ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុញ្ញាតឱ្យលោកស្រី Moonjung Choi នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុញ្ញាតឱ្យលោកស្រី Moonjung Choi នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Moonjung Choi នាយិកា នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ បន្ទាប់ពីបានថ្លែងនូវមតិស្វាគមន៍ចំពោះលោកស្រីនាយិកា និងប្រតិភូអមដំណើររួចមក ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានោះឯកឧត្តមក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ និងឯកឧត្តម សន សុផល អគ្គនាយកស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយ

ខេត្តព្រះសីហនុ:នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ និងឯកឧត្តម សន សុផល អគ្គនាយកស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយ

ព័ត៌មានជាតិ

លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ នៃគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែទណ្ឌិតនៅក្នុងពន្ធនាគារខេត្ត ចូលរួមកិច្ចប្រជុំ និងចុះពិនិត្យវាយតម្លៃជាក់ស្តែងទណ្ឌិត នៅក្នុងពន្ធនាគារខេត្ត

លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ នៃគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែទណ្ឌិតនៅក្នុងពន្ធនាគារខេត្ត ចូលរួមកិច្ចប្រជុំ និងចុះពិនិត្យវាយតម្លៃជាក់ស្តែងទណ្ឌិត នៅក្នុងពន្ធនាគារខេត្ត ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ នៃគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែទណ្ឌិតនៅក្នុងពន្ធនាគារខេត្ត ចូលរួមកិច្ចប្រជុំ និងចុះពិនិត្យវាយតម្លៃជាក់ស្តែងទណ្ឌិត នៅក្នុងពន្ធនាគារខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈប្រតិភូ នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ក្នុងគោលបំណងលើកសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតចំនួន ០៤រូប នៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូ នៃគណៈកម្មការថ្នាក់ជាតិ តំណាងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តំណាងគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកប្រធានពន្ធនាគាររខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញក្រសួងយុត្តិធម៌ និងគ្រូពេទ្យជំនាញផងដែរ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amenlita C.Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៦ កុម្ភៈ ២០២៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amenlita C.Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៦ កុម្ភៈ ២០២៤

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសព័ត៌មានប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញ្ញ និងធានានិរន្តភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសព័ត៌មានប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញ្ញ និងធានានិរន្តភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានជាតិ

គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យគណបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យគណបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បន្តអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ជាលើកទី២ និងផ្លូវពីរខ្សែមានប្រវែងជាង១៧ គីឡូម៉ែត្រនៅស្រុកស៊ីធរកណ្តាល និងស្រុកកញ្រ្ជៀច

ឯកឧត្តម សួន សុម៉ាលីន បន្តអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ជាលើកទី២ និងផ្លូវពីរខ្សែមានប្រវែងជាង១៧ គីឡូម៉ែត្រនៅស្រុកស៊ីធរកណ្តាល និងស្រុកកញ្រ្ជៀច ព្រៃវែង៖  ណៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីមន្ទីរជំនាញខេត្ត អញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ជាលើកទី២ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ការចុះពិនិត្យនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១នេះដែរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១ គម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ ក្នុងខេត្តព្រៃវែង។ បន្ទាប់ពីរអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ រួចមកឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាល […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពទណ្ឌិតមានជម្ងឺរ៉ាំរ៉ៃ ចាស់ជរា នៅពន្ធនាគារខេត្តព្រៃវែង

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពទណ្ឌិតមានជម្ងឺរ៉ាំរ៉ៃ ចាស់ជរា នៅពន្ធនាគារខេត្តព្រៃវែង ចេញផ្សាយ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅរសៀលថ្ងៃអង្គារ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស នុិងលើកលែងទោស បានអញ្ជើញដឹកនាំក្រុមការងារចុះទៅបំពេញបេសកកម្មនៅពន្ធនាគារខេត្តព្រៃវែង ពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មរបស់គណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង លោកប្រធានពន្ធនាគារខេត្តព្រៃវែង មន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងគ្រូពេទ្យជំនាញផងដែរ។

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពទណ្ឌិតមានជម្ងឺរ៉ាំរ៉ៃ ចាស់ជរា នៅពន្ធនាគារខេត្តព្រៃវែង

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពទណ្ឌិតមានជម្ងឺរ៉ាំរ៉ៃ ចាស់ជរា នៅពន្ធនាគារខេត្តព្រៃវែង នៅរសៀលថ្ងៃអង្គារ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស នុិងលើកលែងទោស បានអញ្ជើញដឹកនាំក្រុមការងារចុះទៅបំពេញបេសកកម្មនៅពន្ធនាគារខេត្តព្រៃវែង ពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មរបស់គណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង លោកប្រធានពន្ធនាគារខេត្តព្រៃវែង មន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងគ្រូពេទ្យជំនាញផងដែរ។

ព័ត៌មានជាតិ

ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញពិនិត្យទីតាំងកសាងស្ពានមួយខ្សែ ដែលតភ្ជាប់ពីស្រុកបាភ្នំ និងស្រុក ព្រះស្ដេចខេត្តព្រៃវែង

ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញពិនិត្យទីតាំងកសាងស្ពានមួយខ្សែ ដែលតភ្ជាប់ពីស្រុកបាភ្នំ និងស្រុក ព្រះស្ដេចខេត្តព្រៃវែង ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច និងឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងគ្រោងនិងកសាងស្ពានមួយខ្សែដែលមានប្រវែងប្រមាណ ៦០ ម៉ែត្រទទឹង ៩ ម៉ែត្រដែលតភ្ជាប់ពី ស្រុកបាភ្នំ ទៅស្រុកព្រះស្តេច ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើកំណើរឆ្លងកាត់ស្ទឹងព្រៃក្តួចមួយនេះ ប្រកបដោយសុវត្ថិភាព។ ស្ពានមួយខ្សែនេះតភ្ជាប់ពីភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ឆ្លងមកភូមិព្រៃក្តួច ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរថា៖ នៅកន្លែងនេះបងប្អូនប្រជាពលរដ្ឋគាត់ឆ្លងកាត់ដោយប្រើទូកដរ ទាញដោយដៃ ដល់អ្នកធ្វើដំណើរឆ្លងកាត់ ស្ទឹងព្រៃក្តួច មួយនេះដោយប្រឈមនឹងហានិភ័យខ្ពស់ ជាពិសេសនៅរដូវវស្សាខែទឹកឡើងអាចនឹងមានបញ្ហា ប្រឈម គ្រោះថ្នាក់ជា យថាហេតុផ្សេងៗ។ […]