ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល អនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន ZEN និងមូនិធិ New Direction ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

លោកជំទាវ ចម និម្មល អនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន ZEN និងមូនិធិ New Direction ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤ MoiNFO APP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Dawid Rożek ជាស្ថាបនិក និងជាប្រធាននៃក្រុមហ៊ុន ZEN លោក Tomasz Poreba ជាប្រធានមូលនិធិ New Direction និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់អំពីសក្ដានុពលនិងកាលានុវត្តភាពនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅប្រទសកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការធ្វើធុរកិច្ចលើវិស័យធនាគារនិងហិរញ្ញវត្ថុ។

ព័ត៌មានជាតិ

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍”

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍” ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជាន់ខ្ពស់ពីសាធារណរដ្ឋកូរ៉េ ប្រទេសចូលរួមទាំង១២ និងដៃគូអភិវឌ្ឍ សរុបប្រមាណ ៦០រូប។ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ ក.ប.ទ. បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលានេះ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មជ្ឈមណ្ឌលមុខងារសាធារណៈប្រចាំទីក្រុង […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជំរុញការធ្វើទំនើបកម្មវិស័យសំណង់ ខណៈស្ថានភាពងាករកភាពល្អប្រសើរឡើងវិញ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជំរុញការធ្វើទំនើបកម្មវិស័យសំណង់ ខណៈស្ថានភាពងាករកភាពល្អប្រសើរឡើងវិញ ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យទាំងអស់ ធ្វើទំនើបកម្មវិស័យនេះឱ្យសមស្របទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សំដៅឱ្យសំណង់មានគុណភាព សុវត្ថិភាព សោភណភាព និងបង្ការហានិភ័យគ្រប់ប្រភេទដែលកើតចេញពីសំណង់។ ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសចូលរួមបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែធ្នូ ដែលមានក្រុមហ៊ុនចូលរួមចំនួន១១២ក្រុមហ៊ុន ស្មើនឹង២៣៧ស្តង់ និងមានសម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើនសរុបប្រមាណជាង៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាង៥០ប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា វាដល់ដំណាក់កាលដែលអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់ងាកមករៀបចំឧស្សាហកម្មសំណង់ គ្រឿងបង្គុំសំណង់ គ្រឿងសង្ហារិម គ្រឿងលម្អ ឧស្សាកម្មកម្ចីប្រាក់ ជាដើមនេះ ឱ្យបានត្រឹមត្រូវទៅតាមការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងការរស់នៅរបស់ប្រជាជន។ លោកអ្នកឧកញ៉ាបណ្ឌិត […]

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកាដល់តារាកំប្លែងនាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកាដល់តារាកំប្លែងនាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺ ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP បន្ទាប់ពីបានដំណឹងថា តារាកំប្លែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរ និងជួបប្រទះបញ្ហាជីវភាពផងនោះ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមមានថវិកា២០លានរៀល និងភេសជ្ជៈមួយចំនួនទៀត ជូនដល់នាយតាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់នាយតាក់ស៊ី ឆាប់បានជាសះស្បើយឡើងវិញ និងបានមានប្រសាសន៍លើកឡើងអំពីជំងឺមិនឆ្លងនានាក្នុងបច្ចុប្បន្ននេះដែលកំពុងតែកើតមានឡើងលើមនុស្សគ្រប់វ័យ ដូចជាជំងឺទឹកនោមផ្អែម […]

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រារព្ធពិធីសាសនា ការសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៤ ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រារព្ធពិធីសាសនា ការសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៤ ឆ្នាំ២០២៤

ព័ត៌មានជាតិ

ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C»សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ របៀបវារៈនៃកិច្ចប្រជុំសប្ដាហ៍នេះរួមមាន៖ ១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង ៣-ពិនិត្យ […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា បានដាក់ចេញយន្តការសំខាន់ៗមួយចំនួនសម្រាប់ចក្ខុវិស័យនៅក្នុងអាណត្តិថ្មីនេះ

ឯកឧត្តម ប៉េង ពោធិ៍នា បានដាក់ចេញយន្តការសំខាន់ៗមួយចំនួនសម្រាប់ចក្ខុវិស័យនៅក្នុងអាណត្តិថ្មីនេះ ព្រៃវែង៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍លើកឡើងថា ដើម្បីធានាដល់ការអភិវឌ្ឍន៍ភាពរីកចម្រើននៅ ផ្លូវ ថ្នល់ ក្នុងប្រទេសកម្ពុជាឯកឧត្តម បានដាក់ចេញយន្តការសំខាន់ៗមួយចំនួនសម្រាប់ចក្ខុវិស័យនៅក្នុងអាណត្តិថ្មីនេះ -ការពង្រឹងបទដ្ឋានបច្ចេកទេស, -ការពង្រឹងការទទួលខុសត្រូវ, -ការពង្រឹងគុណភាពសុវត្តិភាពទាំងផ្លូវថ្នល់ទាំងទាំងមន្ត្រីបម្រើការងារក្នុងវិស័យសាធារណការ។ ឯកឧត្តម មានប្រសាសន៍លើកឡើងបែបនេះ គឺនៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ដល់មន្ត្រីរាជការ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលាខេត្តព្រៃវែង។ ឯកឧត្តម ក៏បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីធានាបាននូវគុណភាពប្រសិទ្ធភាពការងារអំពីការអភិវឌ្ឍន៍ផ្លូវថ្នល់ឲ្យបាន ជាប់គង់វង្សយូរអង្វែង យើងត្រូវមានការចូលរួមសហការគ្នារវាងប្រជាពលរដ្ឋឲ្យបានច្រើនដោយមិនត្រូវដឹកលើសទម្ងន់កំណត់ជាដើម ម្យ៉ាងវិញទៀតនោះ គឺត្រូវរៀបចំសហការ ធ្វើយ៉ាងណាដើម្បីឲ្យផ្លូវមានភាពរស់រវើក មានន័យថា ត្រូវធ្វើបុរ៉េសកម្មជាមួយនឹង ផ្លូវថ្នល់ទាំងអស់នោះដោយត្រូវបន្តថែទាំជួសជុលក្រោយពីធ្វើរួចនៅត្រង់ចំណុចណាដែលមានការខូចខាត ឲ្យបានទាន់ពេលវេលា ដើម្បី បង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលខូចផ្លូវកាន់តែធំ បន្តទៀតនោះផងដែរ។ ឯកឧត្តម ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណការនិងជូនខេត្តព្រៃវែងដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ ផ្លូវថ្នល់ជួសជុលថែទាំជាបន្តបន្ទាប់ធ្វើយ៉ាងណាដើម្បីឲ្យផ្លូវទាំងអស់នេះធានាបាននូវគុណភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពរហ័ស និងទាន់ពេលវេលា។ មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្តម សួន […]

ព័ត៌មានជាតិ

ឯកឧត្ដម សុខ ប្រសិទ្ធិ  រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅ២០២៥ របស់អគ្គនាយកដ្ឋានព័ត៌មាន

ឯកឧត្ដម សុខ ប្រសិទ្ធិ  រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅ២០២៥ របស់អគ្គនាយកដ្ឋានព័ត៌មាន ភ្នំពេញ:នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្ដម សុខ ប្រសិទ្ធិ  រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅ២០២៥ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួង។

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទចុះអនុស្សរណៈ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទចុះអនុស្សរណៈ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ចេញផ្សាយ ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគី ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។

ព័ត៌មានជាតិ

ឯកឧត្តម ជិន ម៉ាលីន៖ ក្នុងសង្គមនីតិរដ្ឋ ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗមានព្រំដែន រាល់សកម្មភាពរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ

ឯកឧត្តម ជិន ម៉ាលីន៖ ក្នុងសង្គមនីតិរដ្ឋ ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗមានព្រំដែន រាល់សកម្មភាពរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ ចេញផ្សាយ ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់ សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយពីព័ត៌មានពិតប្រាកដ ចំណែកឯការអនុវត្តច្បាប់ គឺ ធ្វើចំពោះអ្នកកាសែតដែលមិនគោរពច្បាប់ និងបំពានលើសិទ្ធិអ្នកដទៃ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈបណ្តាញសង្គម​ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ។ មន្ត្រីជាន់ខ្ពស់ខាងលើ ក៏បានណែនាំឱ្យ អ្នកកាសែតដែលផ្សាយព័ត៌មានពិត និង អនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ហើយត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ ទាក់ទងមកកាន់ក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ។ តាមរយៈបណ្តាញសង្គមដដែលនោះ ឯកឧត្តម ជិន ម៉ាលីន បានក្រើនរំលឹកថា ក្នុងសង្គមនីតិរដ្ឋ, ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺ មានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ។ រាល់សកម្មភាពដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ។ […]