នគរបាលខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហរ ទាំងថ្ងៃទាំងយប់ជាប្រចាំ ក្នុងមូលដ្ឋានដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ព្រៃវែង ៖ ថ្ងៃ ព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហរ ទាំងថ្ងៃទាំងយប់ ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ ទូទាំងខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៍ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាជៀសវាងមានករណីកើតឡើងជាយថាហេតុ។ គួរបញ្ជាក់ថាក្រៅពីការងារ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ កម្លាំងនគរបាលទូទាំងខេត្ត បានខិតខំបន្តចុះ ល្បាតចល័ត ធ្វើរដ្ឋបាលចំហរជាប្រចាំក្នុងមូលដ្ឋាន គឺដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាម គោលនយោបាយ ភូមិ /ឃុំមានសុវត្ថិភាព៕
Month: May 2024
កូរ៉េខាងត្បូង ថាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាការបំផ្លាញសន្តិភាព
កូរ៉េខាងត្បូង ថាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាការបំផ្លាញសន្តិភាព ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាអ្វីដែលបំផ្លាញសន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីអ្នកការទូតកំពូលរបស់រុស្ស៊ីបាននិយាយបរិហារលើសមយុទ្ធយោធារួមគ្នារបស់ទីក្រុងសេអ៊ូលជាមួយសហរដ្ឋអាមេរិក និងជប៉ុនថា ជាប្រភពធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុង «ធ្វើឱ្យស្ថានការណ៍សន្តិសុខកាន់តែធ្ងន់ធ្ងរឡើងនៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹង «សកម្មភាពនៃការបង្កហេតុ» របស់ពួកគេ ដោយសំដៅលើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ លោក ឡាវរ៉ូវ បាននិយាយថា នាពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះសមយុទ្ធរួមគ្នា ដោយលោកបានបន្ថែមថា ស្ថានភាពកាន់តែអាក្រក់ទៅៗដល់ចំណុចនៃ «ដំណាក់កាលក្តៅ»។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបានបដិសេធចំពោះការអះអាងរបស់លោក ឡាវរ៉ូវ។ អ្នកនាំពាក្យក្រសួង លោក លីម ស៊ូស៊ុក (Lim Soo-suk) បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា «ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង និងការញុះញង់ក្នុងការរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ គឺជាអ្វីដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់» […]
រទេះរុញចំនួន ២០ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។ នេះជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារនិងឯកឧត្តមអភិបាលខេត្តចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសបងប្អូនអ្នកជំងឺដែលមានពិការភាព។
<span;>រទេះរុញចំនួន ២០ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។ នេះជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារនិងឯកឧត្តមអភិបាលខេត្តចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសបងប្អូនអ្នកជំងឺដែលមានពិការភាព។ <span;>ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះបានថ្លែងអំណរគុណចំពោះទឹកចិត្តនិងការគាំទ្ររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ព្រមទាំងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះដែលតែងតែគាំទ្រលើកទឹកចិត្ត មន្ត្រីនៃមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនានាក្នុងខេត្តយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ។ <span;>ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់មន្ទីរសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ និងបានកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ មន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលក្នុងមួយថ្ងៃៗ បានទទួលអ្នកជំងឺមកពិគ្រោះ និងទទួលសេវាព្យាបាលជាច្រើននាក់។ <span;>ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជាដែលមានលោកជំទាវ ខា ឡេង ជាប្រធានសមាគម បានផ្តល់ជូននូវទេះរុញនេះដល់ក្រសួងព័ត៌មានដើម្បីចែកចាយបន្តសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋមានពិការភាព និងជូនដល់មន្ទីរពេទ្យប្រើប្រាស់ដើម្បីជួយសម្រួលដល់អ្នកជំងឺដែលមានពិការភាព ឬពិបាកធ្វើដំណើរ។ ឯកឧត្តមបានថ្លែងថាលោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀតចូលរួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលដើម្បី <span;>នៅក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ក៏បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមកពីស្រុកនានាក្នុងខេត្តដែលបានអញ្ជើញមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕
សម្តេចធិបតី បញ្ជាក់ពីមូលហេតុ ដែលសមត្ថកិច្ចឃាត់ខ្លួន ប្រធានគណបក្សកម្លាំងជាតិ
សម្តេចធិបតី បញ្ជាក់ពីមូលហេតុ ដែលសមត្ថកិច្ចឃាត់ខ្លួន ប្រធានគណបក្សកម្លាំងជាតិ ចេញផ្សាយ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤– ប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា ការឃាត់ខ្លួន លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិ គឺដោយសារតែបុគ្គលរូបនេះបានបំភ្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកម្មវិធីជាតិជំនួយសង្គម ដើម្បីកេងចំណេញនយោបាយ។ ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ស៊ុន ចន្ធី មិនមែនរិះគន់រដ្ឋាភិបាល ត្រឹមពេលទៅជប៉ុនហ្នឹងទេ គាត់រិះគន់រហូត តែជាសិទ្ធិរបស់គាត់ គ្មានពីណាធ្វើអី្វគាត់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា«មិននៅៗ ប្រឌិតរឿងដើម្បីចំណេញនយោបាយ ហើយធ្វើឱ្យខុស បង្កើតភាពវឹកវរនិងចលាចល ដែលសាររបស់គាត់នេះ ទោះបីជាគាត់ចង់ធើ្វតេស្តដើម្បីយកបុង យកអីក៏ដោយ ប៉ុន្តែជាចេតនា ដើម្បីបំភ្លៃការពិត បង្កើតការមួលបង្កាច់ទៅលើគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ចឹងរាជរដ្ឋាភិបាលមានសិទ្ធិ ហើយខ្ញុំសុំឱ្យប្រទេសជាមិត្តរបស់យើង ជាពិសេសប្រទេសលោកសេរី ចង់ពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា […]
អភិបាលខេត្តកំពត ណែនាំពលរដ្ឋបីចំណុច ដើម្បីពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
អភិបាលខេត្តកំពត ណែនាំពលរដ្ឋបីចំណុច ដើម្បីពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចេញផ្សាយ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តពោធិ៍ ស្ថិតក្នុងឃុំថ្មី ស្រុកទឹកឈូ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឱ្យបានល្អ ដើម្បីពន្លឿននៃការចុះវាស់វែង។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍បីចំណុចសំខាន់ៗដែលជួយធ្វើឱ្យការចុះបញ្ជីដីធ្លីនេះបានលឿន ដោយទី១. ត្រូវរៀបចំនូវឯកសារនៃការកសាងបណ្ណ ឯកសារដែលពាក់ព័ន្ធនឹងនីតិវិធីនៃការចេញបណ្ណឱ្យបានគ្រប់គ្រាន់តាមការណែនាំរបស់មន្ត្រីជំនាញ, ទី២. បងប្អូនដែលជាម្ចាស់ក្បាលដីទាំងអស់ ត្រូវទៅបោះបង្គោលព្រំរបស់ខ្លួនជាមួយអ្នកដែលជាប់ព្រំដីនឹងគ្នា ដើម្បីសម្គាល់ដីរៀងៗខ្លួនឱ្យបានច្បាស់លាស់ និងទី៣. សូមបងប្អូនដែលជាម្ចាស់ដីទាំងអស់ជៀសអោយផុតពីបញ្ហាទំនាស់ព្រំដី ដែលជាកត្តាមួយធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការអនុវត្តការងារចុះបញ្ជីដីធ្លីនេះ។ យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី […]
សូមកុំភ្លេចរង់ចាំតាមដានទស្សនា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃបញ្ចប់ នៃមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន លើកទី៩ ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ៣០នាទី តាមរយៈ – ទូរទស្សន៍ជាតិកម្ពុជា (ទទក)
សូមកុំភ្លេចរង់ចាំតាមដានទស្សនា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃបញ្ចប់ នៃមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន លើកទី៩ ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ៣០នាទី តាមរយៈ – ទូរទស្សន៍ជាតិកម្ពុជា (ទទក) – ទូរទស្សន៍ ឌីជីថល ក្រសួងព័ត៌មាន (MoINFO) – បណ្ដាញសង្គមផ្លូវការរបស់ក្រសួងព័ត៌មាន៖ Facebook Page, Telegram Channel, YouTube Channel