ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំលើកដំបូង របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលរៀបចំឡើងនៅសល់ប្រជុំចតុម្មុខមង្គល ក្រសួងព័ត៌មាន នារសៀលថ្ងៃទី១២ ខែកម្ភ: ឆ្នាំ២០២៤ រាជធានីភ្នំពេញ ។
Month: February 2024
ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រកាសមុខតំណែងផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក័
ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រកាសមុខតំណែងផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក័ ព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែមករា និងទិសដៅខែកុម្ភៈ ឆ្នាំ២០២៤ និង ប្រកាសមុខតំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង.ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធ។
បាក់ស្រុតច្រាំងទន្លេតូច នៅស្រុកពារាំង ខូចខាតផ្ទះពលរដ្ឋចំនួន៥ខ្នង!
បាក់ស្រុតច្រាំងទន្លេតូច នៅស្រុកពារាំង ខូចខាតផ្ទះពលរដ្ឋចំនួន៥ខ្នង! (ព្រៃវែង)៖ គ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ព្រៃវែង កាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧.០២.២០២៤។ ក្រោយកើតហេតុលោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យនៅទីតាំងផ្ទាល់ និងបញ្ជាកម្លាំងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ រុះរើ ដឹកជញ្ជូនសម្ភារៈ ទ្រព្យសម្បត្តិពលរដ្ឋ ម្ចាស់ផ្ទះ មកកាន់កន្លែងសុវត្ថិភាព។ បើតាមលោក ចេម ប្រា គ្រោះធម្មជាតិនេះ បណ្ដាលឱ្យខូចខាតផ្ទះសរុបទាំងធ្ងន់ និងស្រាលចំនួន៥ខ្នង៕
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ APP MoINFO ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ បានប្រជុំពិភាក្សាស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្មបាន និងកំពុងអនុវត្ត គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករដោះស្រាយបញ្ហាប្រឈមផ្សេងៗ ការកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ។ ចំពោះការងារទាក់ទងនឹងអាហារូបត្ថម្ភ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្មរីករាយ ក្នុងការសហការជានិច្ច តាមភាពចាំបាច់ និងសេចក្ដីត្រូវការពីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា៕
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទចុះទៅពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់DBST ដែលរងការខូចខាតជាដំណំ
នារសៀលពថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចា័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ ប្រតិភូនៃក្រុមការងារបច្ចេកទេសរួមមានៈ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន មន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅឌុង អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ បានចុះទៅពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់DBST ដែលរងការខូចខាតជាដំណំ មួយខ្សែមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាព្រំប្រទល់ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវេង មានប្រវែងសរុប ១៤ ៨៤០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ។ គួររំលឹកផងដែថាផ្លូវនេះសាងសង់ឡើងក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទតាំងពី ឆ្នាំ២០១៩ មកម្លេះ និងទទួលរងការខូចខាតខ្លាំងដោយការដឹកលើសទំងន់កំណត់។ បច្ចុប្បន្នក្រសួងកំពុងពិនិត្យលទ្ធភាពក្នុងការជួសជុលស្ថាបនាផ្លូវនេះឡើងវិញដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ បន្ទាប់មកឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ […]
តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ទឹកបរិសុទ្ធក្នុងស្រុកកំពង់ស្វាយ
តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ទឹកបរិសុទ្ធក្នុងស្រុកកំពង់ស្វាយ (កំពង់ធំ)៖ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ទឹកបរិសុទ្ធ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាជំនួយឥតសំណងនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) ផ្តល់ជូនប្រជាជនស្រុកកំពង់ស្វាយ នៅភូមិព្រៃព្រាល ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ នៅលើទីតាំងដីរដ្ឋបាលស្រុក ក្រោមការគាំទ្រពី លោក អ៊ុត វណ្ណារ៉ា អភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ និងអាជ្ញាធរខេត្តកំពង់ធំ ។ ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចំបងពិសេសការប្រើប្រាស់ទឹក ។ ឯកឧត្តមបន្តថាដោយមានការជួយឧបត្ថម្ភសាងសង់ស្ថានីយទឹកស្អាតជូនដល់ប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ប្រើប្រាស់ ដែលរួមមានប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រាល(ក) ភូមិព្រៃព្រាល (ខ) ឃុំត្រពាំងឫស្សី និងភូមិព្រៃប្រស់, ភូមិ ប្ញស្សីជះ ឃុំត្បែង មានគ្រួសារសរុប ចំនួន១០៤២គ្រួសារ ចំនួនមនុស្សសរុប ៤ ៧៤៨ នាក់ ស្រី ២ ៣៩៨នាក់ ហើយពួកគាត់មកទទួលយកទឹកនៅកន្លែងស្ថានីយ […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភា អំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភា អំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយនានា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥)។ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ដើម្បីសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៥ នៃរដ្ឋសភារួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព ៕ ដោយ៖ កន ចំណាន