សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោកជំទាវ Ping M. Kitnikone អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី១៣ ឧសភា ២០២៤។
Month: May 2024
ឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសមភាគីវៀតណាម បានអញ្ជើញចុចប៊ូតុងរួមគ្នាបើកសម្ពោធដំណើរការម៉ាស៊ីនផ្សាយថ្មី
នៅបរិវេណទីស្ដីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសមភាគីវៀតណាម បានអញ្ជើញចុចប៊ូតុងរួមគ្នាបើកសម្ពោធដំណើរការម៉ាស៊ីនផ្សាយថ្មីកម្លាំង១០គីឡូវ៉ាត់ (10KW) នៃស្ថានីយវិទ្យុជាតិFM៩៦MHz។ សូមបញ្ជាក់ថា ម៉ាស៊ីនផ្សាយថ្មីកម្លាំង១០គីឡូវ៉ាត់ (10KW) នៃស្ថានីយវិទ្យុជាតិFM៩៦MHz គឺជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈវិទ្យុសំឡេងប្រជាជនវៀតណាម(VOV) ផ្ដល់ជូនក្រសួងព័ត៌មាន។ គួររំឭកដែរថា ដំណើរការម៉ាស៊ីនផ្សាយថ្មីកម្លាំង១០គីឡូវ៉ាត់ (10KW) នៃស្ថានីយវិទ្យុជាតិFM៩៦MHzនាពេលនេះ បានបង្ហាញឱ្យឃើញអំពីការគិតគូររបស់ក្រសួងព័ត៌មាន ធ្វើយ៉ាងណាឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិកាន់តែមានគុណភាព និងប្រសិទ្ធភាពសម្រាប់បម្រើការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋ៕ រូបថត៖ ខឹម សុវណ្ណារ៉ា
ធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀន
ធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀន ភ្នំពេញ:សូមអបអរសាទរមន្រ្តីក្រសួងព័ត៌មានទាំងអស់គ្នា! ក្នុងចំណោមថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងព័ត៌មានចំនួន ១៧៣១ រូបដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀន និងគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារតែមានសារធាតុញៀន និងពាក់ព័ន្ធនឹងគ្រឿងញៀនទេ។ ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលបានចូលរួមសហការបំពេញកាតព្វកិច្ចនេះប្រកបដោយជោគជ័យ។ សូមអរគុណដល់ក្រុមការងារលេខាធិការដ្ឋានដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចការនេះដោយរលូននិងជោគជ័យដ៏ត្រចះត្រចង់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ដឹកនាំកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ដឹកនាំកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ភ្នំពេញ:នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ដឹកនាំកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ០៤ ខ្សែក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ០៤ ខ្សែក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មខ ត្តតាកែវ-កំពង់ស្ពឺ៖ ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង បានដឹកនាំមន្រ្ដីបច្ចេកទេសដោយមានការចូលរួមពីលោកអភិបាលស្រុកត្រាំកក់ លោកអភិបាលស្រុកបរសេដ្ឋ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ០៤ ខ្សែក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងផ្លូវ២ ខ្សែ ក្នុងស្រុកដដែលតាមសំណើគម្រោងវិនិយោគសាធារណៈឆ្នាំ២០២៥ដូចខាងក្រោម៖ ខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៩៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិត្រពាំងស្រង៉ែ ទៅដល់ភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៧៣% ។ ខ្សែទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) […]
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ខណៈដែលគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ខណៈដែលគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ចេញផ្សាយ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ហើយ ។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។  តាមរយៈការបញ្ជាក់ពីអ្នកនាំពាក្យខាងលើបានបង្ហាញថាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។ […]
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ====================== នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់…