ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតី ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ លើប្រធានបទ «ការចែករំលែក ចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតី ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ លើប្រធានបទ «ការចែករំលែក ចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចេញផ្សាយ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាវាគ្មិនកិត្តិយសកម្មវិធីចែករំលែកបទពិសោធន៍លើប្រធានបទ «ការចែករំលែក ចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ ជាង ១ ៨០០នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) រាជធានីភ្នំពេញ ។ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបញ្ជាក់ជូនពីគោលបំណងនៃកម្មវិធីចែករំលែកបទពិសោធន៍ លើប្រធានបទ […]

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ក្រើនរំលឹកមន្ទីរកសិកម្មខេត្ត ត្រូវរៀបចំផែនការបណ្តុះបណ្តាលធ្វើវារីវប្បកម្ម ការងារដាំដុះបន្លែរួមផ្សំ និងការចិញ្ចឹមសត្វ

អភិបាលខេត្តព្រះសីហនុ ក្រើនរំលឹកមន្ទីរកសិកម្មខេត្ត ត្រូវរៀបចំផែនការបណ្តុះបណ្តាលធ្វើវារីវប្បកម្ម ការងារដាំដុះបន្លែរួមផ្សំ និងការចិញ្ចឹមសត្វ ចេញផ្សាយ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម និងនេសាទខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអបអរសាទសមិទ្ធផលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានក្នុងឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិការទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយថាមពល ស្វាហាប់ ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តថែរក្សាប្រព័ន្ធអេកូឡូស៊ីការពាជីវចម្រុះ និងតំបន់ធម្មជាតិ តាមរយៈផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងការពារធម្មជាតិ ការធ្វើទំនើបកម្ម និងឌីជីថលនីយកម្មទិន្នន័យព័ត៌មាននិងភូមិសាស្ត្រតំបន់ការពារធម្មជាតិ។ ដោយផ្តោតលើការបង្កើនផលិត ភាព គុណភាព សុវត្ថិភាព […]

ព័ត៌មានជាតិ

ផលិតកម្មស្រូវ ដែលមានកំណើនយ៉ាងគំហុកក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញថា ទុនពិសេសដែលបញ្ចេញដើម្បីស្ថិរភាពតម្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់

ផលិតកម្មស្រូវ ដែលមានកំណើនយ៉ាងគំហុកក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញថា ទុនពិសេសដែលបញ្ចេញដើម្បីស្ថិរភាពតម្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ចេញផ្សាយ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP អគ្គនាយក ARDB ថ្លែងថា ផលិតកម្មស្រូវដែលមានកំណើនយ៉ាងគំហុកក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលបញ្ចេញដើម្បីស្ថិរភាពតម្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ព្រោះថាប្រសិនបើតម្លៃស្រូវមិនមានស្ថិរភាពឬចុះថោកនោះ កសិករខ្មែរនឹងមិនបង្កើនការផលិតច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំនោះទេ ។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានមានប្រសាសន៍ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ឱ្យមានការរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ជួយវិស័យកសិកម្ម ជាក់ស្តែងបើពិនិត្យមើលទំហំផលិតកម្មស្រូវ និងតម្លៃស្រូវក្នុងនិងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ ឃើញថា តម្លៃស្រូវនិងអង្កររបស់កម្ពុជាមានស្ថេរភាពនិងកើនឡើងជាបន្តបន្ទាប់ ។ ជាមួយគ្នានោះ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦មានជាង៩លានតោន និងបានកើនឡើងរហូតដល់ជាង១៣លានតោនឆ្នាំ២០២៤ ។ហើយប្រសិនស្រូវមានតម្លៃថោកលក់មិនដាច់ ច្បាស់ណាស់ថាកសិករនឹងឈប់ធ្វើស្រែហើយនឹងទៅស្វែងរកការងារធ្វើនៅទីក្រុង ឬក្រៅប្រទេសជាក់ជាមិនខាន ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦ មកនៅក្រោម៩តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ នេះជាភាពឡូហ្សិច(Logic)។ ទន្ទឹមនិងនេះដែរ ឯកឧត្តមបណ្ឌិត […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាវាគ្មិន​​ចែករំលែកបទពិសោធន៍ និងសំណេះសំណាលជាមួយនិស្សិត នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ សរុបចំនួន ១ ៨០០នាក់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាវាគ្មិន​​ចែករំលែកបទពិសោធន៍ និងសំណេះសំណាលជាមួយនិស្សិត នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ សរុបចំនួន ១ ៨០០នាក់ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកស្រុកពារាំងបានស្ថិតក្នុងចំណោមថប់ហ្វាយ(Top Five) ដែលជាមន្ទីរពេទ្យស្អាតជាងគេទូទាំងប្រទេស

មន្ទីរពេទ្យបង្អែកស្រុកពារាំងបានស្ថិតក្នុងចំណោមថប់ហ្វាយ(Top Five) ដែលជាមន្ទីរពេទ្យស្អាតជាងគេទូទាំងប្រទេស ព្រៃវែង៖ មន្ទីរពេទ្យបង្អែកស្រុកពារាំង ស្ថិតនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង គឺជាមន្ទីរពេទ្យមួយដែលកំពុងតែមានការចាប់អារម្មណ៍ ហើយក៏ត្រូវបានគណៈកម្មាធិការ វាយតម្លៃ ថាជាមន្ទីរពេទ្យដែលមានសោភ័ណ្ឌភាព អនាម័យ របៀបរៀបរយ សេវាល្អ ស្អាត ជាងគេទូទាំងប្រទេស ដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុង (Top Five) ទូទាំងប្រទេស។ លោកវេជ្ជបណ្ឌិត អ៊ុំ សារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង បានមានប្រសាសន៍លើកឡើងថាកាលពីឆ្នាំ ២០១៩ មន្ទីរពេទ្យបង្អែករបស់លោកទទួលបានចំណាត់ថ្នាក់ ៣ ទូទាំងប្រទេស ដែលជាមន្ទីរពេទ្យល្អស្អាតមានរបៀបរៀបរយអនាម័យល្អជាងគេ ម្ដងរួចនោះមកហើយ។ ហើយនៅក្នុងឆ្នាំនេះផងដែរ មន្ទីរពេទ្យបង្អែករបស់លោកក៏បានឈានទៅដល់ការវាយតម្លៃថា ជាមន្ទីរពេទ្យបង្អែកដែលមានអនាម័យ សោភ័ណភាព របៀបប្រៀបរយ សេវាល្អ ស្អាតដែលបានឈានទៅដល់ចំណាប់ថ្នាក់ខ្ពស់គឺ(Top Five) ទូទាំងប្រទេស។ ហើយលោកក៏បានលើកឡើងផងដែរថានៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពារាំងនេះមានបុគ្គលិកចំនួន ៥៧ នាក់ ស្រី ២៩ នាក់ បុគ្គិលិកជួល ៨ នាក់ ស្រី ២ នាក់ កម្មករចំនួន១៣ […]

ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ សន្តិភាពដែលកម្ពុជាទទួលបាន កំពុងត្រូវគំរាមកំហែងពីពួកក្បត់ជាតិ ដូច្នេះយើងទាំងអស់គ្នាត្រូវពង្រឹងស្មារតីស្រឡាញ់ និងការពារសន្តិភាព

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ សន្តិភាពដែលកម្ពុជាទទួលបាន កំពុងត្រូវគំរាមកំហែងពីពួកក្បត់ជាតិ ដូច្នេះយើងទាំងអស់គ្នាត្រូវពង្រឹងស្មារតីស្រឡាញ់ និងការពារសន្តិភាព ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានបរិញ្ញាបត្រភាសាចិនជំនាន់ទី៣ និងវគ្គបណ្តុះបណ្តាលនាយទាហានបឋមជំនាន់ទី១ ដែលពិធីនេះបានរៀបចំឡើងនៅវិទ្យាស្ថាននាយទាហានចម្រុះ ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ មានមតិក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាននាយទាហានចម្រុះ ដែលបានសហការល្អជាមួយភាគីមិត្តចិន ទីចាត់ការហ្វឹកហ្វឺន ក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ កម្មវិធីសិក្សា សម្ភារៈឧបទេសសិក្សា សម្រាប់បណ្តុះបណ្តាលវគ្គទាំងពីរនេះតាមផែនការកំណត់។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអរគុណចំពោះ បក្ស រដ្ឋ និងប្រជាជនចិន ដែលជានិច្ចកាលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងសម្ភារៈ ថវិកា ក្នុងនោះកងទ័ពរំដោះប្រជាជនចិន បានជួយដល់កងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស នៅវិទ្យាស្ថាននាយទាហានចម្រុះ […]

ព័ត៌មានជាតិ

លោក​ ហ៊ុន​ ចាន់ដែន​ ប្រធាន​ ស.ស.យ.ក​. ស្រុកពាមជរ​ បានដឹកនាំ​សមាជិក​ សមាជិកា សហការជាមួយអាជ្ញាធរមូលដ្ឋាន

#សសយកស្រុកពាមជរ នៅព្រឹកថ្ងៃអាទិត្យ​ ទី២ ខែកុម្ភ:​ ឆ្នាំ​២០២៥ លោក​ ហ៊ុន​ ចាន់ដែន​ ប្រធាន​ ស.ស.យ.ក​. ស្រុកពាមជរ​ បានដឹកនាំ​សមាជិក​ សមាជិកា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងលោកគ្រូ​ អ្នកគ្រូ​ ធ្វេីសកម្មភាពចំនួន​ ៣ដូចខាងក្រោម៖ ១-ចុះធ្វេីការងារបរិស្ថាន​ និងផ្តល់កន្ត្រកសំរាមចំនួន​ ៥កន្រ្តក​ ដល់សាលាបឋមសិក្សាសំបួរ​ ឃុំព្រែកសំបួរ។ ២-ប្រជុំពង្រឹង​ និងពង្រីករចនាសម្ព័ន្ធ​ ស.ស.យ.ក​.ឃុំព្រែកសំបួរ។ ៣-ចុះសិក្សាលទ្ធភាពរៀបចំកម្មវិធីចាប់ត្រីដោយប្រេីឧបករណ៍បុរាណ​នៅបឹងដាក​ ស្ថិតក្នុងភូមិសំបួរ​ និងរៀបចំសង្ក្រាន្តឆ្នាំថ្មី។ #សសយក #UYFC #uyfcpreyveng

ព័ត៌មានជាតិ

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំអាណត្តិថ្នាក់ដឹកនាំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥

ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ========================= លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំអាណត្តិថ្នាក់ដឹកនាំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន និងអនុប្រធានការិយាល័យ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំ(A) របស់មន្ទីរ។

ព័ត៌មានជាតិ

ទិវាវប្បធម៌ជាតិ ឆ្នាំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល

ទិវាវប្បធម៌ជាតិ ឆ្នាំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅ ជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ តាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដើម្បីលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ និងដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាល សម្រេចរៀបចំទិវា វប្បធម៌ជាតិនេះ ដោយបន្តរក្សាប្រធានបទ […]

ព័ត៌មានជាតិ

១១ថ្ងៃ មានពលរដ្ឋជាង ២សែននាក់ បានឈ្វេងយល់ពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

១១ថ្ងៃ មានពលរដ្ឋជាង ២សែននាក់ បានឈ្វេងយល់ពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP រយៈពេល១១ ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋទូទាំងប្រទេសជាង២សែននាក់បានចូលរួមឈ្វេងយល់អំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងថា ការឈ្វេងយល់នេះ ធ្វើឡើងតាមរយៈសកម្មភាពមន្រ្តីថ្នាក់ជាតិ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបន្តចុះផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទូទាំងប្រទេសជាង៥ពាន់លើក។ អ្នកនាំពាក្យ បានមានប្រសាសន៍ថា គោលបំណងនៃការប្រឹងប្រែងផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺដើម្បីបំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រគោលនយោបាយនេះឱ្យបានសកម្ម តាមរយៈសកម្មភាពវិជ្ជមានជាអាទិ៍ ការរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចនូវរឿងរ៉ាវក្នុងមូលដ្ឋានដែលជាតម្រុយបទល្មើស ឬសកម្មភាពល្មើសជាក់ស្ដែង ដូចជាការលក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម។ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ៧យ៉ាង រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព […]