ខ្មែរបង្ហាញបេះដូងរួបរួមគ្នានិងចង់ឃើញនូវអ្វីដែលខ្មែរធ្វើបាន ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ រហូតដល់ដល់ថ្ងៃនេះ ខ្មែរគ្រប់ស្រទាប់ និងគ្រប់ទិសទី បានបង្ហាញថា ខ្លួនចង់ធ្វើជាម្ចាស់ប្រទេស ជាម្ចាស់មាតុភូមិនិងជាម្ចាស់បូរណភាពទឹកដី។ ស្មារតីនេះបានបង្ហាញឡើងតាមរយៈខ្មែរមានប្រពៃណីសាមគ្គីគ្នា ស្មារតីចែករំលែក និងស្មារតីរួបរួមគ្នាធ្វើ។ កន្លងមកនេះ ប្រជាពលរដ្ឋ ខ្មែរមានប្រពៃណី រួបរួមគ្នាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយឧបត្ថម្ភសម្រាប់ព្យាបាលអ្នកជំងឺដោយសារកូវីដ ហើយថ្មីៗនេះ ប្រជាពលរដ្ឋបានផុលផុសចូលរួមបរិច្ចាគថវិកាដើម្បីកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន។ ចលនានេះបានធ្វើឡើងគ្រប់ស្រទាប់មហាជន ទាំងមន្ត្រីរាជការ វិស័យឯកជន ព្រះសង្ឃ ប្រជាពលរដ្ឋ សិល្បករ សិស្សនិស្សិត។ តួយ៉ាង តារាចម្រៀង ព្រាប សុវត្ថិ តារាចម្រៀងខេមរៈសិរីមន្ដ តារាចម្រៀងតន់ច័ន្ទសីមា តារាចម្រៀងខាន់ ចេមស៍ ហើយថ្មីៗនេះ តារាភាពយន្ដឌី សាវ៉េត ក៏បានចូលរូមបរិច្ចាគថវិកាក្នុងមូលនិធិកសាងផ្លូវតាមព្រំដែននេះដែរ។ ជាមួយគ្នានេះក៏មានតារាម៉ូដែលជាច្រើនទៀត ដូចជាតារាម៉ូដែល លឹមជាឡាយ តារាម៉ូដែលអាលិក យូ តារាម៉ូដែលប៊ុនម៉ាលី ព្រមទាំងតារាជាច្រើនទៀតដែលមិនអាចរៀបរ៉ាប់អស់។ទន្ទឹមនេះក៏មានការចូលរួមពីពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានអោយដឹងថាគ្រាន់តែរយៈពេល៣ថ្ងៃដំបូងបន្ទាប់ពីបានបង្កើតមូលនិធិនេះគឺ ចាប់ពីថ្ងៃទី២៦ ខែសីហាមកដល់រសៀលថ្ងៃទី២៩សីហា មានចំនួនមនុស្សដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមកចូលមូលនិធិមានជិត […]
Month: September 2024
រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Flerida Ann P.Mayo
រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Flerida Ann P.Mayo ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនិងម្រេចទៅប្រទេសហ្វីលីពីន។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីហ្វីលីពីនសហការធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានបទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំងសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។ ទន្ទឹមនឹងនេះលោកជំទាវ Flerida Ann P.Mayo ក៏បានលើកឡើងពីសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) រវាងប្រទេសហ្វីលីពីននិងប្រទេសកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី […]
ឯកឧត្តមឯកអគ្គរាជទូតថៃ គាំទ្រនូវគំនិតផ្ដួចផ្ដើម ឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ
ឯកឧត្តមឯកអគ្គរាជទូតថៃ គាំទ្រនូវគំនិតផ្ដួចផ្ដើម ឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ RNK សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយសម្ដេចបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះនឹងចៀសវាងបាននូវជម្លោះរវាងប្រទេស ក៏ដូចជាប្រជាជនភូមិផងរបងជាប់គ្នាគ្រាដែលប្រទេសទាំងពីរមានវប្បធម៌ប្រវត្តិសាស្ត្រស្រដៀងគ្នា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបរវាងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ឆឺតគៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដើម្បីជាការសម្តែងការគួរសម និងជម្រាបលាក្រោយចប់អាណត្តិបេសកកម្មការងារ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។’ អ្នកនាំពាក្យ បានបន្តថា សម្ដេចប្រធានរដ្ឋសភាគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការភ្ជាប់ការចុះបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃ ដូចជាភាសា កីឡាល្បុក្កតោ សង្រ្កាន្ត គ្រាដែលប្រទេសទាំងពីរមានវប្បធម៌ប្រវត្តិសាស្ត្រស្រដៀងគ្នា ដែលពិបាកនឹងបែងចែក និងអាចធ្វើឱ្យមានជម្លោះរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ […]
តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៦០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣ ខែកញ្ញា នេះ
តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៦០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣ ខែកញ្ញា នេះ ចេញផ្សាយ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៦០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) មានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C […]
ស្ថានភាពទឹកនៅទន្លេមេគង្គ-កំពង់ចាម វាស់ឃើញមានការកើនកំពស់
ស្ថានភាពទឹកនៅទន្លេមេគង្គ-កំពង់ចាម វាស់ឃើញមានការកើនកំពស់ ចេញផ្សាយ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកកំពង់ចាមឡើងដល់ ១១,២៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ កំពស់ទឹកកើនចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៨,២០ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គស្ទឹងត្រែង កើនចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៨,០៨ម៉ែត្រ៕
គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១%
គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១% ចេញផ្សាយ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៤ គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង […]
តើអ្នកសារព័ត៌មាន មានសិទ្ធ និងការទទួលខុសត្រូវអ្វីខ្លះ ក្នុងការប្រកបអាជីពរបស់ខ្លួន?
តើអ្នកសារព័ត៌មាន មានសិទ្ធ និងការទទួលខុសត្រូវអ្វីខ្លះ ក្នុងការប្រកបអាជីពរបស់ខ្លួន? ចេញផ្សាយ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ក្រសួងព័ត៌មាន នាពេលថ្មីនេះបានប្រកាសដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះរៀបចំឡើងដោយក្រសួងព័ត៌មាន ដោយប្រមូលមតិយោបល់ ពីអ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជំពូកទី ៣ ស្តីពី សិទ្ធិ ករណីយកិច្ច និងការគាំពារ បានចែងថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន៖ ១) មានសិទ្ធិចុះយកព័ត៌មាន ស្វែងរកប្រភពព័ត៌មាននានា ដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មានគ្រប់ ទម្រង់ដោយសេរី និងគ្រប់ពេលវេលាប្រកបដោយសុវត្ថិភាព សម្រាប់ជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ។ ២) មានសិទ្ធិមិនចុះផ្សាយព័ត៌មានដែលខុសនឹងវិជ្ជាជីវៈ មនសិការ និងឆន្ទៈរបស់ខ្លួន។ ៣) មានសិទ្ធិសេរីភាពពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ដោយមិនបំពានសិទ្ធិបុគ្គល មិនបង្កការបង្ហូចកេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។ ៤) មានសិទ្ធិទទួលអត្ថប្រយោជន៍នានាក្នុងក្របខណ្ឌនៃការអនុវត្តគោលការណ៍ និងវិធានការគាំពារ […]
នគរបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខអាជីវករតាមបណ្ដាទីផ្សារនានាក្នុងមូលដ្ឋាន
នគរបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខអាជីវករតាមបណ្ដាទីផ្សារនានាក្នុងមូលដ្ឋាន ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរនៅតាមបណ្ដាលផ្សារនានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ព្រមទាំងបានស្ដាប់ មតិយោបល់ និងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ សូមបញ្ជាក់ថា នគរបាលខេត្តព្រៃវែង តែងតែចុះយាមល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ក្នុងគោលបំណង បង្ការ ទប់ស្កាត់ និងត្រៀមបង្ក្រាបរាល់បទល្មើសនានា ដែលកើតឡើងជាយថាហេតុក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អជូនបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង ៕ PREY VENG POLICE | Facebook