មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹង ស្ថិតក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង ចេញផ្សាយ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់សំណង់ស្ទាក់ទឹកស្ទឹង ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។ សូមជម្រាបថា ដំណើរចុះពិនិត្យការងារនាពេលនេះមានការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ សាលាស្រុកសំឡូត មេឃុំនិងមេភូមិពាក់ព័ន្ធទាំងអស់ ពលទាហាន នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងស្រុកសំឡូត និងកងដោះមីន ជាច្រើនរូបផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារធ្វើផ្លូវគឺដើម្បីនាំគ្រឿងចក្រនិងសម្ភារៈចូលទៅកាន់ការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ក្បាលស្ទឹងសង្កែដែលជាចំណុចប្រសព្វនៃកំពូលស្ទឹងទាំងបួនគឺស្ទឹងរនោង ស្ទឹងក្រូច ស្ទឹងវាលរលឹម និងស្ទឹងតាតោក ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។ […]
Month: February 2025
រដ្ឋបាលរាជធានីភ្នំពេញកំពុងបង្កើនប្រជាប្រិយភាពដល់ផ្លូវថ្មើរជើងដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ
រដ្ឋបាលរាជធានីភ្នំពេញកំពុងបង្កើនប្រជាប្រិយភាពដល់ផ្លូវថ្មើរជើងដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ចេញផ្សាយ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញកំពុងគិតគូរឈានទៅកែលំអលក្ខណ:សម្បត្តិផ្លូវថ្មើរជើងដែលបានបើកនៅរាល់ចុងសប្តាហ៍ដើម្បីទាក់ទាញបរិមាណភ្ញៀវជាតិនិងអន្តរជាតិឱ្យចូលរួមកម្សាន្តសប្បាយកាន់តែច្រើន។ នៅក្នុងឱកាសចុះទៅពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី៩ កុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថារដ្ឋបាលរាជធានីភ្នំពេញកំពុង ធ្វើការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង បន្ទាប់ពីសង្កេតឃើញ មានតម្រូវការលក់ដូរអាហារបានកើនឡើង ពោលគឺចំណីរអាហារត្រូវបានលក់អស់លឿនជាងធម្មតា។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ មើលឃើញអំពីមុខព្រួយត្រូវដោះស្រាយបន្ទាន់គឺ បញ្ហាចំណតរថយន្តនិងទោចក្រក្រយានយន្ត ខណ:នៅពេលនេះ អ្នកប្រើរថយន្តអាចផ្ញើនៅលើទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញមិនទាន់អាចរកទីតាំងរៀបចំបាននៅឡើយ ខណ:ម៉ូតូអាចផ្ញើបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញមានគម្រោង រៀបចំឱ្យមានបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅ ។ រៀបចំអោយមានការបង្ហាញផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដើម ហើយមានការចូលរួម រួមទាំងវិចិត្រករសូនរូប គូររូប […]
រដ្ឋបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍“សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥
រដ្ឋបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍“សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ព្រៃវែង៖នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ ”សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ តំណាងឯកឧត្តម ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្តព្រៃវែង តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការ ពិភាក្សា បែងចែកទៅតាមផ្នែក នៃអនុគណៈកម្មការ […]
ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដីដែលគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ
ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដីដែលគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ ចេញផ្សាយ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP «រយៈពេល៤៦ឆ្នាំក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំចុងក្រោយ»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សរុបចំនួនជាង ៤០០នាក់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះបានទាញកម្ពុជាចេញពីគំនរផេះផង់ ចេញពីសោកនាដកម្មឈាមនិងទឹកភ្នែកក្នុងសម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ឱ្យក្លាយជាប្រទេសសម្បូរសប្បាយមិនធ្លាប់ដែលមានពីមុន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរដែលត្រូវបានគេកាប់សម្លាប់ស្ទើរតែអស់ពីភពផែនដីទៅហើយនោះ ស្រាប់តែមានភ័ព្វសំណាងបានរស់ឡើងវិញម្តងទៀត និងបានស្តារប្រទេសឡើងវិញឱ្យស្គាល់យុគសម័យទំនើបដូចបច្ចុប្បន្ន។ នេះគឺជាមហាសមិទ្ធផលដែលជាស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី […]
ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៧០០នាក់ ស្មើនឹង១៨សញ្ជាតិ ធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ
ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៧០០នាក់ ស្មើនឹង១៨សញ្ជាតិ ធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ ចេញផ្សាយ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ SEVENSEA EXPLIORER បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៧០០នាក់ ស្មើនឹង១៨សញ្ជាតិ ចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយ:ពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ SEVENSEA EXPLIORER មានសញ្ជាតិ MARSHALL ISLAND មានបណ្តោយ២២៣.៧៤ម៉ែត្រ ទទឹង៣១.ម៉ែត្រ ជម្រៅទឹក៧ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៧២៥នាក់ ស្រី៣៩១នាក់ ស្មើនឹង១៨សញ្ជាតិ និងមាននាវិកសរុបចំនួន៥៤៥នាក់ ស្រី ១៣៣នាក់ ស្មើនឹង៤៤សញ្ជាតិ។ នាវាទេសចរណ៍ SEVENSEA EXPLIORER បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៩ និង៣០នាទី […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភូមិវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភូមិវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភូមិវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាជាតិឡាវ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត ទូច សុឃៈ លើកទឹកចិត្តឃុំ សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ
ឯកឧត្តមបណ្ឌិត ទូច សុឃៈ លើកទឹកចិត្តឃុំ សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ជាង២០ឆ្នាំហើយដែលរាជរដ្ឋាភិបាល ផ្ដល់សិទ្ធិទាំងស្រុងឱ្យពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំឃុំ សង្កាត់ ដោយខ្លួនឯង។ ក្នុងចំណោមសិទ្ធិអំណាចដែលថ្នាក់ជាតិបានផ្ទេរទៅឱ្យឃុំ សង្កាត់ ចាត់ចែងអនុវត្ត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏មានដែរ យន្តការច្រកចេញចូកតែមួយ។ រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចប្រគល់ការងារនេះ ភ្ជាប់ដោយប្រភេទសេវាមួយចំនួន ទៅឱ្យរដ្ឋបាលឃុំ សង្កាត់ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏បានក្លាយជាមរតកនយោបាយដ៏មានប្រជាប្រិយភាពមួយរហូតមកដល់សព្វថ្ងៃ។ ហេតុអ្វីបានជាច្រកចេញចូលតែមួយ ជាយន្តការមានប្រជាប្រិយភាព? ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានរម្លឹកឱ្យដឹងថា […]
យកបេះដូង ទាក់ទាញបេះដូង»៖ ថ្នាក់ដឹកនាំ សាលារៀន និងមន្ទីរពេទ្យ ប្តេជ្ញាចិត្តផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ មានវិជ្ជាជីវៈ ភក្តីភាព និងទឹកចិត្តបរិសុទ្ធចេញពីបេះដូង
«យកបេះដូង ទាក់ទាញបេះដូង»៖ ថ្នាក់ដឹកនាំ សាលារៀន និងមន្ទីរពេទ្យ ប្តេជ្ញាចិត្តផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ មានវិជ្ជាជីវៈ ភក្តីភាព និងទឹកចិត្តបរិសុទ្ធចេញពីបេះដូង ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP លោក លោកស្រី នាយក នាយករងវិទ្យាល័យ មត្តេយ្យសិក្សា ចំនួន១០ និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងសហការី ចំនួន១៥ អង្គភាព បានធ្វើបទបង្ហាញ ក្នុងនាមជាបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលមានលំដាប់ពិន្ទុខ្ពស់ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.រ.) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ រយៈពេល៣ថ្ងៃ គណៈកម្មការ គ.វ.ជ. ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. បានស្តាប់បទបង្ហាញទាំងនេះយ៉ាងយកចិត្តទុកដាក់ សួរសំណួរដេញដោលយ៉ាងផុលផុស ដើម្បីដាក់ពិន្ទុស្វែងរកជ័យលាភីចុងក្រោយ ប្រកបដោយសុក្រឹតភាពជាទីបំផុត។ ទម្រាំបានឈានមកដល់ដំណាក់កាលនៃការធ្វើបទបង្ហាញចុងក្រោយនេះ […]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យ លោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ចូលជួបពិភាក្សាការងារ
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យ លោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ចូលជួបពិភាក្សាការងារ ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) អនុវត្តដោយអង្គការស្វីស ខន់ថាក់ និងគម្រោងបង្កើតឱកាសការងារសមរមដល់យុវជន (DEY) អនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ យូនីដូ (UNIDO) សំដៅចូលរួមលើកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា បង្កើតឱកាសការងារ លើកកម្ពស់ប្រាក់ចំណូល និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដាជាតិនិងអាស៊ាន ។ ឯកឧត្តមរដ្ឋមន្ត្រី និងលោក Reto […]
ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានប្រភពទុនវិនិយោគពីប្រទេសចិនជាង ៥៤៨លានដុល្លារ
ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានប្រភពទុនវិនិយោគពីប្រទេសចិនជាង ៥៤៨លានដុល្លារ ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នៅខែមករាឆ្នាំ២០២៥ ប្រទេសចិននៅតែឈរលំដាប់ទី១ ជាវិនិយោគិនបណ្ដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ ក្នុងខែមករាកន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានទុនវិនិយោគសរុប ៧៤៨លានដុល្លារអាមេរិក ក្នុងនោះមានប្រភពទុនវិនិយោគពីប្រទេសចិនប្រមាណ ៧៣,៣៥ភាគរយ ឬប្រមាណ ៥៤៨លានដុល្លារ ។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈបានឱ្យដឹងថា ក្នុងខែមករា កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីមានចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មមានចំនួន៤គម្រោង ដែលគម្រោងទាំងនេះ មានទុនវិនិយោគចំនួន ៧៤៨លានដុល្លារ ។ ក្នុងចំណោមគម្រោងវិនិយោគទាំង៦៨គម្រោង សុទ្ធសឹងតែជាគម្រោងក្នុងវិស័យឧស្សាហកម្ម ។ក្នុងនោះខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដែលមានរហូតដល់១៩គម្រោង ។បន្ទាប់មកខេត្តស្វាយរៀង ចំនួន១៣គម្រោង ,ភ្នំពេញ១០គម្រោង ,ព្រះសីហនុ៩គម្រោង ,កោះកុង៨គម្រោង ,តាកែវ ៤គម្រោង និងខេត្តមួយចំនួនទៀតទទួលបានគម្រោងវិនិយោគតែ១គម្រោងៗប៉ុណ្ណោះ ។ គួរបញ្ជាក់ថា ក្រៅពីប្រភពទុនមកពីប្រទេសចិននៅក្នុងខែមករាដដែល ក៏មានប្រភពទុនក្នុងស្រុកប្រមាណ ១៣,១៧ភាគរយក្នុងចំណោមប្រភពទុនមកពីប្រទេសវៀតណាមប្រមាណ ៥,៥២ភាគរយ, […]