ព័ត៌មានជាតិ

កម្ពុជា ចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ ស្តីពីបញ្ញាសប្បនិមិត្ត (AI) និងម៉ូដែលពាណិជ្ជកម្មថ្មី

កម្ពុជា ចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ ស្តីពីបញ្ញាសប្បនិមិត្ត (AI) និងម៉ូដែលពាណិជ្ជកម្មថ្មី ចេញផ្សាយ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue)។ វេទិកានេះមានការចូលរួមពីសមាជិក ACD ចំនួន៣៥ប្រទេស និងមានគោលបំណង៖ ១)ពិភាក្សាអំពីឱកាសវិនិយោគ និងការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្មក្នុងបរិបទថ្មី, ២)បញ្ហាប្រឈមនៃការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្ម និង៣)ពិភាក្សាអំពីដំណោះស្រាយលើផលជះនៃការប្រើប្រាស់ AI លើការធ្វើពាណិជ្ជកម្ម។ ជាមួយគ្នានោះ វេទិកាខាងលើ បានពិភាក្សាលើបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅមួយចំនួន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែម ដូចជា៖ – ភាពចាំបាច់ក្នុងកាការរៀបចំក្របខណ្ឌភាពជាដៃគូរវាងប្រទេសជាសមាជិក ACD និងយុទ្ធសាស្រ្ត […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋមកលេងកំសាន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ នៅខេត្តព្រៃវែងប្រមាណ ជាង ១ ម៉ីននាក់

ប្រជាពលរដ្ឋមកលេងកំសាន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ នៅខេត្តព្រៃវែងប្រមាណ ជាង ១ ម៉ីននាក់ ព្រៃវែង៖ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី បាននាំគ្នាមកលេងកំសាន្តនៅតាមរមណីដ្ឋាននានាក្នុងខេត្តព្រៃវែង នាឱកាសឈប់សម្រាក់ពិធីបុណ្យភ្ជុំបិណ្ឌ រយះពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១-៣ ខែតុលា ឆ្នាំ២០២៤ ចំនួន 13,523នាក់ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែងក្នុងនោះមាន៖ +ទេសចរជាតិ (KHM)៖ 13,523នាក់ +ទេសចរបរទេស (FOR)៖ 00នាក់ ក្នុងនោះមានភ្ញៀវតាមរមណីយដ្ឋាននានាដូចជា៖ -នគរភ្នំ 2,578នាក់ -បារាយណ៍អណ្ដែត 1,450នាក់ -ទួលព័ន្ធតាឡី 405 នាក់ -ស្ទឹងចារ 9,012 នាក់ -ប្រាសាទព្រៃដើមស្រុក 78 នាក់៕

ព័ត៌មានជាតិ

សម្រស់វាលស្មៅធំល្វឹងល្វើយ វាលស្មៅបៃតង ស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺជាតំបន់ដែលស្រស់​ត្រកាលជាមួយនឹងវាលស្មៅធម្មជាតិបៃតងនារដូវវស្សា និងប្រែក្លាយជាពណ៌មាស នារដូវរំហើយ។

សម្រស់វាលស្មៅធំល្វឹងល្វើយ វាលស្មៅបៃតង ស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺជាតំបន់ដែលស្រស់​ត្រកាលជាមួយនឹងវាលស្មៅធម្មជាតិបៃតងនារដូវវស្សា និងប្រែក្លាយជាពណ៌មាស នារដូវរំហើយ។ ប្រភព៖ បណ្តាញសង្គមតេឡេក្រាមក្រសួងទេសចរណ៍

ព័ត៌មានជាតិ

ក្រសួងព័ត៌មានការពារអ្នកសារព័ត៌មាន ប៉ុន្តែមិនការពារការប្រឌិតព័ត៌មានក្លែងក្លាយនោះទេ

ក្រសួងព័ត៌មានការពារអ្នកសារព័ត៌មាន ប៉ុន្តែមិនការពារការប្រឌិតព័ត៌មានក្លែងក្លាយនោះទេ ចេញផ្សាយ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៤ កាលពីចុងខែកញ្ញាថ្មីៗនេះអ្នកសារព័ត៌មានម្នាក់ត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីតុលាការបានរកឃើញថា អ្នកសារព័ត៌មាននេះមានពិរុទ្ធដោយរងការចោទប្រកាន់ពីតុលាការ សាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ នៅពេលនេះ អ្នកសារព័ត៌មាន ឈ្មោះ ម៉ិច ដារ៉ា ត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល ដើម្បីរង់ចាំបើកសវនាការកាត់សេចក្តី។ អ្នកនាំពាក្យតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ ជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន ដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់តរមណីយដ្ឋានបាភ្នំ ថាត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត […]

ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បើកកិច្ចប្រជុំពេញអង្គបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បើកកិច្ចប្រជុំពេញអង្គបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ ចេញផ្សាយ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៤ MoINO APP ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គបូកសរុបរបាយការណ៍លទ្ធផលការងាររយៈពេល៩ខែ (នព្វមាស) និងទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៕

ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាម៉េរិក (DFC)

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាម៉េរិក (DFC) ចេញផ្សាយ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាសៀលថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ថ្មីនេះ បានជួបពិភាក្សាការងារជាមួយ លោក Scott Nathan នាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាម៉េរិក (U.S. International Development Finance Corporation_DFC)។ ក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោក Scott Nathan អំពីវឌ្ឍនភាពថ្មីៗនៃការរីកចម្រើនរបស់កម្ពុជា ក្រោមសុខសន្តិភាពដែលអាចអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិកនាឱកាសនេះ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យមួយចំនួនមានជាអាទិ៍ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល និងសុខុមាលភាពប្រជាជន ដែលមានការប្រសើរឡើងគួរឱ្យកត់សម្គាល់ យ៉ាងណាមិញនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹង និងពង្រីកផលិតភាពឱ្យបានកាន់តែល្អប្រសើរផងដែរ។ តាមរយៈជំនួបនាឱកាសនេះ លោក […]

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia

ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ចេញផ្សាយ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៤ ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃ ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia បាននាំមកនូវការបំបែកកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ជាផ្លូវការ តាមរយៈការដាក់តាំងបង្ហាញរថយន្តទំនើបច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត។

ព័ត៌មានជាតិ

ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តទូទាំងប្រទេស ប្រមាណ ១លាន៨សែននាក់

ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តទូទាំងប្រទេស ប្រមាណ ១លាន៨សែននាក់ ចេញផ្សាយ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៤ AKP ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តទូទាំងប្រទេស មានប្រមាណ ១លាន៨សែននាក់ នៅតាមបណ្តាខេត្តរាជធានី ក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណជិត ៤ម៉ឺននាក់។ គោលដៅទេសចរណ៍ដែលមានភ្ញៀវទៅច្រើនជាងគេ គឺខេត្តបាត់ដំបង ដោយទទួលបានភ្ញៀវប្រមាណជិត ២២ម៉ឺនាក់ ខេត្តសៀមរាប ទទួលបានភ្ញៀវប្រមាណជិត ១៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ជិត៨ពាន់នាក់ និងទី៣ គឺខេត្តព្រះសីហនុ ទទួលបានភ្ញៀវដើរលេងកម្សាន្ត ប្រមាណជិត១៧ម៉ឺននាក់៕

ព័ត៌មានជាតិ

សកម្មភាពនគរបាលខេត្តព្រៃវែង បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមដងផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រៃវែង

សកម្មភាពនគរបាលខេត្តព្រៃវែង បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមដងផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រៃវែង ខេត្តព្រៃវែង ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់តាំងពីថ្ងៃទី ០៤ខែ តុលា ឆ្នាំ ២០២៤ នេះកងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្ត បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ ជាតិសំខាន់់មានផ្លូវជាតិ លេខ១ លេខ៨ និង ១១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដោយ ប្រើប្រាស់កងកម្លាំងជំនាញការិយាល័យចំណុះ និងកម្លាំង អធិការដ្ឋាននគរបាលស្រុកពាមរក៍ ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក និងស្រុកពាមជរ ដើម្បីបញ្ជៀសការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរជាពិសេស ក្នុងឱកាស ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ ហើយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរចាកចេញពីស្រុកកំណើតទៅរាជធានីភ្នំពេញវិញរឺ ទៅតាមបណ្ដាខេត្តនានាមានដូចជា ខេត្តស្វាយរៀង ត្បូងឃ្មុំ ហើយធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្ត ខេត្តព្រៃវែង ។