ព័ត៌មានជាតិ

ឯកឧត្តម សុខ ប្រសិទ្ធិ ជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកា នៃសម្ពន្ធយុវជនអាហារូបករណ៍(ស២) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ឯកឧត្តម សុខ ប្រសិទ្ធិ ជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកា នៃសម្ពន្ធយុវជនអាហារូបករណ៍(ស២) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅចូលរួមចំណែកឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយៈការដាក់ចេញបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ព័ត៌មានជាតិ

សម័យប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ៣រូប ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី

សម័យប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ៣រូប ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី ៖ ១. ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២. ឯកឧត្តម ស្រ៊ី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៣. ឯកឧត្តម ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ។

ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះ និងស្រ្តីសម្រាលកូន ចំនួន ៥០នាក់ បានទទួលអំណោយដ៏ថ្លៃថ្លាពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ស្ត្រីមានផ្ទៃពោះ និងស្រ្តីសម្រាលកូន ចំនួន ៥០នាក់ បានទទួលអំណោយដ៏ថ្លៃថ្លាពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ” ព្រៃវែង៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើម តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត និងអនុសាខាស្រុក ក្រុមគ្រូពេទ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ចំនួន ២៥នាក់ និងស្រ្តីសម្រាលកូន ចំនួន ២៥នាក់ សរុបចំនួន ៥០នាក់ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល” ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា […]

ព័ត៌មានជាតិ

ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់សូម ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់សូម ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញនឹងបណ្តេញចេញពីក្របខណ្ឌ (ព្រៃវែង)៖ ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹនាំ និងមន្រ្តីរាជការទាំងអស់ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញា​ណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ដែលជាយុវជនបន្តវេន បានខិតខំបំពេញការងារមិនដែលនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការដាក់ចេញគោលនយោបាយបញ្ចកោណ […]

ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថចុះបង្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន០៧និងវត្ថុតាងមួយចំនួន!

កម្លាំងកងរាជអាវុធហត្ថចុះបង្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន០៧និងវត្ថុតាងមួយចំនួន (ខេត្តព្រៃវែង)៖នៅវេលាម៉ោង១០នឹង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំង អ.ហ ស្រុកពាមរក៏ និង កម្លាំង អ.ហ ស្រុកពារាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្រាបមុខសញ្ញាជូញដូរនិងប្រើប្រាស់ថ្នាំញៀន។ កិច្ចប្រតិបត្តិការបានធ្វើឡើងនៅនៅចំនុចភូមិបាទី ឃុំពាមរក៏ស្រុកពាមរក៏ ខេត្តព្រៃវែង។ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់ ជាបន្តបន្ទាប់។ ១/ឈ្មោះឌិន យុំាងទឹង ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិបាទី ឃុំពាមរក៏ស្រុកពាមរក៏ ខេត្តព្រៃវែង។ ២/ឈ្មោះ ម៉ារ ហាំម៉ាត់ ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ៣/ឈ្មោះ មើ សូកី ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ៤/ឈ្មោះ យូ ហៃមី ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្

រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម (កំពង់ធំ)÷ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត លោក ភុល លីដា អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងបងប្អូនអាជីវករលក់ដុំ-លក់រាយជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានធ្វើរបាយការណ៍បូកសរុបពិធីបិទវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់ដុំលក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម រៀបចំដោយរដ្ឋបាលសាលាខេត្តកំពង់ធំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយនាយកដ្ឋានកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរយៈពេលចំនួន០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ […]

ព័ត៌មានជាតិ

ករណីប្រឌិតអង្គហេតុនៃការទារប្រាក់ផាកពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៍គោលដៅស្តុបក្ដាន់ពីរ

ករណីប្រឌិតអង្គហេតុនៃការទារប្រាក់ផាកពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៍គោលដៅស្តុបក្ដាន់ពីរ។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទល្មើស ២ គឺ បទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ។ ១. ការប្តឹងបរិហារបង្កាច់កេរ្តិ៍ ទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល។ ២. បទក្លែងបន្លំ ទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ប្រើប្រាស់អគារអធិការដ្ឋាននគរបាលស្រុកបាភ្នំ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ប្រើប្រាស់អគារអធិការដ្ឋាននគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនរគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលស្រុកបាភ្នំ ។ អគារដ៏ថ្មីសន្លាងមួយខ្នងនេះ បានកែប្រែមុខមាត់អធិការដ្ឋាននគរបាលស្រុកបាភ្នំ និងបានសម្រួលដល់ការបំពេញការងាររបស់មន្ត្រីនគរបាល ប្រកបដោយផាសុកភាព និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកអធិការនគរបាលស្រុកបាភ្នំ ត្រូវត្រួតពិនិត្យ និងដឹកនាំបញ្ជាដល់មន្រ្តីក្រោមឱវាទ ឲ្យមានការចូលរួមសម្អាតជាប្រចាំ ថែរក្សាអគារមួយនេះ អគារផ្សេងៗទៀត និងបរិស្ថានក្នុងបរិវេណអធិការដ្ឋានឲ្យមានភាពល្អប្រសើរ ៕

ព័ត៌មានជាតិ

ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិចតា បន្ថែមទៀត ដែលស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិចតា បន្ថែមទៀត ដែលស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា នៅថ្ងៃទី១៦ កុម្ភៈ ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋចំនួន ៩៣៨ ហិចតា ដែលស្ថិតនៅក្នុងខេត្តចំនួន ៨ រួមមាន៖ ១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ ហិចតា ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង ២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះចំនួន ៦១ ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៦គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង ៣-ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះចំនួន ១៣៨ ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០សេះ ចំនួន […]

ព័ត៌មានជាតិ

ភាពសប្បាយរីករាយរបស់និស្សិតជ័យលាភី ឪពុកម្ដាយ បងប្អូនសាច់ញាតិ និងអាណាព្យាបាល នៅក្នុងពិធី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង”

ភាពសប្បាយរីករាយរបស់និស្សិតជ័យលាភី ឪពុកម្ដាយ បងប្អូនសាច់ញាតិ និងអាណាព្យាបាល នៅក្នុងពិធី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ កុម្ភៈ​ ២០២៤