ព័ត៌មានជាតិ

១៥ថ្ងៃ ខែកញ្ញា នគរបាលបង្រ្កាបបទល្មើសល្បែងស៊ីសងជាង ២០ទីតាំង នៅរាជធានី-ខេត្ត ចំនួន១២

១៥ថ្ងៃ ខែកញ្ញា នគរបាលបង្រ្កាបបទល្មើសល្បែងស៊ីសងជាង ២០ទីតាំង នៅរាជធានី-ខេត្ត ចំនួន១២ ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ភ្នំពេញ ៖ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញារហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងប្រមាណ២០ទីតាំង ដោយកើតមាននៅរាជធានី-ខេត្ត ចំនួន១២ប៉ុណ្ណោះ។ នេះបើតាម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាម បណ្ឌិត ទូច សុឃៈ ការបង្រ្កាបល្បែងស៊ីសងទាំង១២រាជធានី-ខេត្តនោះ រួមមាន ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យមាន ខេត្តកំពត ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបាត់តំបង ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យមួយចំនួនទៅកាន់តុលាការ និងមួយចំនួនទៀត ទទួលការអនុវត្តវិធានការរដ្ឋបាលដោយការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ លោកបញ្ជាក់ថា អាជ្ញាធរ […]

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលអ្នកទេសចរទន្ទឹងរង់ចាំ នៅប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ខែកញ្ញានេះ

ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលអ្នកទេសចរទន្ទឹងរង់ចាំ នៅប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ខែកញ្ញានេះ ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ពេលវេលាដែលអ្នកទេសចរតែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ ព្រឹត្តិការណ៍មហស្ចារ្យគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្ត តែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញហេតុការណ៍នេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីខែកញ្ញា ឆ្នាំ២០២៤នេះ នឹងកើតឡើងក្នុងថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ។ លោកថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៤នេះ នឹងកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ក្នុងខែទី២២កញ្ញាខាងមុខនេះ។ លោកពន្យល់ថា សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ […]

ព័ត៌មានជាតិ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការកើនកំពស់ចំនួន ០,៤៣ម៉ែត្រនៅថ្ងៃទី១៩ ខែកញ្ញានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការកើនកំពស់ចំនួន ០,៤៣ម៉ែត្រនៅថ្ងៃទី១៩ ខែកញ្ញានេះ ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៩ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,៤៣ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ២០,​៦៥ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការកើនឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម បានកើនកំពស់ចំនួន ០,៣២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១២,៩៦ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានកើនកំពស់ចំនួន ០,២៤ម៉ែត្រ ធ្វើអោយកំពស់ទឹកកើនឡើងដល់ ៨,១៤ម៉ែត្រ ៕

ព័ត៌មានជាតិ

ផ្លូវដែកចិន-ឡាវ បានគ្រប់គ្រងទំនិញចំនួន ១០លានតោន គិតជាទឹកប្រាក់ប្រហែល ៥,៧៤ប៊ីលានដុល្លារអាម៉េរិក

ផ្លូវដែកចិន-ឡាវ បានគ្រប់គ្រងទំនិញចំនួន ១០លានតោន គិតជាទឹកប្រាក់ប្រហែល ៥,៧៤ប៊ីលានដុល្លារអាម៉េរិក ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ — យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា រហូតមកដល់ពេលនេះ ផ្លូវដែកចិន-ឡាវ បានគ្រប់គ្រងទំនិញនាំចូល និងនាំចេញបានជាង ១០លានតោន ចាប់តាំងពីដាក់ឱ្យដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១។ ទិន្នន័យពីគយចល័តបានបង្ហាញថា ទំនិញទាំងនេះមានតម្លៃប្រហែល ៤០,៧៧ប៊ីលានយ័ន (ប្រហែល ៥,៧៤ប៊ីលានដុល្លារអាម៉េរិក)។ ទំនិញដឹកជញ្ជូនតាមផ្លូវដែកនេះបានពង្រីកពី ៥០០ប្រភេទដំបូងដល់ជាង ៣.០០០ប្រភេទ នាពេលបច្ចុប្បន្ន ដោយសារវិធានការជាបន្តបន្ទាប់ដែលអនុវត្តន៍ដោយមន្ដ្រីគយចល័តគុនមីង ដូចជាការសាងសង់កំពង់ផែឆ្លាតវៃជាដើម។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៤ ផ្លូវដែកនេះបានគ្រប់គ្រងទំនិញនាំចូល និងនាំចេញបានជាង ៣,៥៨លានតោន បានកើនឡើង ២២,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនាមជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ផ្លូវដែកចិន-ឡាវ មានប្រវែង ១.០៣៥គីឡូម៉ែត្រតភ្ជាប់ពីទីក្រុងគុនមីងនៃខេត្តយូណានភាគនិរតីនៃប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ៕

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យនីត្យានុកូលភាព» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការ គណៈរដ្ឋមន្ត្រី និង ធ្វើបទឧទ្ទេស​នាមដោយឯកឧត្តមបណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះស្តីការគណៈរដ្ឋមន្ត្រី ក្រុម​ប្រឹក្សាអ្នកច្បាប់ និង​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងនិស្សិត សរុបប្រមាណ ៥០០នាក់ ។​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា នេះជាលើកទី៧ហើយ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះ ក្នុងទិសដៅបន្តកសាង និងពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជារបស់ស្ថាប័នពាក់ព័ន្ធ ដែលមានបំណងចង់សិក្សារៀន​សូត្រ។ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Laurel E. Miller ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Laurel E. Miller ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ជូនថា មូលនិធិអាស៊ីបានក្លាយជាដៃគូកិច្ចសហប្រតិបត្តិការ ជាមួយព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះមានរយៈពេល៣០ឆ្នាំ គឺនៅឆ្នាំ១៩៩៣ ចាប់តាំងពីប្រទេសកម្ពុជាមិនទាន់ស្គាល់សន្តិភាពពេញលេញនៅឡើយ។

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោក ឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន (Timothy J. Donnellan) នាយសេនាធិការ និងជាមេបញ្ជាការរដ្ឋអាយដាហូ ឆ្មាំជាតិសហរដ្ឋអាមេរិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គមេបញ្ជាការដ្ឋាន នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរមកបំពេញទស្សនកិច្ចរបស់លោក ឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន នៅកម្ពុជានាពេលនេះ ហើយតានរយៈទស្សនកិច្ចនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តម បានរំលេចពីទំនាក់ទំនងការទូតរវាងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមស្វែងរកសន្តិភាពនៅកម្ពុជានាទសវត្សន៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយប្រចាំខែជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលមានជីវភាពខ្វះខាត នៃក្រសួងព័ត៌មាន ដែលអំណោយដែលចែកជូនរួមមាន អង្ករ និងត្រីខកំប៉ុង

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយប្រចាំខែជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលមានជីវភាពខ្វះខាត នៃក្រសួងព័ត៌មាន ដែលអំណោយដែលចែកជូនរួមមាន អង្ករ និងត្រីខកំប៉ុង​ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ សួស សាវី

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោក កម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោក កម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ រវាងក្រុមការងារចម្រុះកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម របស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។