ធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀន
ភ្នំពេញ:សូមអបអរសាទរមន្រ្តីក្រសួងព័ត៌មានទាំងអស់គ្នា! ក្នុងចំណោមថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងព័ត៌មានចំនួន ១៧៣១ រូបដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀន និងគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារតែមានសារធាតុញៀន និងពាក់ព័ន្ធនឹងគ្រឿងញៀនទេ។ ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលបានចូលរួមសហការបំពេញកាតព្វកិច្ចនេះប្រកបដោយជោគជ័យ។ សូមអរគុណដល់ក្រុមការងារលេខាធិការដ្ឋានដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចការនេះដោយរលូននិងជោគជ័យដ៏ត្រចះត្រចង់