ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន​ នឹងបន្តជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ​ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់​ និងរឹងមាំបន្ថែមទៀត

កម្ពុជា-ហ្វីលីពីន​ នឹងបន្តជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ​ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់​ និងរឹងមាំបន្ថែមទៀត ចេញផ្សាយ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី​ ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមប្រធានាធិបតីបាន​សម្តែង​នូវ​ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា​ ដែលបាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅសាធារណរដ្ឋ​ហ្វីលីពីន។ សម្តេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធានាធិបតី​យ៉ាងជ្រាលជ្រៅ​ ដែលបានផ្តល់នូវការស្វាគមន៍​ និង​បដិសណ្ឋារកិច្ចយ៉ាង​កក់ក្តៅ​ជូនចំពោះសម្តេច​ និង​គណៈប្រតិភូ​ នាពេលនេះ។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកគម្រោងធ្វើឃាតសម្តេចដោយប្រើយន្តហោះដ្រូន ជាអំពើភេរវកម្មនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកគម្រោងធ្វើឃាតសម្តេចដោយប្រើយន្តហោះដ្រូន ជាអំពើភេរវកម្មនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានមានប្រសាសន៍ចាត់ទុកគម្រោងធ្វើឃាតសម្តេចដោយប្រើយន្តហោះដ្រូន ជាអំពើភេរវកម្មនៅកម្ពុជា ហេតុដូច្នេះសូមបរទេសទាំងឡាយប្រុងប្រយ័ត្នទៅលើការគាំទ្រទាំងឡាយ និងមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត ព្រោះថាបើពួកគេគាំទ្រពួកនេះ គឺមានន័យស្មើនឹងគាំទ្រអំពើភេវរកម្ម។ ក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងថា មានគេរៀបចំគម្រោងធ្វើឃាតសម្តេចដោយប្រើយន្តហោះដ្រូន (Drone) វាយប្រហារនៅគេហដ្ឋាននាក្រុងតាខ្មៅ។ សម្តេចបានចាត់ទុកការប៉ុនប៉ងនេះថា ជាអំពើភេរវកម្មនៅកម្ពុជា និងព្រមានកម្ចាត់ក្រុមនេះឱ្យអស់។ សម្ដេចតេជោបញ្ជាក់ថា៖ «អ្នកឯងចង់បំផ្លាញត្រូកូល ហ៊ុន សូមផ្តាំផ្ញើផង ផែនការវាយដ្រូន Drone ចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រវៃដ្រូនចូលតាខ្មៅ។ […]

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាសារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាសារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ចេញផ្សាយ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនាសារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ សារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ឬជាភាសាសាមញ្ញត្រូវបានគេហៅថា Centro de Turismo គឺជាមជ្ឈមណ្ឌលទេសចរណ៍ […]

ព័ត៌មានជាតិ

លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខា ស្រុកពារាំង បានដឹកនាំ លោក លោកស្រី ហេរញ្ញឹក សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា និងមានការចូលរួមពីក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត

#ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៥ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខា ស្រុកពារាំង បានដឹកនាំ លោក លោកស្រី ហេរញ្ញឹក សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា និងមានការចូលរួមពីក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យភ្លើងឆេះផ្ទះ ចំនួន ០១គ្រួសារ នៅភូមិព្រះម្លូរ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ +សម្ភារៈផ្តល់ជូនរួមមាន៖ សម្ភារៈផ្ទះបាយ ១ឈុត, សម្ភារៈដំណេក ១ឈុត ,តង់ចំនួន ១, ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, ទឹកក្រូច ១កេស ,មី ១កេស និងថវិកាចំនួន ៤០០,០០០រៀល។ -ក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត បានចូលរួម អង្ករ ២៥kg និងថវិកាចំនួន ២០០,០០០រៀល។

ព័ត៌មានជាតិ

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.ឆ្នាំ២៥៦៨ ត្រូវថៃ្ងទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ៖ ការងារវារីវប្បកម្ម ស្ថិតិផលវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ៧១គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន ត្រីទីឡាព្យា ០,៦០ តោន ត្រីកាបសាមញ្ញ ០,៣០តោន ត្រីកាបឥណ្ឌា ០,៧៥តោន ត្រីអណ្ដែង ២,៩០តោន ត្រីឆ្ពិន ០,៦០តោន ត្រីប្រា ៥៧,៣៥តោន ត្រីពោ ៣តោន ត្រីឆ្ដោ ៥,៤០តោន ត្រីរ៉ស់ ០,៧០តោន ។ បរិមាណផលវារីវប្បកម្មសរុប ៧១,៦០តោន (តម្លៃផលវារីវប្បកម្មមធ្យម ៥ ៧៦០រៀល/គ.ក្រ) ស្មើថ្លៃសរុប ៤១២ ៤១៦ ០០០ រៀល ស្មើនឹង ១០១ ៤១៦,១១ដុល្លារ ។

ព័ត៌មានជាតិ

សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង

សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ដូចខាងក្រោម៖ ១. ការងារពង្រឹងការអនុវត្តច្បាប់៖ -មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃ ឈើ បានល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃតាមគ្រប់រូបភាពក្នុងដែនសមត្ថកិច្ចចំនួន៣គោលដៅផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៨ ភូមិសាស្ត្រស្រុក កញ្រ្ចៀច ស្រុកស្វាយអន្ទរ ស្រុកកំចាយ មារ និងតាមគោលដៅផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រស្រុកកំពង់ត្របែក និងស្រុកព្រះស្តេច និងស្រុកពាមរក៍ និងទប់ស្កាត់បទល្មើសការកាប់ រានដុតឈូសឆាយ និងហុំព័ទ្ធដីព្រៃឈើដើម្បីវាតយក ដីធ្វើកម្មសិទ្ធិ (ដីស្ថានីយ៍ដាំឈើ)ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងពុំមានជួបប្រទះបទល្មើសទេ។ ២.ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ -ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ៧៥ កន្លែងនិងរោងសន្និធិ ប្រភេទធំ (ច្រក ចេញ -ចូលតែមួយ)ចំនួន០១កន្លែង, រោងចក្រផលិផលរានទេវតារបស់ ក្រុមហ៊ុ ន YLT International […]

ព័ត៌មានជាតិ

ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំរៀបចំផែនការដើម្បីត្រៀមក្នុងពិធីជួបជុំរវាង សម្តេចបវធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧

ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំរៀបចំផែនការដើម្បីត្រៀមក្នុងពិធីជួបជុំរវាង សម្តេចបវធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ចេញផ្សាយ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការ ដើម្បីត្រៀមក្នុងការរៀបចំពិធីជួបជុំរវាង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ជាមួយអ្នកសារព័ត៌មានលើកទី៧​ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​ ផុស​ សុវណ្ណ​ អគ្គនាយកព័ត៌មាន និងសោតទស្សន៍​ ព្រមទាំងលោក លោកស្រី អគ្គនាយករង អគ្គនាយិការង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។ កិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំព្រះវិហារ នាទីស្តីការក្រសួងព័ត៌មាន ៕

ព័ត៌មានជាតិ

ឯកឧត្ដម សួន សុម៉ាលីន បាននាំយកបច្ច័យចំនួន ជាង ៧០ លានរៀល វេប្រគេនដល់ព្រះសង្ឃនៅវត្តធម្មរតន៍ ហៅវត្តសង្កែ ស្រុកស្វាយអន្ទរ

ឯកឧត្ដម សួន សុម៉ាលីន បាននាំយកបច្ច័យចំនួន ជាង ៧០ លានរៀល វេប្រគេនដល់ព្រះសង្ឃនៅវត្តធម្មរតន៍ ហៅវត្តសង្កែ ស្រុកស្វាយអន្ទរ ព្រៃវែង៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បាននាំយកបច្ច័យចំនួន ៧០, ៥៦០,០០០ រៀល វេប្រគេនដល់ព្រះសង្ឃនៅវត្តធម្មរតន៍ ហៅវត្តសង្កែ ស្ថិតនៅភូមិសង្កែ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានថ្លែងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ ដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។ ឯកឧត្ដម បានបន្តថា ការរៀបចំពិធីបុណ្យផ្ការប្រាក់រស្មីសាមគ្គីនេះ គឺដើម្បីប្រមូលបច្ច័យកសាង សាលាពុទ្ធិកបឋមសិក្សាក្នុងវត្តធម្មរតន៍ ហៅវត្តសង្កែ ដែលជួយដល់ពុទ្ធិកសិក្សា ជាវិស័យអប់រំ តាមបែបព្រះពុទ្ធសាសនា ដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃ តាមរយៈការផ្តល់ចំណេះដឹង […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន ចេញផ្សាយ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន រយៈពេលពីរថ្ងៃ។

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព ចេញផ្សាយ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានអញ្ជើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព នាព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ និងដោយមានការទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម Ralph G. Recto រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋហ្វីលីពីន។