ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ

ចេញផ្សាយ ថ្ងៃទី 

APP MoINFO

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ ឯកឧត្តម សុខ​​ ស៊ីឡូ​ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម​និងជនបទ បានប្រជុំពិភាក្សា​ស្តីពីសន្តិសុខស្បៀង​និងអាហារូបត្ថម្ភ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្មបាន និងកំពុងអនុវត្ត គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ យ៉ាងយកចិត្តទុកដាក់​ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប​ និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ​ ដើម្បីជួយដល់កសិករ​ដោះស្រាយបញ្ហាប្រឈមផ្សេងៗ ការកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ។

ចំពោះការងារទាក់ទងនឹងអាហារូបត្ថម្ភ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្មរីករាយ ក្នុងការសហការជានិច្ច តាមភាពចាំបាច់ និងសេចក្ដីត្រូវការពី​ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា៕

Leave a Reply

Your email address will not be published. Required fields are marked *