សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤
Month: July 2024
ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុន ADATA Technology ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគ លើវិស័យបច្ចេកវិទ្យា
ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុន ADATA Technology ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគ លើវិស័យបច្ចេកវិទ្យា ចេញផ្សាយ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនលោក Simon Chen នាយកប្រតិបត្តិក្រុមហ៊ុន ADATA Technology Co., Ltd. ពីទិដ្ឋភាពទូទៅ ដែលកម្ពុជាអាចផ្ដល់ជូនវិនិយោគិននូវភាពប្រមើលមើលបាននៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាកម្រិតទាប មានកំណើនសេដ្ឋកិច្ចជាមធ្យម៧%មុនស្ថានភាពកូវីដ១៩ មានកម្លាំងពលកម្មវ័យក្មេង មានទីផ្សារធំទូលាយបើកចំហរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគី ពហុភាគី និងតំបន់ មានរដ្ឋាភិបាលគាំទ្រដល់ធុរកិច្ច ពិសេសមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេស ដើម្បីគាំទ្រដំណឹកជញ្ជូននិងភស្ដុភារកម្មរបស់វិស័យឯកជនផងដែរ។ នៅជំនួបសម្តែងការគួរសម និងពីភាក្សាការងារ នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន ADATA Technology […]
លោក ពុយ គា បញ្ជាក់ថាបើទោះបីជាមានសារព័ត៌មានខ្លះបិទ តែការផ្សព្វផ្សាយបំរើសង្គមមិនបាត់បង់នោះទេ
លោក ពុយ គា បញ្ជាក់ថាបើទោះបីជាមានសារព័ត៌មានខ្លះបិទ តែការផ្សព្វផ្សាយបំរើសង្គមមិនបាត់បង់នោះទេ ចេញផ្សាយ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបំភ្លឺថា នៅពេលមានស្ថាប័នសារព័ត៌មានខ្លះបានបិទទ្វារនៅកម្ពុជាកន្លងមកនេះ ប៉ុន្តែស្ថាប័នសារព័ត៌មានថ្មីត្រូវបានបង្កើតបន្តវេនហើយបានផ្សព្វផ្សាយព័ត៌មាន បំរើប្រជាពលដ្ឋ និងសង្គមជាតិ។ លោក ពុយ គា បានប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងពត៌មាននៅថ្ងៃទី៣កក្កដានេះថា «ការបិទស្ថាប័នសារព័ត៌មានមួយចំនួននៅកម្ពុជាគឺជារឿងធម្មតា ហើយក៏មិនមែនមានតែនៅកម្ពុជានោះទេ នៅប្រទេសផ្សេងៗក៏មានដូចគ្នា។ ដោយឡែកសម្រាប់នៅប្រទេសកម្ពុជាយើងនេះ ស្ថាប័នមួយចំនួនបើទោះបីជាមានការបិទ ក៏អ្នកដែលមានវិជ្ជាជីវៈខាងសារព័ត៌មានបានបំប្លែងខ្លួនទៅស្ថាប័នថ្មីៗដែលបង្កើតថ្មី ក្នុងនោះក៏ចូលបំរើក្នុងជួររាជរដ្ឋាភិបាលតាមបណ្ដាក្រុមហ៊ុនស្ថាប័នផ្សេងៗក៏សុទ្ធតែជាធនធានដ៏សំខាន់ដែលបន្តជួយដល់ស្ថាប័នទាំងអស់នោះហើយក៏ជួយដល់ប្រជាពលរដ្ឋនិងសង្គមជាតិរបស់យើងដែរពីព្រោះធនធាន អ្នកដែលចេះទាំងអស់នោះ អត់មានបាត់បង់ណាទេ។ ទន្ទឹមនេះក៏យើងឃើញមានការលេចឡើងនូវសារព័ត៌មានថ្មីៗហើយអ្នកដែលចូលប្រឡូកក្នុងអាជីពសារព័ត៌មាននេះក៏មានច្រើនដែរជាយុវជនជំនាន់ក្រោយនេះមានអ្នកពូកែៗច្រើនដែរ។បើទោះបីជាបទពិសោធន៍នៅខ្វះខាតក៏ប៉ុន្តែពួកគាត់ពូកែខាងបច្ចេកវិជ្ជាដឹងទូលំទូលាយខាងភាសាគឺពួកគាត់ល្អជាងអ្នកសារព័ត៌មានចាស់ៗទៅទៀត។ ដូចនេះវាគឺជាការបំពេញអោយគ្នាទៅវិលរទៅមកទេអត់មានបាត់បង់ទៅណាទេ»៕ ការបំភ្លឺរបស់ប្រធានក្លិបអ្នកកាសែតកម្ពុជានេះបានធ្វើឡើងបន្ទប់ពីមានការលើកឡើងរបស់សមាគមសារព័ត៌មានមួយ ដែលបានលើកឡើងថាការបិទស្ថាប័នសារព័ត៌មាននៅកម្ពុជាបានធ្វើអោយអ្នកព័ត៌មានទាំងនោះបាត់បង់ការងារធ្វើហើយ ខ្វះអ្នកសរសេរព័ត៌មានសរសេរវិភាគស៊ីជំរៅសម្រាប់សាធារណជននោះ៕
អបអរសាទរ ខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ )
អបអរសាទរ ខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ ) ចេញផ្សាយ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖ ១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ – តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក
ក្រសួងព័ត៌មានបង្ហាញកិច្ចគាំពាផ្នែកសុខភាពជូនមន្ត្រីក្រោមឱវាទតាមរយៈការផ្តល់ប័ណ្ណ ប.ស.ស
ក្រសួងព័ត៌មានបង្ហាញកិច្ចគាំពាផ្នែកសុខភាពជូនមន្ត្រីក្រោមឱវាទតាមរយៈការផ្តល់ប័ណ្ណ ប.ស.ស ចេញផ្សាយ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP ក្រសួងព័ត៌មាន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញលិខិតជូនដំណឹង ដើម្បីអោយមន្ត្រីក្រោមឱវាទមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស សម្រាប់ប្រើប្រាស់ក្នុងការថែទាំសុខភាព។ លិខិតនោះដែរបានបញ្ជាក់ថា ការផ្តល់ប័ណ្ណសមាជិក ប.ស.ស នេះ នឹងធ្វើជូនចំពោះ ថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងធ្វើជូនផងដែរចំពោះសមាជិកក្នុងបន្ទុកគ្រួសាររួមមានសហព័ទ្ធ និងកូន ផងដែរ។ ការប្រកាសផ្តល់ប័ណ្ណសមាជិកប.ស.ស ដល់មន្ត្រីក្រោមឱវាទនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលជួយកាត់បន្ថយបន្ទុកចំណាយចំពោះការទៅថែទាំសុខភាពនៅមន្ទីរពេទ្យ ខណៈមានប័ណ្ណប.ស.ស។ ទន្ទឹមគ្នានេះ លិខិតដដែលក៏បានណែនាំអោយអ្នកដែលទៅធ្វើប័ណ្ណប.ស.សជូនអ្នកនៅក្នុងបន្ទុកគ្រួសារត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងប័ណ្ណសមាជិក ប.ស.ស (ប័ណ្ណដែលមានសុពលភាពនៅអាចប្រើប្រាស់បាន) អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ។ សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ (ច្បាប់ដើម) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសេចក្តីបញ្ជាក់ពី ស្រុក-ខណ្ឌ) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (មានសេចក្តីបញ្ជាក់ពី ស្រុក-ខណ្ឌ)។ ចំពោះការធ្វើប័ណ្ណប.ប.ស កូនក្នុងបន្ទុកក្រោមអាយុ១៨ឆ្នាំ […]
ក្រសួងព័ត៌មាន សហការជាមួយក្រុមហ៊ុនចិន នឹងចុះពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដោយឥតគិតថ្លៃ
ក្រសួងព័ត៌មាន សហការជាមួយក្រុមហ៊ុនចិន នឹងចុះពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដោយឥតគិតថ្លៃ ចេញផ្សាយ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ TVK ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សហការជាមួយ ក្រុមហ៊ុន One Road Group មូលនិធិសប្បុរសធម៌ វ័នរ៉ូដ នៃប្រទេសចិន ដើម្បីរួមគ្នាធ្វើសកម្មភាពមនុស្សធម៍តាមរយៈការចែកកាតាប និងសម្ភារៈសិក្សាជូនដល់សិស្សដែលខ្វះខាត, ពិនិត្យព្យាបាលជំងឺ និងចែកវែនតាម្ញូបជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះ ដោយឥតគិតថ្លៃ, ជាមួយនេះដែរ ក្រសួងព័ត៌មាន និង ក្រុមហ៊ុន One Road Group ត្រៀមរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាល់មិត្តភាពនៅខេត្តក្រចេះ ក្នុងគោលបំណងដើម្បីអោយយុវជនជៀសឆ្ងាយពីគ្រឿងញៀន មកលេងកីឡាដើម្បីមានសុខល្អ តាមរយៈទិសស្លោក “ប្រជាជនម្នាក់ កីឡាមួយមុខ” “លេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន”។ កិច្ចសហការក្នុងភាពជាដៃគូរសម្រាប់សកម្មភាពមនុស្សធម៍ និងការលេងកីឡាឃ្លាតឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនរបស់យុវជននេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលពិភាក្សាការងារជាមួយ លោក Kevin Lou […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦ អាណត្តិមកហើយ ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល ។ សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពត ព្រមទាំងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅក្នុងខេត្តកំពត
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពត ព្រមទាំងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅក្នុងខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្ត ដោយមានការផ្តល់នូវបណ្ណសរសើរដល់ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពតទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក។