#ព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៥ លោក អៀត សំអាត អនុប្រធានគណៈកម្មាធិការអនុសាខា តំណាង លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានដឹកនាំសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំរាប អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន ១០គ្រួសារ នៅ ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណាក ១ឈុត មី ១០កញ្ចប់ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប និងថវិកាចំនួន ៥០,០០០រៀល។ -ក្រុមកាកបាទក្រហមឃុំរាប ចូលរួមថវិកា ក្នុង១គ្រួសារចំនួន ២០,០០០រៀល ។
Month: February 2025
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រៃវែង ៖ ដើម្បីធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និង បង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន នគរបាលទូទាំងខេត្តព្រៃវែង ជាពិសេសកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ១៣ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារល្បាតចល័តទាំងយប់ទាំងថ្ងៃ និងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ដោយមានការជំរុញណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ នគរបាលត្រូវតែយកចិត្តទុកដាក់បម្រើនៅសេវាសាធារណ: និង រក្សាឱ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋជាពិសេសធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន ៕
ឯកឧត្តម សួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង
ឯកឧត្តម សួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ព្រៃវែង៖ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តមសួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សកម្ពុជា ខេត្តព្រៃវែង ដែលពិធីស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ក្រោមការដឹកនាំដោយគណបក្សប្រជាជន កម្ពុជា មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលជាប្រមុខដឹកនាំ ប្រកបដោយវីរៈភាព អង់អាច ឈ្លាសវៃ និងភាពប៉ិនប្រសប់ ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន […]
ឯកឧត្តម សួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង
ឯកឧត្តម សួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ព្រៃវែង៖ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តមសួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សកម្ពុជា ខេត្តព្រៃវែង ដែលពិធីស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ក្រោមការដឹកនាំដោយគណបក្សប្រជាជន កម្ពុជា មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលជាប្រមុខដឹកនាំ ប្រកបដោយវីរៈភាព អង់អាច ឈ្លាសវៃ និងភាពប៉ិនប្រសប់ ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន […]
ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ ត្រង់ចំណុចបឹងយុវជន ស្ថិតនៅឃុំត្រើយស្លា ស្រុកស្អាង
ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ ត្រង់ចំណុចបឹងយុវជន ស្ថិតនៅឃុំត្រើយស្លា ស្រុកស្អាង ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពី កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអជ្ញាធរស្រុកស្អាង អញ្ជើញចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ ត្រង់ចំណុចបឹងយុវជន ស្ថិតនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ក្រុមការងារអន្តរក្រសួង បានឱ្យដឹងថា៖ ការចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី១ ពីទន្លេមេគង្គ ដល់ទន្លេបាសាក់ ដោយបានបោះនិយាមការរួចរាល់ហើយ ចូលមកដល់ដំណាក់កាលទី២ គឺក្រុមការងារដោះស្រាយផលប៉ះពាល់ បានចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីដំណើរការនីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយចុះកុងត្រាកិច្ចសន្យារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ ជាមួយនិងម្ចាស់ដី និងម្ចាស់ទ្រព្យ ដើម្បីឈានទៅដល់ការចុះអនុវត្តការសាងសង់ព្រែកជីកហ្វូណនតេជោ។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ […]
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បន្តកើន ពី១,៤ពាន់លានដុល្លារនៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារ នៅឆ្នាំ២០២៤
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បន្តកើន ពី១,៤ពាន់លានដុល្លារនៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងអំពីការចូលរួមយ៉ាងសកម្មរបស់ជប៉ុនក្នុងដំណើការអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីទស្សវត្សទី៩០ ដែលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ការរក្សាសន្តិភាព ការស្ដារឡើងវិញនីតិសម្បទា និងការអភិវឌ្ឍ ហើយមកទល់ពេលនេះ ជប៉ុននៅតែបន្តផ្ដល់នូវជំនួយមកកម្ពុជាក្នុងវិស័យជាច្រើន សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចនិងការវិវត្តសង្គម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាស្ពាន ផ្លូវ កំពង់ផែ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការពង្រឹងស្ថាប័នសាធារណៈ និងការកែទម្រង់ច្បាប់ ជាដើម។ នៅក្នុងពិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO)» ដែលជាពិធីបុណ្យជាតិជប៉ុន រៀបចំឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសរំលេចថា ជប៉ុនបាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា […]
ក្រុមហ៊ុន Starlink – SpaceX ថា កម្ពុជាជាគោលដៅអាទិភាពមួយ ក្នុងចំណោមគោលដៅវិនិយោគរបស់ក្រុមហ៊ុនខ្លួនក្នុងឆ្នាំ២០២៥
ក្រុមហ៊ុន Starlink – SpaceX ថា កម្ពុជាជាគោលដៅអាទិភាពមួយ ក្នុងចំណោមគោលដៅវិនិយោគរបស់ក្រុមហ៊ុនខ្លួនក្នុងឆ្នាំ២០២៥ ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យ លោកស្រី Rebecca Hunter នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន Starlink – SpaceX និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីគណៈប្រតិភូលោកស្រីបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារកាលពីព្រឹកមិញនេះ។ ក្នុងជំនួបនារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកស្រីនាយិកាផ្នែកទីផ្សារបានជម្រាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឱ្យបានជ្រាបថា ទស្សនកិច្ចមកកម្ពុជានាឱកាសនេះ ក្រុមហ៊ុន Starlink – SpaceX បានកំណត់ទិសដៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការស្នើសុំជួបជែកពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៅតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ […]
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងអនុវត្តលំហាត់សមយុទ្ធទ្រង់ទ្រាយធំ
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងអនុវត្តលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP តាមកម្មវិធីដែលបានគ្រោងទុកចាប់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ អាកាសចរណ៍ស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ជួយសង្គ្រោះជនរងគ្រោះនៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយមានការចូលប្រតិបត្តិការពីកម្លាំងពាក់ព័ន្ធទាំងអស់ ក្នុងនេះមានទាំងរដ្ឋបាលរាជធានីភ្នំពេញផង។ លំហាត់សមយុទ្ធនេះចាប់ផ្តើមពីម៉ោង៧ព្រឹក និងបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល។ គេសង្កេតឃើញថា ក្មុងសកម្មភាពលំហាត់មាន ការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើងសន្ធោសន្ធៅ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះក៏មានការចល័តរថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដីសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាស CATS ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា លំហាត់សមយុទ្ធនេះ រៀបចំឡើងដើម្បីជាបទពិសោធន៍ និងចំណេះដឹងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានាលើការងារជួយសង្គ្រោះជនរងគ្រោះនៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដែលអាចកើតមានជាយថាហេតុ។ ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX-23) ប្រចាំឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយយោងទៅតាមច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗដែលជាសមាជិក តម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិ (Airport […]
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យក្រុមផ្ការីកគ្រប់រដូវ ចូលជួបពិភាក្សាលើផែនការ ដើម្បីប្រជាជន និងទេសចរណ៍កម្ពុជា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យក្រុមផ្ការីកគ្រប់រដូវ ចូលជួបពិភាក្សាលើផែនការ ដើម្បីប្រជាជន និងទេសចរណ៍កម្ពុជា ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFo APP នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមផ្ការីកគ្រប់រដូវ ដឹកនាំឱ្យលោក ចែម ចាន់រ៉ា ហៅ (ពាក់មី) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោង និងផែនការរបស់ក្រុមផ្ការីកគ្រប់រដូវក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងស្នើសុំការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ដល់គម្រោង និងផែនការដ៏មានសារៈសំខាន់ ដើម្បីប្រជាជនកម្ពុជា និងទេសចរណ៍កម្ពុជា។ សូមបញ្ជាក់ជូនថា ក្រុមផ្ការីកគ្រប់រដូវមានសមាជិក ៤០នាក់ ដែលជាក្រុមបាល់ទាត់ដ៏លេចធ្លោមួយនៅកម្ពុជា និងជាពិសេសសមាជិកក្រុមនីមួយៗឆន្ទៈ សមត្ថភាព និងធនធានក្នុងការចូលរួមបង្កើតនូវព្រឹត្តិការណ៍ដ៏ល្បីៗ និងទាក់ទាញសម្រាប់ផ្សព្វផ្សាយតំបន់ទេសចរណ៍ វប្បធម៌ និងផលិតផលកម្ពុជា ដែលអាចចាត់ទុកបានថា ជាក្រុមសំខាន់ដ៏ធំមួយក្នុងការជួយជ្រោមជ្រែងនៅក្នុងវិស័យទេសចរណ៍កម្ពុជា។ ជាលទ្ធផលក្នុងកិច្ចជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី […]
ក្រុមហ៊ុននៃរដ្ឋបាលខេត្តហ៊ឺណាន ស្នើសុំវិនិយោគគម្រោងសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការ លើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា
ក្រុមហ៊ុននៃរដ្ឋបាលខេត្តហ៊ឺណាន ស្នើសុំវិនិយោគគម្រោងសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការ លើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនារសៀលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មនេះត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ឮ គួរបញ្ជាក់ដែរថា៖ ក្រុមហ៊ុន Air […]