ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា​ ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកចម្រេីន និងដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា​ ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកចម្រេីន និងដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ ដូចជាការចុះបញ្ជីពាណិជ្ជកម្មអាជីវកម្មរបស់ប្រជាពលរដ្ឋ គឺអាចធ្វើឡើងបានតាមរយៈប្រព័ន្ធឌីជីថល អនឡាញ។

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ ដូចជាការចុះបញ្ជីពាណិជ្ជកម្មអាជីវកម្មរបស់ប្រជាពលរដ្ឋ គឺអាចធ្វើឡើងបានតាមរយៈប្រព័ន្ធឌីជីថល អនឡាញ។

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា​ សាលាភូមិន្ទរដ្ឋបាល គួរជាសាលាដែលមានស្តង់ដាវិន័យខ្ពស់ ដោយសិស្ស និងកម្មសិក្សាការីម្នាក់ៗត្រូវគោរពតួនាទី និងភារកិច្ចរបស់សាលាដោយខ្លួនឯង និងមិនគួរអនុវត្តវិធានការវិន័យតឹងរ៉ឹងនោះទេ។ ព្រោះថាអ្នកដែលបញ្ចប់ការសិក្សានៅទីនេះ នឹងក្លាយជាមន្ត្រីបម្រើសេវាសាធារណៈជូនពលរដ្ឋ និងជាអនាគតកាន់ការងារជាមេដឹកនាំ ហេតុនេះត្រូវធ្វើជាគំរូដល់សាធារណជន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា​ សាលាភូមិន្ទរដ្ឋបាល គួរជាសាលាដែលមានស្តង់ដាវិន័យខ្ពស់ ដោយសិស្ស និងកម្មសិក្សាការីម្នាក់ៗត្រូវគោរពតួនាទី និងភារកិច្ចរបស់សាលាដោយខ្លួនឯង និងមិនគួរអនុវត្តវិធានការវិន័យតឹងរ៉ឹងនោះទេ។ ព្រោះថាអ្នកដែលបញ្ចប់ការសិក្សានៅទីនេះ នឹងក្លាយជាមន្ត្រីបម្រើសេវាសាធារណៈជូនពលរដ្ឋ និងជាអនាគតកាន់ការងារជាមេដឹកនាំ ហេតុនេះត្រូវធ្វើជាគំរូដល់សាធារណជន។  

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជោគជ័យលើកំណែទម្រង់ដ៏ធំបំផុតក្នុងការប្រឡងមិនមែនគ្រាន់តែជាការរឹតបន្ដឹងការប្រឡងនោះទេ ប៉ុន្ដែជាការកែប្រែឥរិយាបថរបស់សិស្ស និងឪពុកម្ដាយរបស់សិស្សឱ្យពួកគាត់​បញ្ឈប់​ស្វែងរកការអន្តរាគមន៍នៅពេលមានការប្រឡងណាមួយដូចជាការប្រឡងបាក់ឌុបជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជោគជ័យលើកំណែទម្រង់ដ៏ធំបំផុតក្នុងការប្រឡងមិនមែនគ្រាន់តែជាការរឹតបន្ដឹងការប្រឡងនោះទេ ប៉ុន្ដែជាការកែប្រែឥរិយាបថរបស់សិស្ស និងឪពុកម្ដាយរបស់សិស្សឱ្យពួកគាត់​បញ្ឈប់​ស្វែងរកការអន្តរាគមន៍នៅពេលមានការប្រឡងណាមួយដូចជាការប្រឡងបាក់ឌុបជាដើម។

ព័ត៌មានជាតិ

រយៈពេលជាង៣០ឆ្នាំ សាលាភូមិន្ទរដ្ឋបាល បណ្តុះបណ្តាលមន្រ្តីរាជការ ជាង២ម៉ឺននាក់ ក្នុងនោះនារីជាង៥ពាន់នាក់

រយៈពេលជាង៣០ឆ្នាំ សាលាភូមិន្ទរដ្ឋបាល បណ្តុះបណ្តាលមន្រ្តីរាជការ ជាង២ម៉ឺននាក់ ក្នុងនោះនារីជាង៥ពាន់នាក់ ចេញផ្សាយ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ សាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះ សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាបន្តបន្ទាប់ សម្រាប់ការអនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេលជាង៣០ឆ្នាំមកនេះ ពោល គឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លីសរុប២៣,៨១៨ នាក់ (នារី ៥.០១៧ នាក់)។ ទន្ទឹមនេះ ក្នុងឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមានចំនួនសរុប ៣៩៣ […]

ព័ត៌មានជាតិ

សម្ដេច​ធិបតី លើកឡើងថា ធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ ជាកត្តាគន្លឹះសម្រាប់គ្រប់​ដំណើរការនៃការអភិវឌ្ឍ

សម្ដេច​ធិបតី លើកឡើងថា ធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ ជាកត្តាគន្លឹះសម្រាប់គ្រប់​ដំណើរការនៃការអភិវឌ្ឍ ចេញផ្សាយ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ជ័យ​លាភីថ្ងៃនេះ គឺជាធនធានមនុស្ស និងជាមូលធនមនុស្ស បន្ថែមសម្រាប់កម្ពុជា ដែលមានសមត្ថភាព គុណភាព ចំណេះដឹង និងចំណេះធ្វើ តាមរយៈការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលបានដោយជោគជ័យ។ សម្ដេច​ធិបតីបានលើកឡើងថា ធនធានមនុស្សដែលប្រកបដោយមូលធនមនុស្សខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់គ្រប់​ដំណើរការនៃការអភិវឌ្ឍ ព្រោះថាគ្រប់អ្វីៗទាំងអស់នឹងមិន អាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធ​ភាព និងផលិតភាពបានឡើយ ប្រសិនបើយើងមិនមានធនធានមនុស្សដែលមានគុណវុឌ្ឍខ្ពស់ទាំងជំនាញរឹង និងទន់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ការលើកឡើង​របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះ​បណ្តាល​ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ថែមលើនេះ ធនធានមនុស្ស គឺជាកត្តាអាទិភាពសម្រាប់​ការកសាង​សង្គមជាតិកម្ពុជាឱ្យទំនើប […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តិទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ/សង្កាត់ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សាខា ក.ប.ប ខេត្ត ប្រធានលេខាធិការរៀបចំការបោះឆ្នោតខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មេធាវីប្រចាំរដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុកទាំង១៣ លោក […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ ព្រៃវែង៖  ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ ប្រារព្ធនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះ យោងតាមព្រះក្រឹត្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមប្រឹក្សាខេត្តព្រៃវែង មានសមាសភាព ចំនួន២៧រូប ក្នុងនោះ ឯកឧត្តម ស្បោង សារ៉ាត ត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សា។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រុមប្រឹក្សាគឺជាតំណាង ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែល មានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិ ផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ត […]

ព័ត៌មានជាតិ

ការរៀបចំយន្តការផលិតស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធ ចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហា ដែលរាំងស្ទះដល់ការងារស្រូវអង្ករ

ការរៀបចំយន្តការផលិតស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធ ចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហា ដែលរាំងស្ទះដល់ការងារស្រូវអង្ករ ចេញផ្សាយ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គូសបញ្ជាក់ថា ការរៀបចំយន្តការក្នុងការផលិតស្រូវចំណី តាមប្រព័ន្ធពូជសុទ្ធ ចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហា ដែលរាំងស្ទះដល់ការងារស្រូវអង្ករ ដែលជាកសិផលសក្តានុពលសម្រាប់នាំចេញរបស់កម្ពុជា។ ការគូសបញ្ជាក់របស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ច ប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា លើការរៀបចំយន្តការក្នុងការផលិតស្រូវចំណី តាមប្រព័ន្ធពូជសុទ្ធ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យក្រុមការងារត្រូវពិនិត្យលើយន្តការការងារ សំដៅពង្រឹងខ្សែច្រវាក់ទាំងស្រុង តាំងពីការផលិតពូជសុទ្ធ រហូតដល់ការដាំដុះ និងការនាំចេញ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យភាគីពាក់ព័ន្ធ ត្រូវបង្កើនទំនុកចិត្ត និងជំរុញកសិករឱ្យប្រើប្រាស់ពូជសុទ្ធឱ្យពិតប្រាកដ ដោយផ្តោតសំខាន់លើពូជស្រូវផ្ការំដួលសម្រាប់ពេលបច្ចុប្បន្ន និងជាបន្ទាប់សែនក្រអូប តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យាឱ្យមានប្រសិទ្ធភាព មានការបង្កើតក្រុមអ្នកផលិតពូជសុទ្ធ និងការកំណត់តម្លៃរួមគ្នា ដើម្បីទទួលយកបានទាំងអស់គ្នា។ ដើម្បីសម្រេចការងារនេះបាន ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់អំពីកិច្ចសហការល្អរវាងភាគីរដ្ឋ សហគមន៍អ្នកផលិតពូជ និងវិស័យឯកជន […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថានថាបច្ចុប្បន្នមនុស្សជាង ៨,៨លាននាក់ បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

រដ្ឋមន្រ្តីក្រសួងបរិស្ថានថាបច្ចុប្បន្នមនុស្សជាង ៨,៨លាននាក់ បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេញផ្សាយ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ១កញ្ញា បាននិងកំពុងកៀរគរមនុស្សជាង ៨,៨លាននាក់ ឱ្យចូលរួមនាពេលបច្ចុប្បន្ន ដែលបានបញ្ជាក់ថាអ្នកចូលរួមស្រឡាញ់និងទុកដាក់សំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះគឺមានចំនួនច្រើន ជាងអ្នកដែលបោះសំរាម។ ឯកឧត្តមបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា យុទ្ធនាការថ្មី«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ទន្ទឹមគ្នានឹងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏កំពុងជំរុញជាពិសេសនោះ ការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកបន្ថែមទៀត ដោយបេះដូង […]