ឋដើម្បីចូលរួមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិកានិងជាអ្នកអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះថាក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ បានផ្តល់លទ្ធភាពអោយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បានផ្ញើសារអប់រំផ្សព្វផ្សាយតាមប្រព័ន្ធ TRC-SMS សរុបចំនួន៩សារ ទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួនជាង ២៣លាននាក់នៅទូទាំងប្រទេស ខណៈកិច្ចសហប្រតិបត្តិនេះ នឹងដាក់ដំណើរការការផ្សព្វផ្សាយតាមរយៈ call-tune នៅក្នុងខែមិថុនាតទៅបន្ថែមទៀត។ សកម្មភាពផ្សព្វផ្សាយទាំងនេះ បាននិងកំពុងចូលរួមក្នុងលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋយើងឱ្យក្លាយជាពលរដ្ឋឌីជីថលល្អ គឺចេះប្រើប្រាស់ព័ត៌មាន បែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម មានប្រភពពីបណ្តាញសង្គមនានា ដើម្បីរួមចំណែកធានាសុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា ចាប់តាំងពីចុងខែមេសា និងដើមខែឧសភានេះ យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលដឹកនាំដោយក្រសួងព័ត៌មាន និងសម្របសម្រួលការអនុវត្តតាមបណ្តារាជធានីខេត្ត ដោយមន្ទីរព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធ បានចេញពីមន្ទីរព័ត៌មានរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបច្ចុប្បន្នបានធ្វើដំណើរដល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងតាកែវហើយ។ […]

ព័ត៌មានជាតិ

ក្រសួងដែនដីនឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដីជូន ប្រជាពលរដ្ឋពីថ្ងៃនេះតទៅ

ក្រសួងដែនដីនឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដីជូន ប្រជាពលរដ្ឋពីថ្ងៃនេះតទៅ ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋាន ពន្ធដារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥​បាន​ចាប់ផ្តើមចែក រំលែកទិន្នន័យ​ព័ត៌មាន​ទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រង ចំណូលសារពើពន្ធរបស់រដ្ឋ។ ក្រសួង​រៀបចំដែនដីតាមរយៈរដ្ឋបាល រាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី នឹងចាប់ផ្តើម​បញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការ លើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនបងប្អូន​ប្រជាពលរដ្ឋពីថ្ងៃនេះតទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ថ្លែងក្នុង​កិច្ច​ប្រជុំពិភាក្សា ការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មាន​ទៅវិញ​ទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង| ក្រសួងព័ត៌មាន អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ទីប្រឹក្សា​ ជំនួយការ​ មន្ត្រីជាប់កិច្ចសន្យានៃក្រសួង សមាគម អង្គភាព និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា

សេចក្តីជូនដំណឹង| ក្រសួងព័ត៌មាន អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ទីប្រឹក្សា​ ជំនួយការ​ មន្ត្រីជាប់កិច្ចសន្យានៃក្រសួង សមាគម អង្គភាព និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា

ព័ត៌មានជាតិ

កិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ និងពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់ និងការរក្សានូវសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់

កិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ និងពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់ និងការរក្សានូវសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ ព្រៃវែង:ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ និងពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់ និងការរក្សានូវសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C» សាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្ត ស្នងការនគរបាលទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន អធិការនគរបាលក្រុង ស្រុកទាំង១៣ និងមន្រ្តីជាច្រើនរូបផងដែរ។

ព័ត៌មានជាតិ

កិច្ចប្រជុំ ស្តីពីផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព

កិច្ចប្រជុំ ស្តីពីផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ព្រៃវែង:ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ហ៊ន់ សុធារី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានការិយាល័យចំណុះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មេឃុំ ចៅសង្កាត់ ប្រធានមន្ទីរពេទ្យបង្អែកទាំងអស់ លោក លោកស្រី ប្រធានមណ្ឌលសុខភាព សរុបប្រមាណ២៨២រូប។