ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដា អំពាវនាវប្រជាពលរដ្ឋ ជាពិសេសទីតាំងអាជីវកម្មផ្សេងៗ ប្រុងប្រយ័ត្នបុគ្គលខិលខូចក្លែងបន្លំជាមន្ត្រីពន្ធដារដើរទារប្រាក់

អគ្គនាយកដ្ឋានពន្ធដា អំពាវនាវប្រជាពលរដ្ឋ ជាពិសេសទីតាំងអាជីវកម្មផ្សេងៗ ប្រុងប្រយ័ត្នបុគ្គលខិលខូចក្លែងបន្លំជាមន្ត្រីពន្ធដារដើរទារប្រាក់

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្រុមជ្រុលនិយម បានធ្វើសកម្មភាពបំផុសចលនាប្រឆាំងរាជរដ្ឋាភិបាល តាមបណ្ដាញទំនាក់ទំនងសង្គម ដោយពីដំបូងបានអូសទាញយុវជនក្នុង និងក្រៅប្រទេស ឱ្យជំទាស់នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងទាំងអស់ […]

ព័ត៌មានជាតិ

និស្សិតមហាវិទ្យា បុរាណវិទ្យាកម្ពុជា បានទទួលការបណ្ដុះបណ្ដាល​បន្ថែមពីសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន

និស្សិតមហាវិទ្យា បុរាណវិទ្យាកម្ពុជា បានទទួលការបណ្ដុះបណ្ដាល​បន្ថែមពីសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បាន​សហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ផ្នែក​កំណាយ​​ស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងជាការ​បន្តវេន​ដល់មនុស្សជំនាន់ក្រោយ។ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤​នេះថា ក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស​ផ្នែកកំណាយ​ស្រាវជ្រាវនេះ គឺអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវរួមគ្នានៅខាង​ក្នុង​កំពែងរបស់ប្រាសាទ​បន្ទាយក្តី លើទួលបុរាណ សិក្សាអំពីរចនាសម្ពន្ធរបស់ទួល និងទំនាក់​ទំនងជាមួយកំពែងប្រាសាទ។ កំណាយ​ស្រាវជ្រាវបុរាណ​វិទ្យានេះ ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤។ និស្សិតមហាវិទ្យាល័យបុរាណវិទ្យាឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ កញ្ញា កែវ ឈន់លីលី ដែលបានចូលរួមធ្វើ​កំណាយ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលមានឱកាសចូលរួមធ្វើកំណាយ​ស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតដដែលបញ្ជាក់ថា ការចូល​រួមធ្វើកំណាយស្រាវជ្រាវ គឺពិតជាមានសារសំខាន់ណាស់បានផ្តល់នូវ​ចំណេះដឹង និងបទពិសោធន៍ជាច្រើនបន្ថែមពីលើការ​សិក្សាទ្រឹស្តី​នៅក្នុងសាលា។ ចំណែកលោក ឡាំ យសោធរ និស្សិតបុរាណវិទ្យាឆ្នាំទី២ ឱ្យដឹងថា នេះជាលើកដំបូងសម្រាប់រូបប្អូន ដែលបានចុះ​អនុវត្ត​មកធ្វើ​កំណាយ​ស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតរូបនេះ បញ្ជាក់ថា ការចុះមកអនុវត្ត​ផ្ទាល់នៅការដ្ឋានកំណាយបាន​ធ្វើឱ្យ​រូបលោក បានយល់ដឹងពី​របៀប​បែងចែករណ្តៅកំណាយ ការដៅចំណុចរណ្តៅនីមួយៗ របៀបកំណាយ […]

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការបង្ហោះ វីដេអូ Facebook Page មួយដែលមានឈ្មោះថា “Bee Gold – បង្កើតឡើងវិញនូវឆ្អឹងខ្ចីរួមគ្នានៃសន្លាក់” បានធ្វើការផ្សព្វផ្សាយលក់

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការបង្ហោះ វីដេអូ Facebook Page មួយដែលមានឈ្មោះថា “Bee Gold – បង្កើតឡើងវិញនូវឆ្អឹងខ្ចីរួមគ្នានៃសន្លាក់” បានធ្វើការផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញដោយមានភ្ជាប់ឡូហ្គូផ្លូវការរបស់ អគ្គនាយក-ដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ជាហេតុនាំឲ្យមានការយល់ច្រឡំមកលើប្រព័ន្ធផ្សព្វ​ផ្សា​យ​ជាតិ។ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការបង្ហោះ វីដេអូ ឬខ្លឹមសារផ្សព្វផ្សាយណាមួយ នៅលើ Facebook Page: “Bee Gold – បង្កើតឡើងវិញនូវឆ្អឹងខ្ចីរួមគ្នានៃសន្លាក់” នោះទេ។ ក្នុងនោះមន្រ្តីជំនាញ របស់ទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយមន្រ្តីជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីតាមដាន ត្រួតពិនិត្យ និងដោះស្រាយបញ្ហានេះ។ ចំពោះ​ជនណា ដែលយកឡូហ្គូ ទូរទស្សន៍ជាតិកម្ពុជា ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងដើម្បីផ្សព្វផ្សាយផលិតផលអ្វីមួយជាផលប្រយោជន៍ផ្ទាល់ខ្លួន ជននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ ជឿជាក់ថារដ្ឋាភិបាលចិននឹងបន្តគាំទ្រដល់កម្ពុជា លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគ

រដ្ឋមន្ត្រីក្រសួងសាធារណការ ជឿជាក់ថារដ្ឋាភិបាលចិននឹងបន្តគាំទ្រដល់កម្ពុជា លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគ ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានតែងតែងថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជាន់ខ្ពស់នៃសា្ថនទូតចិនប្រចាំកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Wang Wenbin ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។ ក្នុងជំនួបខាងលើ ឯកឧត្តមរដ្ឋមន្រ្តី ជឿជាក់ថា រដ្ឋាភិបាលចិននឹងបន្តគាំទ្រដល់កម្ពុជាបន្ថែមទៀត ពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជំរុញការវិនិយោគឯកជន និងទាក់ទាញភ្ញៀវទេសចរណ៍ចិនមកកម្ពុជា។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក។ […]

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ប្រកាសលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះ ការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍

ក្រសួងទេសចរណ៍ ប្រកាសលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះ ការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍

ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស សរុបចំនួន ៤១២ នាក់

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស សរុបចំនួន ៤១២ នាក់ ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច អមដំណើរដោយលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរព និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្ដមប្រយោជន៍របស់សង្គមជាតិ ។ ពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្ដមឧត្តមសេនីយ៍ឯក ឯម ហ៊យ ទីប្រឹក្សា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ […]

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុងហុងកុង ពិភាក្សាគ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការទាក់ទាញភ្ញៀវវិនិយោគ

ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុងហុងកុង ពិភាក្សាគ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការទាក់ទាញភ្ញៀវវិនិយោគ ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា​ និងរដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានពិភាក្សាគ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហុងកុង ព្រមទាំងបានបង្ហាញគោលដៅអនុវត្តសកម្មភាពរួមគ្នាមួយចំនួន ពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ហុងកុងមកកម្ពុជា ក៏ដូចជាឱកាសក្នុងការនាំយកនូវផលិតផលខ្មែរមកដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅទីក្រុងហុងកុង ប្រទេសចិន។ នៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២១ ខែសីហាថ្មីៗនេះ, ភាគីចិនបានបង្ហាញអំពីការគំាទ្រកម្ពុជាលើការអភិវឌ្ឍន៍ការអប់រំទៅដល់យុវជន និងការពង្រឹងកិច្ចសហការល្អក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ផងដែរ។ ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង […]

ព័ត៌មានជាតិ

ព្រឹ កនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤

ព្រឹ កនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហានេះ បានអញ្ជើញដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤។ របៀបវារៈទាំងនោះមាន៖ ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ ទី២. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ ទី៣. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក បទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើ យានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ និងទី៤. បញ្ហាផ្សេងៗ។

ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន ប្តេជ្ញាដោះស្រាយការលំបាករបស់អតីតយុទ្ធជនទាំងអស់ក្នុងមូលដ្ឋានខេត្ត និងផ្តល់អាទិភាពខ្ពស់ជូនពួកគាត់

ឯកឧត្ដម គួច ចំរើន ប្តេជ្ញាដោះស្រាយការលំបាករបស់អតីតយុទ្ធជនទាំងអស់ក្នុងមូលដ្ឋានខេត្ត និងផ្តល់អាទិភាពខ្ពស់ជូនពួកគាត់ ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលទើបប្រកាសថ្មី បានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់ អតីតយុទ្ធជនទាំងអស់ និងផ្តល់អាទិភាពខ្ពស់បម្រើជាពិសេស ចំពោះអតីតយុទ្ធជនក្នុងខេត្ត ឱ្យសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក។ នៅក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្ដម គួច ចំរើន អភិបាល បញ្ជាក់ពីការខិតខំជំរុញការអនុវត្តគម្រោង សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូល ក្នុងផែនការ វិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល និងខិតខំប្រឹងប្រែងកៀរគរ សប្បុរសជន […]