លទ្ធផលទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុង ឱកាសចូលរួមវេទិកាប៉េកាំងសៀងសានលើទី១១ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
Month: September 2024
សារផ្ញើចេញពីក្រុមធ្វើដំណើរទស្សនកិច្ចទៅភូមិភាគឦសាន
សារផ្ញើចេញពីក្រុមធ្វើដំណើរទស្សនកិច្ចទៅភូមិភាគឦសាន ចេញផ្សាយ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៤០០នាក់ហើយដែលបានរួមដំណើរទស្សនកិច្ចទៅតំបន់ឦសាន។ នៅពេលចុះពីលើយន្តក្រុង ខណៈត្រឡប់មកដល់ក្រុងភ្នំពេញវិញ ព្រះសង្ឃ ប្រជាពលរដ្ឋ និងបញ្ញវន្ត មានថេរដីកានិងមានមតិលើកបង្ហាញអំពីអារម្មណ៍របស់ព្រះអង្គ និងរបស់ខ្លួន ក្រោយពេលបានទៅឃើញផ្ទាល់ភ្នែកនៅតំបន់ព្រំដែនភាគឦសាននោះ។ ភិក្ខុព្រះបញ្ញាវង្សាមុនី សៀង ស្រ៊ុន បន្ទាប់ពីទស្សនកិច្ចពេញមួយថ្ងៃតាមខ្សែក្រវ៉ាត់ព្រំដែន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅមានថេរដីកាថា« គ្មានការបង្ខិតបង្គោលព្រំដែន, យើងមិនចូលដីគេ គេក៏មិនចូលដីយើង សូម្បីតែមួយមីល្លីម៉ែត្រ»។ ព្រះសង្ឃមួយអង្គទៀត មានថេរដីកាថា«អាត្មាមានចម្ងល់ច្រើនលើបញ្ហាទឹកដីដែរកាលពីមុន. តែដល់ពេលបានចូលរួមដំណើរទស្សនកិច្ចព្រំដែន អាត្មាមានទឹកព្រះទ័យល្អ និងជ្រះថ្លាណាស់ជាមួយការអភិវឌ្ឍព្រំដែនរបស់យើង»។ ប្រជាពលរដ្ឋម្នាក់បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ទស្សនកិច្ចថា «ពីដើមឡើយ ខ្ញុំមិនបានចុះមកមើលផ្ទាល់ព្រំដែន ពេលឮអ្នកខាងក្រៅប្រទេសគេថា ខ្ញុំមានអារម្មណ៍ហាក់មិនស្រួលក្នុងចិត្ត ដូចគេថាមែនអត់ទេ តែឥឡូវបានឃើញច្បាស់ហើយ មិនដូចគេថាទេ ព្រំដែនយើងមានបង្គោលច្បាស់ៗ បោះបានត្រឹមត្រូវ »។ ចំណែកឯប្រជាពលរដ្ឋម្នាក់ទៀតបានលើកឡើងថា«ខ្ញុំអាយុ៦០ឆ្នាំជាងហើយ មិនដែលបានមកមើលព្រំដែនសោះ ។នេះជាលើកទី១ដែលខ្ញុំបានមកឃើញផ្ទាល់ព្រំដែន ពេលមកឃើញសប្បាយចិត្តណាស់ ព្រំដែនអត់ទៅណាផង ដីយើងនៅតែជាដីយើង។ បានឃើញផ្ទាល់ភ្នែកហើយ គេឃោសនាយ៉ាងមិចក៏លែងជឿដែរ»។ ដោយឡែក […]
ថ្ងៃនេះព្រឹត្តិការណ៍ Gumball 3000 ចាប់ផ្តើមហើយ ដែលមានរយៈពេល៣ថ្ងៃ នៅកម្ពុជា
ថ្ងៃនេះព្រឹត្តិការណ៍ Gumball 3000 ចាប់ផ្តើមហើយ ដែលមានរយៈពេល៣ថ្ងៃ នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។ ថ្ងៃទី១ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១យប់៖ * ប្រតិភូ Gumball 3000 មកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១។ * ប្រតិភូ Gumball 3000 នឹងមកដល់រាជធានីភ្នំពេញ រៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យ (Supercars Drifting) ជូនសាធារណជនទស្សនានៅបរិវេណសួនច្បារវិមានឯករាជ្យ សួនច្បារសម្តេចជួនណាត និងសួនច្បារវត្តបទុមវតី។ * ការប្រគុំតន្ត្រីខ្នាតយក្សលំដាប់អន្តរជាតិ ដោយមានការចូលរួមសម្តែងពីប្រតិភូ Gumball […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជាបានគង់វង្ស
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជាបានគង់វង្ស ចេញផ្សាយ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការជ្រើសតាំង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំ ឡើងដោយ សមាគមអភិរក្សដំរីអៃរាវត្តា ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា និងសប្បុរសជនជាតិ អន្តរជាតិចូលរួមប្រមាណ ៤០០នាក់។ នៅក្នុងឱកាសនេះដែរ […]
រយៈពេល ១សប្តាហ៍ មន្ត្រីបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង ៩ពាន់សន្លឹក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស
រយៈពេល ១សប្តាហ៍ មន្ត្រីបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង ៩ពាន់សន្លឹក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសរុបចំនួន ៩.៥៧០សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស។ ជាក់ស្តែង រយៈពេល៧ថ្ងៃកន្លងទៅ មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេសបានប្រើប្រាស់វិធីសាស្រ្តអចល័ត និងតាមរថយន្តចល័តសម្រាប់ការផ្តល់សេវាអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋចំនួនជាង៩ពាន់ស្លឹកដែលបង្កលក្ខណៈងាយស្រួល និងឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ក្រៅពីការងារផ្តល់អត្តសញ្ញាណបណ្ណ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងបន្ថែមថា មួយសប្តាហ៍មកនេះ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃទូទាំងប្រទេសចាប់កម្រិតក្រសួងមហាផ្ទៃរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋានបានផ្តល់សេវាអត្តសញ្ញាណកម្មជាង២ម៉ឺនទៀតជូនប្រជាពលរដ្ឋជាប្រចាំប្រកបដោយភាពកក់ក្តៅ ក្នុងនោះ រួមមាន សេវាលិខិតឆ្លងដែនបានចំនួនសរុប ៥.៧៨៦លិខិត សៀវភៅស្នាក់នៅចំនួនសរុប ២.៣២៦ ក្បាលសៀវភៅគ្រួសារចំនួនសរុប ១.៨៥៧ […]
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើដំណើរនិវត្តន៍ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារ និងចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥(World Knowledge Forum) នៅទីក្រុងអ៊ីនឆន់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើដំណើរនិវត្តន៍ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារ និងចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥(World Knowledge Forum) នៅទីក្រុងអ៊ីនឆន់ និងអញ្ជើញចូលរួមទទួលសញ្ញាបណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាំទ្រអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន រៀបចំឱ្យមានច្បាប់ការពារសុខសន្តិភាព នៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាំទ្រអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន រៀបចំឱ្យមានច្បាប់ការពារសុខសន្តិភាព នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «ចាំបាច់ត្រូវរៀបចំឱ្យមានដាក់ក្រុមមនុស្ស និងអង្គការចាត់តាំងខ្លះ ជាក្រុមភេរវកម្ម»។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ សារ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ក្នុងនាមពលរដ្ឋមួយរូប ខ្ញុំបាទសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍ប្រកបដោយការគិតគូរខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអនាគតប្រទេសកម្ពុជាទាំងមូល របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ […]
រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិភាក្សាការលើគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មជាមួយធនាគារអភិវឌ្ឍន៍អាស៊ី
រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិភាក្សាការលើគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (Mid-term Review Mission ADB) សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវាយតម្លៃការងារគម្រោង និងបន្តធ្វើការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មទំនើប។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងអាចពិនិត្យលទ្ធភាពបន្ថែមក្នុងការគាំទ្រដល់មន្ទីរពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម និងចំណីអាហារ ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកសិផលសក្ដានុពលរបស់កម្ពុជា ដូចជា ស្វាយចន្ទី ដំឡូងមី និងស្វាយស្រស់ ដែលគម្រោងអាចពិចារណាជួយគាំទ្រអភិវឌ្ឍ និងពង្រឹងខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ កែច្នៃ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងគុណភាពការតែងតាំងនាយកបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងគុណភាពការតែងតាំងនាយកបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បានថ្លែងជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យា។ ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈការសម្របសម្រួលពី គ.ជ.អ.ប. បានផ្ទេរការទទួលខុសត្រូវលើការគ្រប់គ្រងការងារអប់រំកុមារតូច បឋមសិក្សា និងការងារអប់រំក្រៅប្រព័ន្ធ មកស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៣ របស់ គ.ជ.អ.ប. នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.អ.ប ឯកឧត្តម […]
សួនច្បារអមសង្ខាងស្ទឹងសង្កែ បានឆក់យកបេះដូងអ្នកទេសចរ
សួនច្បារអមសង្ខាងស្ទឹងសង្កែ បានឆក់យកបេះដូងអ្នកទេសចរ ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤ សួនច្បារសាធារណៈនៅអមសង្ខាងស្ទឹងសង្កែ នៃក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននិងកំពុងតែឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលំហែកម្សាន្តមានការកើនឡើងជាហូរហែរ ។ បច្ចុប្បន្ន សួនច្បារនៅតាមបណ្តោយដងស្ទឹងសង្កែ ទាំងនៅខាងកើតស្ទឹង និងខាងលិចស្ទឹង ក្រៅពីកន្លែងសម្រាប់លំហែកម្សាន្តរបស់អ្នកទេសចរនោះ ឥឡូវកំពុងតែក្លាយទៅជាទីតាំងលំហាត់ប្រាណ ដែលមានសកម្មដ៏រស់រវើកមួយពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងក្រុងបាត់ដំបង សម្រាប់បង្កើននូវភាពស្រស់ថ្លានៃសុខភាព ។ អ្នកស្រី អិត សារ៉ូត និងអ្នកស្រី អិត សារ៉េន មកពីស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្ហាញពីភាពសប្បាយរីករាយនៅពេលដែលពួកគាត់បានមកដល់ក្រុងបាត់ដំបង ហើយមកឃើញសមិទ្ធផលដែលកើតឡើងពីការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការអភិវឌ្ឍន៍ទីក្រុង ជាពិសេសវិមានឯករាជ្យ និងសួនច្បារសម្តេចក្រឡាហោមវិមានឯករាជ្យ ដោយបានធ្វើការប្រៀបធៀបនឹងពេលមុនមកដល់នឹងពេលនេះមានភាពខុសគ្នាដាច់ស្រឡះ ហើយក៏ចង់ឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀតនៅតាមតំបន់ផ្សេងៗទៀត ដើម្បីធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនបន្តទៀត ។ ទាក់ទងនឹងការហាត់ប្រាណនៅតាមសួនច្បារអមសង្ខាងស្ទឹងសង្កែ នេះដែរ អ្នកស្រី អេង សុខា នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានបញ្ជាក់ថា អ្នកស្រី រួមជាមួយមិត្តភ័ក្ត្រមួយចំនួនបានមកហាត់ប្រាណនៅតាមសួនច្បារនេះជាប្រចាំ ដោយអ្នកខ្លះបានដើរហាត់តាមបណ្តោយដងស្ទឹងសង្កែ អ្នកខ្លះបានចូលកន្លែងរាំតាមចង្វាក់បទភ្លេង […]