ព័ត៌មានជាតិ

លោក ប៉ែន វណ្ណរិទ្ធ ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់សម្ភារៈកសិកម្ម (ជី ថ្នាំកសិកម្ម) ក្នុងខេត្តកំពង់ធំ

លោក ប៉ែន វណ្ណរិទ្ធ ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់សម្ភារៈកសិកម្ម (ជី ថ្នាំកសិកម្ម) ក្នុងខេត្តកំពង់ធំ (កំពង់ធំ)÷ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទកំពង់ធំ លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត លោក ផេង ភារម្យ ប្រធានច្រកចេញចូលតែមួយខេត្តកំពង់ធំ និងបងប្អូនអាជីវករលក់ដុំ-លក់រាយជាច្រើននាក់ បានអញ្ជើញប្រគល់និងទទួលវិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់សម្ភារៈកសិកម្ម (ជី ថ្នាំកសិកម្ម) ក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានបង្ហាញពីគោលបំណងនៃការបិទវគ្គបណ្តុះបណ្តាលលើកកម្ពស់ ការយល់ដឹង បទដ្ឋានគតិយុត្ត នីតិវិធីនិង វិធានការបច្ចេកទេស ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម ក្នុងទូទាំងខេត្តកំពង់ធំនាពេល នេះគឺផ្តោតទៅលើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បច្ចេកទេសមួយចំនួនក្នុង ការគ្រប់គ្រងសម្ភារៈកសិកម្ម ពិសេសបច្ចេកទេសក្នុងការប្រើប្រាស់ ការទុកដាក់ ការតាំងលក់ […]

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ នៅពេលនេះ សម្តេចមានជន្មាយុ ច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្នុងការក្លាយជា នាយករដ្ឋមន្ត្រី នាពេលខាងមុខ។

សម្តេចក្រឡាហោម ស ខេង បានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ នៅពេលនេះ សម្តេចមានជន្មាយុ ច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្នុងការក្លាយជា នាយករដ្ឋមន្ត្រី នាពេលខាងមុខ។

ព័ត៌មានជាតិ

ក្រុមហ៊ុនវិនិយោគធំៗចំនួន១២ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា ក្នុងឱកាសនៃជំនួប លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគសម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។ លោក Zhao Yudong ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគ ទាំង១២ក្រុមហ៊ុន​នៅកម្ពុជានាឱកាសនេះ គឺក្នុង​គោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា​ ដូចជា វិស័យថាមពលស្អាត​ និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំង១២​ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេច​ធិបតីបាន​គូសបញ្ជាក់ថា​ វិស័យសក្តានុពលដែលគណៈប្រតិភូចាប់អារម្មណ៍គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល​ ដែលយកចិត្តទុកដាក់​​​ និងត្រៀមផ្តល់កិច្ចសម្របសម្រួល​​​ ក៏ដូចជាការលើកទឹកចិត្តដល់ណ្តាក្រុមហ៊ុន​​វិនិយោគ។ សម្ដេចធិបតីក៏បានគូសរំលេចអំពីគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតនូវក្របខ័ណ្ឌសម្រាប់វិនិយោគិនបរទេស​ ដែលរួមមានដូចជា៖ ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា​, លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត​ ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល​ អាចប៉ាន់ប្រមាណបាន និងសម្បូរបែប។ […]

ព័ត៌មានជាតិ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។ ជំនួបនេះធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។

ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស.) អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃ (គ.ត.គ.ស.) … (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការអន្តរក្រសួងនេះ។ កិច្ចប្រជុំលើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១).ប្រកាសសមាសភាពនៃប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មការ គ.ត.គ.ស. ដូចមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៦ សសរ ចុះថ្ងៃទី១២ ខែមករា ឆ្នំា២០២៤ ២). អនុម័តលើសូចនាករ និងសូចនាករវាស់វែងសមិទ្ធកម្ម និង ៣). កិច្ចពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធភាព។ […]

ព័ត៌មានជាតិ

ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទៅក្រចេះ ក្នុងដំណើរសួរសុខទុក្ខប្រជាពលរដ្ឋ ទាំងបួនខេត្តដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន

ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទៅក្រចេះ ក្នុងដំណើរសួរសុខទុក្ខប្រជាពលរដ្ឋ ទាំងបួនខេត្តដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ចេញផ្សាយ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤  តាមគ្រោងទុក ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នឹងនិមន្តទៅដល់ស្រុកស្នួល ខេត្តក្រចេះ ក្នុងដំណើរសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។ កម្មវិធីដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី គឺទៅកាន់ខេត្តចំនួនបួនខេត្ត មាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។ ស្របពេលគ្នានេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២០សីហានេះក៏ បានអញ្ជើញចុះពិនិត្យការងារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមវរៈសេនាតូចនគរបាលការពារព្រំដែនគោក៦១៩ និងទីស្នាក់ការច្រកទ្វារព្រំដែនត្រពាំងស្រែ ដើម្បីទទួលដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី មកកាន់ខេត្តក្រចេះ ៕ ដោយ កន ចំណាន

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Jang Yun Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុ

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Jang Yun Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុ

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក LEE SANG YOON នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development ចូលជួបបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក LEE SANG YOON នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development ចូលជួបបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤នេះ។

ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

កិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ព្រៃវែង:ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C»សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ របៀបវារៈ នៃកិច្ចប្រជុំរួមមាន៖ ១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការទាំង៥ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង៖ -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស […]

ព័ត៌មានជាតិ

វិធីបើកវគ្គបណ្ដុះបណ្ដាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

វិធីបើកវគ្គបណ្ដុះបណ្ដាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រៃវែង:ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ការរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក អភិបាលរង ទទួលបន្ទុកការងារអត្រានុកូលដ្ឋាន ក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុ ក្រុង ស្រុក មន្រ្តីទទួលការងារអត្រានុកូលដ្ឋានក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្រ្តីរាជការពាក់ព័ន្ធ សរុបចំនួន៣១៧រូប។