កងទ័ពអ៊ីស្រាអែល គ្រប់គ្រងប្រតិបត្តិការពេញលេញ លើច្រករបៀងហ្វីឡាដេលហ្វៀ ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ — កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានទទួលការគ្រប់គ្រងប្រតិបត្តិការពេញលេញនៃច្រករបៀងហ្វីឡាដេលហ្វៀ ដែលជាទឹកដីតាមបណ្តោយព្រំដែនរវាងប្រទេសអេហ្ស៊ីប និងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដាញ៉ែល ហាហ្គារី (Daniel Hagari) បាននិយាយថា ច្រករបៀងនេះបានបម្រើជា «បំពង់អុកស៊ីសែន» របស់ក្រុមហាម៉ាស់ ដែលតាមរយៈនោះពួកគេបានរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ លោក ហាហ្គារី បាននិយាយថា «ក្រុមហាម៉ាស់បានទាញយកផលប្រយោជន៍ពីច្រករបៀង ហ្វីឡាដេលហ្វៀ ហើយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះនៅចម្ងាយរាប់សិបម៉ែត្រពីព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដើម្បីកុំឱ្យយើងវាយប្រហារពួកគេ» ។ លោកបានបន្ថែមថា កងកម្លាំងអ៊ីស្រាអែលក៏បានកំណត់ទីតាំងផ្លូវរូងក្រោមដីប្រហែល ២០ទីតាំង នៅក្នុងតំបន់ច្រករបៀងនេះដែលកំពុងត្រូវបានស៊ើបអង្កេត និងកម្ទេចចោល។ ច្រករបៀងហ្វីឡាដេលហ្វៀ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ៊ីស្រាអែលរហូតដល់ឆ្នាំ២០០៥ នៅពេលដែលកងកម្លាំង IDF បានចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប ហើយការគ្រប់គ្រងរបស់ក្រុមនេះត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរប៉ាឡេស្ទីន។ ពីរឆ្នាំក្រោយមក ក្រុមហាម៉ាសបានកាន់កាប់ច្រករបៀងនេះរហូតដល់មានជម្លោះនាពេលបច្ចុប្បន្ន៕
Month: May 2024
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធី មីទ្ទីងអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្របនៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធី មីទ្ទីងអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលខេត្តព្រៃវែង បានទទួលរថយន្តក្រុងពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុម ចំនួន០៩គ្រឿង (ក្នុងដំណាក់កាលទី៣ ជើងទី៦) ផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកមកគ្រប់គ្រង និងប្រើប្រាស់បម្រើការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តព្រៃវែង។
រដ្ឋបាលខេត្តព្រៃវែង បានទទួលរថយន្តក្រុងពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុម ចំនួន០៩គ្រឿង (ក្នុងដំណាក់កាលទី៣ ជើងទី៦) ផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកមកគ្រប់គ្រង និងប្រើប្រាស់បម្រើការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តព្រៃវែង។ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋបាលខេត្តព្រៃវែង បានទទួលរថយន្តក្រុងពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុម ចំនួន០៩គ្រឿង (ក្នុងដំណាក់កាលទី៣ ជើងទី៦) ផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកមកគ្រប់គ្រង និងប្រើប្រាស់បម្រើការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តព្រៃវែង។ សូមបញ្ជាក់ជូនថា៖ រថយន្តក្រុងដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានផ្តល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង បានចំនួន៣លើករួចមកហើយ កាលពីថ្ងៃទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១០គ្រឿង, នៅថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣ ចំនួន១០គ្រឿង,នឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ចំនួន១៥គ្រឿង ព្រមទាំងលើកនេះ ចំនួន០៩គ្រឿង សរុបទាំងអស់៤លើករដ្ឋបាលខេត្តព្រៃវែងទទួលបានចំនួន៤៤គ្រឿង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
រាជរដ្ឋាភិបាល សម្រួលនីតិវិធី និងដោះស្រាយវិវាទពាក់ព័ន្ធនឹងអគារចំនួន១៤គម្រោង នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧៣៣ លានដុល្លារ
រាជរដ្ឋាភិបាល សម្រួលនីតិវិធី និងដោះស្រាយវិវាទពាក់ព័ន្ធនឹងអគារចំនួន១៤គម្រោង នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧៣៣ លានដុល្លារ ចេញផ្សាយ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ TVK ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទ ចំនួន ១៤ គម្រោង នារសៀលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤នេះ។ គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៧ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ និង គម្រោងពង្រីកចំនួន ១ ។ គម្រោងទាំង ១៤ […]
សម្តេចធិបតី ថ្លែងថា មានសន្តិភាពទើបយើងធ្វើបុណ្យបាន ហើយបើគ្មានសន្តិភាពទេ យើងមិនអាចជូបជុំគ្នាបានទេ
សម្តេចធិបតី ថ្លែងថា មានសន្តិភាពទើបយើងធ្វើបុណ្យបាន ហើយបើគ្មានសន្តិភាពទេ យើងមិនអាចជូបជុំគ្នាបានទេ ចេញផ្សាយ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ AKP កំពង់ស្ពឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤– សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មានសន្តិភាពទើបយើងធ្វើបុណ្យបាន ហើយបើគ្មានសន្តិភាពទេ យើងមិនអាចជូបជុំគ្នាកសាងសមិទ្ធផលសម្រាប់ឱ្យកូនចៅយើងជំនាន់ក្រោយបានទេ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ពេលមានសន្តិភាពប្រជាពលរដ្ឋមានពេលជួបជុំគ្នាធ្វើបុណ្យទាន គោរពប្រតិបត្តិជំនឿសាសនានានា ទៅតាមសេរីភាពរៀងៗខ្លួន។ ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋបន្តរួមគ្នា ធ្វើបុណ្យដើម្បីសន្តិភាព សន្តិភាពដើម្បីធ្វើបុណ្យ ដើម្បីអភិវឌ្ឍន៍ខេត្កកំពង់ស្ពឺឱ្យកាន់តែមានសក្ដានុពលនិយាយដោយឡែក និងថែរក្សាស្ថេរភាពនយោយបាយសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូលនិយាយជារួម។ សូមជម្រាបជូនថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានសមិទ្ធផលធំៗចំនួន៣ រួមមាន៖ ទី១៖ […]
ឯកឧត្ដម នេត្រ ភក្រ្ដា៖ ក្នុងសម័យសន្តិភាពប្រជាជនកម្ពុជាបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងក៏ជាការនាំកម្ពុជាឱ្យពិភពលោកបានស្គាល់
ឯកឧត្ដម នេត្រ ភក្រ្ដា៖ ក្នុងសម័យសន្តិភាពប្រជាជនកម្ពុជាបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងក៏ជាការនាំកម្ពុជាឱ្យពិភពលោកបានស្គាល់ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤–ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ក្នុងសម័យសន្តិភាពប្រជាជនបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈកញ្ចក់ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីសក្តានុពលដែលប្រទេសកម្ពុជាមាន។ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតថតរូបដោយស្មាតហ្វូន “SEE CAMBODIA 2024” រៀបចំឡើងដោយក្រសួងព័ត៌មាន សហការដោយក្រុមហ៊ុន OPPO នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈកញ្ចក់ Camera របស់អ្នកថតរូប គឺជាការនាំប្រទេសកម្ពុជាឱ្យប្រជាជនខ្លួនឯងបានស្គាល់ច្បាស់ ហើយជាការនាំប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗទៀត […]