ព័ត៌មានជាតិ

សមាគមសារព័ត៌មានចំនួន៣ ប្រតិកម្មចំពោះការមិនផ្តល់តម្លៃចំពោះ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ពីមន្ត្រីអង្គការសហប្រជាជាតិ

សមាគមសារព័ត៌មានចំនួន៣ ប្រតិកម្មចំពោះការមិនផ្តល់តម្លៃចំពោះ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ពីមន្ត្រីអង្គការសហប្រជាជាតិ ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សមាគមសម្ព័ន្ធសារព័ត៌មានគេហទំព័រកម្ពុជា និងសមាគមអ្នកសារព័ត៌មានយុវជន បានបង្ហាញការមិនគាំទ្រចំពោះការអំពាវនាវរបស់មន្ត្រីអង្គការសហប្រជាជាតិ ដែលបានស្នើសុំឱ្យមានការព្យួរការអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ សមាគមសារព័ត៌មានទាំង៣ បានរិះគន់ការអំពាវនាវខាងលើនេះថា ជាការមិនឱ្យតម្លៃលើឆន្ទៈ និងការឯកភាពជារួម របស់សមាគមសារ ព័ត៌មាន អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធ ទាំងអស់ដែលបានខិតខំតាក់តែងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះឡើង។ ការអំពាវនាវរបស់មន្ត្រីអង្គការសហប្រជាជាតិ នាពេលនេះ គឺជាការបរាជ័យមួយដ៏ធំ ។ យោងតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១៨កញ្ញា ដោយលោកប៉ូវ បូរីណា លោក ទូច ប៉ែត និងលោកហោ គន្ធា បានសរសេរថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ពិតជាមានសារប្រយោជន៍ធំធេង និងជាគុណតម្លៃមួយដ៏ប្រសើរជាទីបំផុត សម្រាប់ធ្វើការតម្រង់ទិស អ្នកសារព័ត៌មានប្រកបអាជីព និងមិនអាជីព និងភាគីពាក់ព័ន្ធលើការងារព័ត៌មាន ឱ្យអនុវត្តទៅបានល្អនូវក្រមសីលធម៌ និងវិជ្ជាជីវៈ។ លើសពីនេះទៅទៀត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបានប្រកាសឱ្យប្រើប្រាស់កន្លងទៅដោយក្រសួងព័ត៌មាន […]

ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សម្រាប់ការអភិវឌ្ឍសេវាធុរកិច្ចសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សម្រាប់ការអភិវឌ្ឍសេវាធុរកិច្ចសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ រូបថត៖ ក្រសួងពាណិជ្ជកម្ម

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ៖ អ្នកបើកបរដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ៖ អ្នកបើកបរដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ ពីព្រោះថាជាអំពើខុសច្បាប់។ នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ ព្រមទាំងផ្តល់ប័ណ្ណថ្លែងអំណរគុណ និងមួកសុវត្ថិភាពជាអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ក្រើនរំលឹកទៅដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវត្រួតពិនិត្យ និងសាកសួរនូវប្រភពទំនិញទាំងឡាយណាដែលមានការសង្ស័យឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងទៅនឹងការដឹកជញ្ជូនទំនិញខុសច្បាប់ដូចជា គ្រឿងញៀន អាវុធជាតិផ្ទុះ និងរបស់បញ្ញើផ្សេងៗដែលខុសច្បាប់។ ពីព្រោះថាការដឹកជញ្ជូនរបស់បញ្ជើដែលខុសច្បាប់ […]

ព័ត៌មានជាតិ

ពេលធ្វើកំណាយក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាល​នាគដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ

ពេលធ្វើកំណាយក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាល​នាគដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន​ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅ​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់​បដិមាព្រះពុទ្ធបដិមាប្រក់នាគ​តម្កល់នៅក្នុង​សាលរបាំ រួមទាំងបំណែក​ផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានស្រង់សម្ដី​បុរាណវិទូ លោកស្រី នេត ស៊ីមន ដែលបញ្ជាក់ថា កាលពីខែ​កក្កដា​កន្លងទៅក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣នៃប្រាសាទតាព្រហ្មបានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់​នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុង​សាលរបាំ។ ប៉ុន្តែ បំណែកក្បាលនាគ​មានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់​ក្នុង​ទម្រង់ដូចគ្នា។ ប្រភពដដែលបន្តថា តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅ​ក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ពេលដែល​ផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅព្រហ្មសាសនាវិញ។ ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ពុទ្ធបដិមា​ប្រក់នាគដ៏ធំមួយនេះបន្ថែមទៀតនាពេលអនាគ ដើម្បីយកមកផ្គុំ​ឡើងវិញ ឱ្យបដិមានេះពេញរូបរាង […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមា សរុបជិត ៤០០ អង្គ/នាក់

ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមា សរុបជិត ៤០០ អង្គ/នាក់ ……………… ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមា ខេត្តព្រៃវែង។ បាឋកថានេះ បានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យជាតិជាតិ ជា ស៊ីម កំចាយមា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើងជាគណៈអធិបតីពី ឯកឧត្ដមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមា និងមានការនិមន្ត និងអញ្ជើញចូលរួមពីលោក លោកស្រីសាស្ត្រាចារ្យ និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបជិត ៤០០ អង្គ/នាក់។ បាឋកថានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ ……………… ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នយោបាយភូតកុហក បង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមួលបង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ កំពុងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅៗជាលំដាប់ និងឈានទៅរកទីបញ្ចប់ប្រៀបដូចចង្កៀងអស់ប្រេង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យអស់ពីសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីរិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក៏ដូចជាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីសម្រេចបានដើម្បីជាតិនិងប្រជាពលរដ្ឋ។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ […]

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតរំលែកទុក្ខ និងសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី នៅភាគខាងជើងប្រទេសវៀតណាម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតរំលែកទុក្ខ និងសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី នៅភាគខាងជើងប្រទេសវៀតណាម ។

ព័ត៌មានជាតិ

សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក

សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា

ព័ត៌មានជាតិ

« ការអភិរក្សសត្វដំរីអោយគង់វង្សបានផ្តល់ផលប្រយោជន៍ដល់ទេសចរណ៍ធម្មជាតិ ការអភិរក្សដំរីស្រុកបង្កើតកូនបានច្រើន បង្កើតការងារដល់បងប្អូនជនជាតិដើមភាគតិច និងចូលរួមថែរក្សាប្រពៃណី វប្បធម៍ ទំនៀមទម្លាប់អោយបានល្អ»

« ការអភិរក្សសត្វដំរីអោយគង់វង្សបានផ្តល់ផលប្រយោជន៍ដល់ទេសចរណ៍ធម្មជាតិ ការអភិរក្សដំរីស្រុកបង្កើតកូនបានច្រើន បង្កើតការងារដល់បងប្អូនជនជាតិដើមភាគតិច និងចូលរួមថែរក្សាប្រពៃណី វប្បធម៍ ទំនៀមទម្លាប់អោយបានល្អ» ចេញផ្សាយ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP « ការអភិរក្សសត្វដំរីអោយគង់វង្សបានផ្តល់ផលប្រយោជន៍ដល់ទេសចរណ៍ធម្មជាតិ ការអភិរក្សដំរីស្រុកបង្កើតកូនបានច្រើន បង្កើតការងារដល់បងប្អូនជនជាតិដើមភាគតិច និងចូលរួមថែរក្សាប្រពៃណី វប្បធម៍ ទំនៀមទម្លាប់អោយបានល្អ» ការការពារនិងអភិរក្សសត្វដំរីជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរ ដែលត្រូវការជួយសង្រ្គោះ និងបង្កាត់ពូជដំរីនៅខេត្តរតនគិរី ។ រាត្រីសមោលសរនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ រៀបចំដោយសមាគមអភិរក្សដំរីអៃរាវត្តា ដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្តាក្រសួង […]