ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ ការបង្ហោះប្រធានវិញ្ញាសាក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ
Month: October 2024
មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន១៦មណ្ឌលនៅខេត្តសៀមរាបសិស្សអាចផ្ញើកង់-ម៉ូតូ ដោយមិនបង់ប្រាក់
មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន១៦មណ្ឌលនៅខេត្តសៀមរាបសិស្សអាចផ្ញើកង់-ម៉ូតូ ដោយមិនបង់ប្រាក់ ចេញផ្សាយ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៤ លើទំព័ហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបនៅថ្ងៃទី៧ ខែតុលានេះបានបញ្ជាក់ថាដូចបណ្ដាឆ្នាំកន្លងទៅដែរសិស្សានុសិស្សក្នុងខេត្តសៀមរាប ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ អាចផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប។ ឯកឧត្តមអភិបាលខេត្តបានបង្ហាញនូវបញ្ជីឈ្មោះមណ្ឌលទាំងនេះ ក្នុងនោះ ត្រូវបានរៀបចំជូន សិស្សានុសិស្ស នៅតាមមណ្ឌលប្រឡងទាំង១៦មណ្ឌល ដូចខាងក្រោម៖ ១.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩ (ខាងត្បូង) ២.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩(ខាងជើង) ៣.មណ្ឌល វិទ្យាល័យ អង្គរ (ខាងកើត) ៤.មណ្ឌល វិទ្យាល័យ អង្គរ (ខាងលិច) ៥.មណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ខាងជើង) ៦.មណ្ឌល វិទ្យាល័យ […]
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីដំណើរដើមចម នៃការរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីដំណើរដើមចម នៃការរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម ចេញផ្សាយ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងអំពីដើមចម ដែលនាំឱ្យមានការរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់។ សម្តេចតេជោបញ្ជាក់ថា ការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរជាច្រើនឆ្នាំមកហើយ តាំងពីឆ្នាំ២០១២មកម្ល៉េះ តែដោយសារគ្រួសារសម្តេចមានទុក្ខដោយសារឪពុករបស់សម្តេចបានទទួលមរណភាព ក្នុងឆ្នាំ២០១៣ និងម្តាយក្មេករបស់សម្តេចទទួលមរណភាពក្នុងឆ្នាំ២០២០ ទើបបណ្តាលឱ្យផ្អាកធ្វើកឋិនទាន។ សម្តេចបញ្ជាក់ថា អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោមនេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ […]
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាលអូសាកា” អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅប្រទេសជប៉ុន
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាលអូសាកា” អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅប្រទេសជប៉ុន ចេញផ្សាយ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៤ នៅប្រទេសជប៉ុន ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនអមដោយមន្រ្តី និងបុគ្គលិកស្ថានទូតកាលពីថ្ងៃអាទិត្យទី៦ ខែតុលា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាលអូសាកា (OSAKA FUTSAL CUP) ” នៅក្រុងអូសាកា ។ វត្តមានរបស់ឯកឧត្តមឯកអគ្គរាជទូត គឺតបតាមការអញ្ជើញរបស់ឯកឧត្តម ម៉ិច ច័ន្ទមុន្នី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកផ្តួចផ្តើមរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់នេះឡើង។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីក្រុមបាល់ទាត់ខ្មែរទាំង ៨ក្រុម រួមមាន៖ ទី១. ក្រុម CJS FC (ទីក្រុងតូក្យូ), ទី២. ក្រុម OSAKA FC (ក្រុងអូសាកា), ទី៣. ក្រុម MINATO FC (ក្រុងអូសាកា), […]
កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖០៨ តុលា,តើមានបេក្ខជនប៉ុន្មាននាក់?មណ្ឌលសំណេរប៉ុន្មាន?…
កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖០៨ តុលា,តើមានបេក្ខជនប៉ុន្មាននាក់?មណ្ឌលសំណេរប៉ុន្មាន?… ចេញផ្សាយ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤បានចាប់ផ្តើមបិទនៅព្រឹកថ្ងៃទី៧ ខែតុលានៅតាមមណ្ឌលសំណេរ ខណៈការប្រឡងនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ(៨-៩ តុលា)នៅថ្ងៃអង្គារស្អែកនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងត្រូវប្រព្រឹត្តទៅដោយគោរពតាម គោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ពោលគឺ «អ្នកចេះជាប់»។ លើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៧ ខែតុលានេះដែរ ក្រសួងអប់រំយុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត នាព្រឹកនេះ។ ក្រសួងអប់រំក៏បានរំលឹកដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា […]
ស្រូវពូជជាង ១៨តោន ត្រូវបានចែកជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន ១៨៣គ្រួសារក្នុងខេត្តក្រចេះ
ស្រូវពូជជាង ១៨តោន ត្រូវបានចែកជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន ១៨៣គ្រួសារក្នុងខេត្តក្រចេះ ចេញផ្សាយ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងអជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែតុលាម្សិលមិញនេះ បាននាំយកស្រូវពូជ OM 5451 ចំនួន ១៨.៣០០គីឡូក្រាម ប្រគល់ជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន១៨៣គ្រួសារ លើផ្ទៃដីសរុប ១៩៤ហិកតា ប៉ះពាល់ចំនួន ៣សង្កាត់ ក្នុងក្រុងក្រឲចេះ។ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច បានយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ កសិករ កម្មករ ដែលទទួលរងគ្រោះប៉ះពាល់ពីគ្រោះមហន្តរាយ និងលើការងារស្តារឡើងវិញ ការដាំដុះរបស់ប្រជាកសិករ ដោយបានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត […]
រដ្ឋបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ នឹងវាយតម្លៃនៅផែនការសកម្មភាពការងាររបស់មន្ទីអង្គភាព រដ្ឋបាលក្រុង ស្រុក នៃខេត្តព្រៃវែង
រដ្ឋបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ នឹងវាយតម្លៃនៅផែនការសកម្មភាពការងាររបស់មន្ទីអង្គភាព រដ្ឋបាលក្រុង ស្រុក នៃខេត្តព្រៃវែង ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងស្វែងយល់ វាយតម្លៃ ពង្រឹងគុណភាព ចំពោះលទ្ធផលការងាររបស់មន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក ដែលបានអនុវត្តកន្លងមក។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដើម្បីអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដោយត្រូវពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាដើម្បីលុបបំបាត់ឱ្យបានរាល់ភាពអសកម្មមួយចំនួននៅតាមមូលដ្ឋាន។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តក៏បានកោតសរសើរនិងមានតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ រដ្ឋបាលក្រុង ស្រុក […]
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ចាង យ៉ុងហ្គុន (Jang Yun Gon) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ចាង យ៉ុងហ្គុន (Jang Yun Gon) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤