ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់ជូនអាហារូបករណ៍ ចំនួន ៤០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ……………….. ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានសម្រេចផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ៤០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។
Month: November 2024
ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,៣២ម៉ែត្រ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ
ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,៣២ម៉ែត្រ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៥ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះកំពស់ចំនួន ០,៣២ម៉ែត្រ។ ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះនៅសល់ ១២,២៦ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៧,៦២ម៉ែត្រ ខណៈទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,១៦ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៤,៨០ម៉ែត្រ ៕
លោកជំទាវ ចម និម្មល អញ្ជើញជាតំណាងរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
លោកជំទាវ ចម និម្មល អញ្ជើញជាតំណាងរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នារសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាលដឹកនាំគណៈប្រតិភូចូលរួមប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ដោយមានការសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) និងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម វៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចលទ្ធផលស្ទើរ១០០%
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចលទ្ធផលស្ទើរ១០០% ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើនគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រៅពីភាពធន់មាំ ធំទូលាយ ខ្សែផ្លូវជាតិលេខ៣១ ក៏មានសម្រស់ស្រស់សស្អាត អមដោយស្រែស្រូវចម្ការប្រជាពលរដ្ឋ និងរុក្ខជាតិបៃតងត្រជាក់ភ្នែកផងដែរ។ គួរបញ្ជាក់ថា មកទល់ពេលនេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចលទ្ធផលស្ទើរ១០០%ហើយ ដែលមានន័យថាប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល និងឆាប់រហ័ស។ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP ភ្នំុពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤– ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត ស្របពេលកន្លងទៅនេះយើងបានធ្វើកិច្ចការ នេះជាច្រើនមកហើយ បើទោះបីជាយើងមិនទាន់មានផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកក៏ដោយចុះ។ ការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាលបែបនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលធាតុចូលដែលជាផ្នែកមួយដ៏សំខាន់មុននឹងផែនការជាតិត្រូវបានដាក់ចេញឱ្យអនុវត្ត សម្រាប់ការប្រយុទ្ធនឹងជំងឺមហារីក ដែលជាឃាតកលាក់មុខឱ្យទទួលបានជោគជ័យ។ បើតាមលោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានឱ្យដឹងថា នាពេលបច្ចុប្បន្នកត្តាកំណើនអាយុ ការវិវឌ្ឍន៍សកលភាវូបនីយកម្ម និងនគរូបនីយកម្ម រួមផ្សំនិងរបៀបរស់នៅដែលមិនមានសុខភាពល្អ បានធ្វើឱ្យជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក ហើយថា ក្នុងចំណោមករណីស្លាប់ទាំងអស់មាន៦០ភាគរយ គឺបណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមានជំងឺមហារីកផងដែរ ដែលតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំមានអ្នកស្លាប់បណ្តាលមកពីជំងឺមហារីកប្រហែល១០លាននាក់ ក្នុងនោះ៧៥ភាគរយ នៅប្រទេសមានចំណូលទាប […]
ព្រឹត្តិការណ៍កីឡាធំៗចំនួន៣ នឹងប្រារព្ធនៅរមណីយដ្ឋានអង្គរនាចុងឆ្នាំនេះ
ព្រឹត្តិការណ៍កីឡាធំៗចំនួន៣ នឹងប្រារព្ធនៅរមណីយដ្ឋានអង្គរនាចុងឆ្នាំនេះ ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ តាមកម្មវិធីដែលគ្រោងទុកនៅចុងឆ្នាំ២០២៤នេះខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍កីឡាធំៗចំនួនបីនឹងរៀបចំនៅតំបន់អង្គរ ។ ព្រឹត្តិការណ៍ទាំងបីនេះមាន៖ ១.ព្រឹត្តិកាណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ដែលនឹងរៀបចំឡើង នៅថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ទី២ ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោក(The 5th World Kun Khmer Championship) នៅទីធ្លាមុខព្រះរាជដំណាក់ ខេត្តសៀមរាប ជាប់មាត់ស្ទឹងសៀមរាបដែលនឹងរៀបចំឡើងចាប់ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ និងទី៣.ព្រឹត្តិកាណ៍រត់ប្រណាំងឆ្លងកាត់ឧបស័គ្គ “Raid Amazons”ដ៏មានប្រជាប្រិយ ភាពនៃតំបន់អឺរ៉ុប ដោយអ្នកចូលរួមជាស្ត្រីទាំងអស់ តម្រូវឱ្យឆ្លងកាត់វិញ្ញាសារចំនួន៣ រួមមាន រត់ឆ្លងកាត់ឧបសគ្គ ប្រណាំងទូកកានូ ជិះកង់ នៅក្នុងតំបន់រមណីដ្ឋានអង្គរ និងនៅតំបន់បឹងទន្លេសាប ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។ ជាការត្រៀមលក្ខណៈឱ្យបានល្អគ្រប់ជ្រុងជ្រោយ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៤គណៈកម្មាធិការជាតិអូឡាំពិក […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ ខ្មែរក្រោមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរបានគង់វង្សល្អ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ ខ្មែរក្រោមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរបានគង់វង្សល្អ ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ កាលពីថ្ងៃទី៤តុលាឆ្នាំ២០២៤ ភ្លេងឆៃយ៊ាំបានលាន់រំពងនៅមុខវត្តពោធិគិរីវង្សារាម ហៅស្វាយសៀមថ្មី ស្រុកថ្កូវ ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) ប្រទេសវៀតណាម ។ ប្រជាពលរដ្ឋខ្មែរក្រោមក្មេងចាស់ប្រុសស្រីក្នុងសម្លៀកបំពាក់អាវស ប៉ាក់ សំពត់ហូលផាមួងចម្រុះពណ៌ បានឈរយ៉ាងច្រើនកុះកររង់ចាំទទួលបដិសណ្ឋារកិច្ចចំពោះក្បួនដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរពីប្រទេសកម្ពុជាជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃបងប្អូនខ្មែរ។ សំឡែងភ្លេងឆៃយ៊ាំយ៉ាងរន្ទឺលាយលំជាមួយសំឡេងសាទរយ៉ាងកងរំពងបានធ្វើអោយបរិយាកាសនៅទីនោះពោរពេញដោយទឹកមុខញញឹមពព្រាយ ហើយញ៊ាំងអោយប្រជាពលរដ្ឋខ្លះរំភើបរហូតយកដៃជូតទឹកភ្នែក។ បងប្អូនខ្មែរក្រោមបានបង្ហាញអារម្មណ៍ត្រេកអរក្រៃលែងដែលខ្មែរលើបានបង្ហាញទឹកចិត្តយកចិត្តទុកដាក់ចំពោះខ្លួនតាមរយៈអង្គកឋិននេះ។បងប្អូនខ្មែរក្រោមមានអារម្មណ៍ថាខ្លួនមិនមែនឯកោនោះទេ ហើយបងប្អូនខ្មែរក្រោមក៏ចង់បង្ហាញថា ខ្លួនជាខ្មែរ ហើយរក្សានិងគោរពវប្បធម៍ទំនៀមទំលាប់សាសនាខ្មែរ។ នៅក្នុងឱកាសទទួលស្វាគមន៍អង្គកឋិនពីភ្នំពេញ គេឃើញវត្តខ្មែរក្រោមមានការសំដែងសិល្បៈ និងល្ខោនបាសាក់ជូនទស្សនា។ ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាតំណាងរាស្ត្រ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ធ្លាប់បានដង្ហែកឋិនមួយពីកម្ពុជាចូលទៅវត្តអង្គរាជបុរី វត្តកំពង់នគ្រោធ ដែលស្ថិតនៅក្នុងខេត្តព្រះត្រពាំង ( ត្រាវិញ ) កាលពីខែកញ្ញាឆ្នាំ២០០៩មកម្លេះ។ បើតាមឯកឧត្តម ខៀវ កាញារិទ្ធ បានអោយដឹងថា អង្គកឋិនកាលនោះគឺលើកដំបូងដែលមានគណៈប្រតិភូផ្លូវការខ្មែរធ្វើកឋិនទៅកម្ពុជាក្រោម ដែលតាមធម្មតាដង្ហែចូលតែមួយវត្តទេ ប៉ុន្តែវត្តផ្សេងៗនៅកម្ពុជាក្រោមបានមកចូលរួមហើយអញ្ជើញគណៈប្រតិភូយើងអោយទៅទស្សនកិច្ច នៅតាមវត្តមួយចំនួន ដើម្បីបង្ហាញថា វត្តខ្មែរក្រោមប្រឹងប្រែងរក្សាអត្តសញ្ញាណវប្បធម៍ខ្មែរនិងសាសនាព្រះពុទ្ធ។ ជាក់ស្តែងនៅក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន […]