ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម វ៉ា សុធា ត្រូវជាស្វាមីលោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប ដឹកនាំគណៈគ្រប់គ្រងស្ថានីយ វិទ្យុ និងទូរទស្សន៍ ថោន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង

ភ្នំពេញ:ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម វ៉ា សុធា ត្រូវជាស្វាមីលោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប ដឹកនាំគណៈគ្រប់គ្រងស្ថានីយ វិទ្យុ និងទូរទស្សន៍ ថោន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម ងួន រតនៈ ដាក់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ឯកឧត្តម ងួន រតនៈ ដាក់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន (កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ ដាក់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ។ មានប្រសាសន៍ដាក់គោលការណ៍បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម បានបន្ត ជំរុញដល់មន្ត្រីជំនាញ និងកងកម្លាំងទាំងបី ខិតខំដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋាន និងឆ្លើយបំភ្លឺលាយលក្ខណ៍ជាលិខិតស្នាម នូវចម្ងល់ណាដែលមានការចោទសួរពីមតិមហាជន និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព ព្រមទាំងកំណត់មុខសញ្ញាជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លើសពីនេះឯកឧត្តម ងួន រតនៈ បន្តថា រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ព្រមទាំងតាមបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធដទៃទៀត ចំណុះឱ្យរដ្ឋបាលខេត្ត ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល មន្ត្រីរាជការ ត្រូវបន្តជាគម្រូស្អាតស្អំ ដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យអស់ពីកម្ពុជា តាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យក្រុមជំនាញទាំងអស់ ត្រូវតែចុះទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៤ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៤ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងរួមមាន៖ ខ្សែទី១-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅដល់វត្តគំរាបរុក្ខារាម ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានប្រវែង ៣ ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ មានសំណង់លូមូលមុខ ១ ចំនួន ១០កន្លែង ក្រាលកៅស៊ូ ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយគ្រួស ម្ខាងៗ […]

ព័ត៌មានជាតិ

របងវត្ត និងសមិទ្ធផលនានា នៅវត្តពោធិវង្ស (ហៅវត្តព្រៃក្តួច) ជាង ៧៣៤ លានរៀល ត្រូវបានសម្ពោធឆ្លង ដាក់ឲ្យប្រើប្រាស់

របងវត្ត និងសមិទ្ធផលនានា នៅវត្តពោធិវង្ស (ហៅវត្តព្រៃក្តួច) ជាង ៧៣៤ លានរៀល ត្រូវបានសម្ពោធឆ្លង ដាក់ឲ្យប្រើប្រាស់♥ ព្រៃវែង៖ នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធឆ្លងរបងវត្ត និងសមិទ្ធផលនានា នៅវត្តពោធិវង្ស (ហៅវត្តព្រៃក្តួច) ស្ថិតនៅភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួម ចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ ថ្នាកដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។ ទីអារាម ក៏អាចចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ ហើយក៏បន្ត ការអនុវត្តគោលនយោបាយសម្រាប់កុមារ និងយុវជនក្រីក្រស្នាក់នៅ។ ទីអារាមបានក្លាយទៅជាជម្រកសុវត្ថិភាព សម្រាប់លោកយាយលោកតា ក្នុងពេលដែលចាស់ទៅហើយត្រូវការសុំសីលសុំទាន មួយចំនួនក៏ត្រូវបានមកស្នាក់ នៅ នឹងទីអារាម។ កុមារ […]

ព័ត៌មានជាតិ

សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤

សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ព្រៃវែង៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានរៀបចំសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៤។ លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានលើកឡើងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣  និងទិសដៅ ការងារឆ្នាំសិក្សា២០២៣-២០២៤ និងផ្តល់កាលានុវត្តភាពសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ ក្រុង/ស្រុកសាលារៀន មន្ទីរពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាពីការបំពេញការងារ កំណត់ពី បញ្ហាប្រឈម និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ សន្និបាតអប់រំផ្តល់ជាធាតុចូលសម្រាប់កែលម្អ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដើម្បីបង្កើនប្រសិទ្ធភាព […]

ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបុគ្គលិក និងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

កិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបុគ្គលិក ភ្នំពេញ:រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សួន សុម៉ា លីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបុគ្គលិក និងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

ព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈ លោកជំទាវ អ៊ាត សោភា ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី

ព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈ លោកជំទាវ អ៊ាត សោភា ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី