ព័ត៌មានជាតិ

ស្ពានបេតុងខ្សែកាបតភ្ជាប់ តំបន់អភិវឌ្ឍកោះនរា និង តំបន់អភិវឌ្ឍកោះពេជ្រ

ស្ពានបេតុងខ្សែកាបតភ្ជាប់ តំបន់អភិវឌ្ឍកោះនរា និង តំបន់អភិវឌ្ឍកោះពេជ្រ ប្រភពៈ បណ្តាញសង្គមតេឡេក្រាមក្រសួងទេសចរណ៍

ព័ត៌មានជាតិ

ប្រកាសស្តីពី «ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ផ.ស.» មានក្នុងApp ក្រសួងព័ត៌មាន

ប្រកាសស្តីពី «ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ផ.ស.» មានក្នុងApp ក្រសួងព័ត៌មាន ដើម្បីផ្តល់ភាពងាយស្រួល និងស្វែងយល់ឲ្យបានស៊ីជម្រៅពីបទបញ្ញាត្តិក្នុងការ គ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង លោក-អ្នក គ្រាន់តែ​ Download APP ក្រសួងព័ត៌មាន​ រួចហេីយបេីក​ App ចុចលើបូតុង “ព័ត៌មាន” ដែលស្ថិតនៅ “Menu Bar” ផ្នែកខាងក្រោម បន្ទាប់មកចុចលើរូប ” Icon” ក្រសួងព័ត៌មាន រួចហេីយសូមជ្រើសរើសយកមីនុយ (Menu) “សេចក្ដីប្រកាស”នោះលោកអ្នកនឹងទទួលបានខ្លឹមសារជា PDF និង​ជាសំឡេង ប្រកាសស្តីពី «ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង​»។

ព័ត៌មានជាតិ

កម្ពុជា បានឈ្នះជើងឯកតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប្រកួតប្រជែង Tech4Good

កម្ពុជា បានឈ្នះជើងឯកតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប្រកួតប្រជែង Tech4Good ចេញផ្សាយ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ ក្រុមនិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសារធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យខេមតិច ដែលមានទេពកោសល្យ ចូលរួមតំណាងឱ្យកម្ពុជា បានឈ្នះជើងឯកក្នុងកម្មវិធីប្រកួតប្រជែង Tech4Good ដ៏ល្បីល្បាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។ ការប្រកួតប្រជែងឆ្នាំនេះមានអ្នកចូលរួមសរុបចំនួន ១៣០ នាក់មកពី ១៨ ប្រទេស។ គម្រោងដែលក្រុមនិស្សិតនាំយកទៅប្រកួតប្រជែងហើយឈានទៅទទួលបានជ័យជំនះមានឈ្មោះថា WeSync ដែលជាកម្មវិធីឆ្លាតវៃជួយអ្នកមានជំងឺសម្ពាធឈាមខ្ពស់ ក្នុងការតាមដាន និងគ្រប់គ្រងសម្ពាធឈាមរបស់ពួកគេ។ ក្រុមនិស្សិតជ័យលាភី នឹងតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែង Tech4Good Global ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៥ នៅប្រទេសចិន នាពេលខាងមុខ។ កម្មវិធី Tech4Good គឺជាការប្រកួតប្រជែងគម្រោងធុរកិច្ចថ្មី ដែលរៀបចំដោយក្រុមហ៊ុន Huawei ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស លើនិន្នាការឌីជីថលថ្មីៗ និងការបង្កើតដំណោះស្រាយទាំងផ្នែកបច្ចេកទេស និងពាណិជ្ជកម្ម ដើម្បីដោះស្រាយចំពោះបញ្ហា និងតម្រូវការសង្គម។

ព័ត៌មានជាតិ

បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែវិច្ឆិកា ខាងមុខនេះ

បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែវិច្ឆិកា ខាងមុខនេះ ចេញផ្សាយ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ (Miss Planet International) ឆ្នាំ២០២៤ នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ។ Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ! តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និងឆ្នាំ២០២២ […]

ព័ត៌មានជាតិ

ធនាគារជាតិណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យសម្រួលការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍

ធនាគារជាតិណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យសម្រួលការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ចេញផ្សាយ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា (NBC) បានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវា​ហិរញ្ញ​វត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងបុគ្គលស្វ័យ​និយោជន៍ ដើម្បីជាការ​ចូលរួមចំណែកអនុវត្ត​យុទ្ធសាស្ត្រ​​ជាតិស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ យោងតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយទេសាភិបាលធនាគារ​ជាតិនៃកម្ពុជា​អធិប្បាយថា ក្នុងគោលបំណងចូលរួមចំណែកអនុវត្ត​យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ព្រមទាំងជួយសម្រួលដល់ប្រតិបត្តិការទូទាត់​សងប្រាក់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យ​និយោជន៍ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុទាំងអស់ ដូចខាងក្រោម៖ ១. បើកគណនីឱ្យសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍​ក្នុងរូបភាពជា “ឈ្មោះអាជីវកម្ម” “ឈ្មោះសហគ្រាស”ឬ ​“ឈ្មោះហាង” ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍បានបំពេញ​បែបបទរដ្ឋបាលពេញលេញ និងងាយ​ស្រួល​កំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលគណនីនោះ​កំណត់​បាននូវ​អត្តសញ្ញាណម្ចាស់អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់ និង ២. […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១២ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១២ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤៕

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា (KATSUHIRO SHINOHARA) ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា (KATSUHIRO SHINOHARA) ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃសុក្រ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤

ព័ត៌មានជាតិ

លោកសាស្ត្រាចារ្យ Klaus Schwab អញ្ជើញសម្តេចបវរធិបតី ចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ២០២៥

លោកសាស្ត្រាចារ្យ Klaus Schwab អញ្ជើញសម្តេចបវរធិបតី ចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ២០២៥ ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប លោកប្រធានប្រតិបត្តិបានសម្ដែងនូវការអរគុណចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ WEF នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។ […]

ព័ត៌មានជាតិ

មកដឹងពីសារសំខាន់នៃទំនប់អាងទឹកជ្រោយប្រស់ ខេត្តកោះកុង

មកដឹងពីសារសំខាន់នៃទំនប់អាងទឹកជ្រោយប្រស់ ខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ ទំនប់អាងទឹកជ្រោយប្រស់ ស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ​ប៉ែក​ខាងលិច​រាជធានីភ្នំពេញ។ ទំនប់អាងទឹកនេះ មានសក្តានុពលស្តុកទឹកបាន​ប្រមាណ ៤លានម៉ែត្រគូប ហើយមានតួនាទីស្ទាក់​ទឹក​សាបហូរមក​ពីជ្រលងភ្នំ និងពីផ្ទៃរងទឹកភ្លៀងពីជួរភ្នំទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើន​ផល​កសិកម្មប្រមាណ ២៧៥ហិកតា។ លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រសួង​ធនធានទឹក និងឧតុនិយមបានពណ៌នាថា​កាលពីអំឡុងខែ​សីហា និងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ទំនប់អាងទឹកជ្រោយប្រស់ បានទទួលរងនូវឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សា ដែល​បណ្តាលឱ្យ​ជើងទេរទំនប់ និងជើងទេរសំណង់ទ្វារទឹកលើទំនប់ជាច្រើនកន្លែង​ត្រូវទឹកហូរច្រោះដាច់ធ្វើឱ្យប្រជាពលរដ្ឋឃុំជ្រោយប្រស់ ជួបបញ្ហាកង្វះ​ទឹកសាបសម្រាប់ការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការលំបាក​ក្នុង​ការធ្វើដំណើរ និងចរាចរណ៍ដឹកជញ្ជូនកសិផលផងដែរ។ ក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាកសិករក្នុងឃុំជ្រោយប្រស់ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុ​និយមដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្ត​គម្រោង​ស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ទៅតាម​លក្ខណៈ​​បច្ចេកទេស។ ប្រភពដដែលបានបញ្ជាក់ថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញ​ទំនប់អាងទឹកជ្រោយប្រស់មានដូចជា៖ ទី១)ស្តារឡើងវិញ​ទំនប់អាង​ទឹកប្រវែង ១ ០០០ម៉ែត្រ, ទី២)ក្រាលក្រួសក្រហមលើខ្នងទំនប់ប្រវែង ១ ០០០ម៉ែត្រ និងទី៣)ជួសជុលសំណង់​សិល្បការ្យ​ចំនួនមួយកន្លែង​ដែលរួមមាន សាងសង់សំណង់បេតុងជើងទេរខាងមុខសំណង់​ទ្វារទឹកប្រវែង ២០០ម៉ែត្រ, សាងសង់​សំណង់បាយអថ្មធំជើងទេរ​ខាងក្រោយសំណង់ទ្វារទឹកប្រវែង ៥០០ម៉ែត្រ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា គោលការណ៍«ឆន្ទៈល្អ» ទទួលបានការគាំទ្រ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា គោលការណ៍«ឆន្ទៈល្អ» ទទួលបានការគាំទ្រ ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងបានដឹកនាំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប៉ាណូសារអប់រំគោលការណ៍ “ឆន្ទៈល្អ” កាលពីថ្ងៃទី១០តុលានៅតាមដងផ្លូវជាតិលេខ៦អា។ នៅលើប៉ាណូនេះ មានសរសេរសារអប់រំគោលការណ៍ “ឆន្ទៈល្អ” ថា «ប្រើប្រាស់គ្រឿងស្រវឹង ប៉ះពាល់ដល់សុខភាព តាំងពីកែវដំបូង» «ទទួលទានគ្រឿងស្រវឹង សូមកុំបើកបរ»និង «ប្រើប្រាស់គ្រឿងស្រវឹង អាចបង្កឱ្យកើតអំពើហិង្សា សង្គម គ្រួសារ និងផ្លូវភេទ»។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាការលើកប៉ាណូសារអប់រំគោលការណ៍ “ឆន្ទៈល្អ” នេះគឺជាការផ្លាស់ប្តូរឥរិយាបទក្នុងការធ្វើទីផ្សារឧស្សាហកម្មគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ ហើយធានាបាននូវ សុខុមាលភាពសាធារណៈ ។ ការដាក់សារអប់រំធំ និងស្លាកសញ្ញាផលិតផលតូច គឺជាការចាប់ផ្តើមក្នុងការចូលរួមផ្តល់សារអប់រំ រំឭកបងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់គ្រឿងស្រវឹងដោយការទទួលខុសត្រូវ ហើយក៏ជាការបញ្ជាក់ពីឆន្ទៈល្អរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹងពីទំនួលខុសត្រូវដល់សង្គមរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហោះរូបសម្ពោធជាផ្លូវការប៉ាណូសារអប់រំគោលការណ៍ “ឆន្ទៈល្អ” និងសរសេរនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនថា« ក្នុងនាមប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, ខ្ញុំជឿជាក់ថាបងប្អូននឹងគាំទ្រគោលការណ៍ឆន្ទៈល្អនេះ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច […]