ព័ត៌មានជាតិ

ស្ថានភាពអតិផរណាតម្លៃទំនិញនៅកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ

ស្ថានភាពអតិផរណាតម្លៃទំនិញនៅកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ ចេញផ្សាយ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៤ ក្នុងឆ្នាំ២០២៤នេះ អត្រាអតិផរណាតម្លៃទំនិញនៅកម្ពុជានឹងបន្តមានកំណើនក្នុងរង្វង់ ២,៧% ដោយសារការបន្តងើបវិញនៃសកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុកស្របពេលដែលថ្លៃទំនិញអន្តរជាតិនៅបន្តរក្សាបានស្ថិរភាព។ យោងតាមរបាយការណ៍ស្តីពីក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីបំណាច់ឆមាសទី១ឆ្នាំនេះបានអោយដឹងថាជាមួយនឹងអត្រាអតិផរណាខាងលើនេះ គឺស្ថិតក្នុងកម្រិតដែលយើងអាចគ្រប់គ្រងបាន។ សូមរំលឹកថា កាលពីឆ្នាំ២០២១ អត្រាអតិផរណាមានកម្រិត២,៩ភាគរយហើយកាលពីឆ្នាំ២០២២ អត្រាអតិផរណាបានឡើងដល់កម្រិត៥,៤ ភាគរយ ដោយសារផលិតផល សំខាន់ៗ មួយចំនួនបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះប្រេងឥន្ធនៈ និង ឧស្ម័នបានឡើងថ្លៃខ្ពស់។ ផ្ទុយទៅវិញអត្រាអតិផរណានេះបានចុះទាបបំផុតក្នុងឆ្នាំ២០២៣ គឺចំនួនតែ ២,១ ភាគរយ ដោយក្រុមអ្នកជំនាញអះអាងថា អត្រា អតិផរណាទាបបានឆ្លុះបញ្ចាំងពីភាពល្អប្រសើរនៃផលិតកម្មក្នុងស្រុករបស់កម្ពុជា។ សូមបញ្ជាក់ថា អតិផរណា គឺជារង្វាស់នៃអត្រាកើនឡើងនៃតម្លៃទំនិញ និងសេវាកម្មនៅក្នុងសេដ្ឋកិច្ចមួយ។ បើសិនជាអតិផរណាកើនឡើងខ្ពស់ នោះនឹងនាំឱ្យតម្លៃកាន់តែខ្ពស់ សម្រាប់តម្រូវការមូលដ្ឋានរបស់ប្រជាជន ដូចជាតម្លៃប្រេង ថ្លៃអាហារ វាអាចជះឥទ្ធិពលជាអវិជ្ជមានដល់សង្គម។ ក្នុងន័យបញ្ជាក់អោយងាយយល់វាមានការពាក់ព័ន្ធរវាងតម្រូវការនិងការផ្គត់ផ្គង់។បើតម្រូវការទំនិញកើនឡើង ប៉ុន្តែបរិមាណទំនិញសម្រាប់ការផ្គត់ផ្គង់មិនគ្រប់គ្រាន់នឹងធ្វើអោយតម្លៃទំនិញឡើងថ្លៃ នោះហើយជាកំណើនអតិផរណា។ អ្នកសេដ្ឋកិច្ចបានពន្យល់អំពីកត្តាដែលនាំ អោយកើតមានអតិផរណា៖ ក.អតិផរណាគឺបានបណ្តាលមកពីតម្រូវការសរុបមានការកើនឡើងចំពោះទំនិញនិងសេវាកម្មដែលធ្វើអោយថ្លៃកើនឡើង។ ខ.អតិផរណាដោយសារថ្លៃដើម ដូចជាប្រាក់ឈ្នួលបុគ្គលិក […]

ព័ត៌មានជាតិ

ចុងសប្តាហ៍នេះ ក្រុមហ៊ុនធំៗ ចំនួន១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែង សម្រាប់យុវជននៅក្នុងពិព័រណ៍ការងារ

ចុងសប្តាហ៍នេះ ក្រុមហ៊ុនធំៗ ចំនួន១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែង សម្រាប់យុវជននៅក្នុងពិព័រណ៍ការងារ ចេញផ្សាយ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៤ ឱកាសការងារជាង ៣ ម៉ឺន កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ Announcement On”Cambodia-China Gastronomy Week” To be held from 26-27 October 2024 in Siem Reap province.

ព័ត៌មានជាតិ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,២៤ម៉ែត្រ នៅថ្ងៃទី១៨ ខែតុលានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,២៤ម៉ែត្រ នៅថ្ងៃទី១៨ ខែតុលានេះ ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៨ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,២៤ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៤,៣២ម៉ែត្រ ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៩,៣០ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គស្ទឹងត្រែង បានថយកំពស់ចំនួន ០,០៨ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៧៨ម៉ែត្រ៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅវិមាន៧មករា

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅវិមាន៧មករា AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលជួបសវនាការជាមួយឯកឧត្តម ស៊ិនឡះវង់ ឃុនផៃធូន (Sinlavong Khoutphaitoun) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី

ព័ត៌មានជាតិ

មុខសញ្ញាផ្សព្វផ្សាយអប់រំនៅក្នុងពេលប្រជាពលរដ្ឋឡើង

មុខសញ្ញាផ្សព្វផ្សាយអប់រំនៅក្នុងពេលប្រជាពលរដ្ឋឡើងមកលេងបុណ្យអុំទូកនៅភ្នំពេញ ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ ប្រជាពលរដ្ឋខ្មែរប្រាកដជានៅចាំថានៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៩០ នៅតាមដងផ្លូវគេឃើញមានការចងបដា នៅច្រកចេញ – ចូលឆ្លងកាត់សំខាន់របស់ រាជធានី – ខេត្ត នៅ ច្រកចេញ – ចូលឆ្លងកាត់ទៅកាន់រមណីយដ្ឋា ន និង កន្លែងកម្សាន្តសប្បាយនានា ។ ជាពិសេសបដានេះត្រូវបានគេប្រើកាន់តែច្រើននៅក្នុងពិធីបុណ្យដែលមានមនុស្សច្រើនកុះករចាកចេញពីជនបទហើយឡើងមកលេងក្រុងភ្នំពេញ ដើម្បីផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអោយចេះការពារខ្លួនពីជំងឺអេដស៍ ។ដូចជាមានការលើកបដា «កុំនាំអេដស៍ចូលផ្ទះ»«យុវជនឆ្លាតវៃ មិនយកកាដូរ ប្តូរមេរោគអេដស៍»។ ហើយចុងក្រោយនេះគឺមានបដាអប់រំការពារខ្លួនពីជំងឺកូវីដ១៩។ ដូចជាមានការបិទក្រដាសអប់រំ«៣កុំ ៣ការពារ»ជាដើម។ ប៉ុន្តែមុខសញ្ញាផ្សព្វផ្សាយអប់រំទាំងនោះ ក៏បានចប់សព្វគ្រប់ បន្ទាប់ពីសន្ទុះរាតត្បាតនៃជំងឺនោះបានធ្លាក់ចុះ។ ផ្ទុយទៅវិញមានមុខសញ្ញាត្រូវផ្សព្វផ្សាយអប់រំមួយដែលត្រូវផ្សព្វផ្សាយអប់រំរហូតមិនចេះឈប់ មិនចេះឈរ នោះគឺ អប់រំកុំអោយប្រើប្រាស់គ្រឿងញៀន។ នៅក្នុងពិធីបុណ្យអុំទូកកន្លងមកគេឃើញមានការធ្វើផ្សព្វផ្សាយអប់រំប្រឆាំងគ្រឿងញៀនបានធ្វើឡើងតាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាកនៃគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗមាន៖ មួក ប្រតិទិន ច្បាប់ ឆ័ត្រ ផ្លិត កែវ សម្រាប់ចែកជូន […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ស៊ិនឡាវង់ ឃុតផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ស៊ិនឡាវង់ ឃុតផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

ព័ត៌មានជាតិ

ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីបណ្តែតប្រទីប និងអុជកាំជ្រួច នៅខេត្តកំពង់ចាម

ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីបណ្តែតប្រទីប និងអុជកាំជ្រួច នៅខេត្តកំពង់ចាម ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបណ្តែតប្រទីប និងអុជកាំជ្រួច នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីសម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករ ទន្ទឹមនឹងនេះ ក៏មានការអុជកាំជ្រួច ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករ និងញ៉ាំងឱ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធមផងដែរ។

ព័ត៌មានជាតិ

ផលិតផលសក្ដានុពលរបស់កម្ពុជាចំនួន ៣ មុខ នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុប

ផលិតផលសក្ដានុពលរបស់កម្ពុជាចំនួន ៣ មុខ នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុប ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ បានអនុញ្ញាតជូនឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិនៃក្រុមហ៊ុន Overenden/Smarteden ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីការលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ដ្រី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និង ក្រុមហ៊ុន Overenden/Smarteden លើផលិតផលកសិកម្មចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត។