ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា អង្គបោះឆ្នោតសរុបចំនួន ៩៩.៨៦ភាគរយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា អង្គបោះឆ្នោតសរុបចំនួន ៩៩.៨៦ភាគរយ ដែលបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយបានបង្ហាញអំពីទម្លាប់ប្រជាធិបតេយ្យ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ពិសេស ក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលនៃស្ថាបន័ជាតិ  

ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា (ភ្នំពេញ) ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជូនចំពោះ ឯកឧត្តម Martin Vavra […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងកម្មវិធីចែករំលែកបទពិសោធន៍ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងកម្មវិធីចែករំលែកបទពិសោធន៍ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ  

ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល អនុញ្ញាតជូន លោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោកជំទាវ ចម និម្មល អនុញ្ញាតជូន លោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចេញផ្សាយ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី បានអនុញ្ញាតជូន លោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដី ដែលមានមីនបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដី ដែលមានមីនបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» ចេញផ្សាយ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ ក្នុងសារលិខិតនាឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន «២៤ កុម្ភៈ ២០២៤» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៥៣៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១ ៣២១គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។ សម្តេចធិបតី បានបន្តថា ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលត្រូវតែយកចិត្តទុកដាក់។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតដា […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានជាតិ

ឯកឧត្តម អ៊ូ វណ្ណា បាននាំយកថវិកាចំនួន ២៥ លានរៀល របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ចូលរួមកសាងនៅក្នុងវត្តសុវណ្ណនី (ហៅវត្តសង្វាន) នៅក្នុងស្រុកស្វាយអន្ទរ

ឯកឧត្តម អ៊ូ វណ្ណា បាននាំយកថវិកាចំនួន ២៥ លានរៀល របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ចូលរួមកសាងនៅក្នុងវត្តសុវណ្ណនី (ហៅវត្តសង្វាន) នៅក្នុងស្រុកស្វាយអន្ទរ ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូ វណ្ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តសុវណ្ណមុនី (ហៅវត្តសង្វាន) ស្ថិតនៅភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា ជាមួយនឹងចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឲ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយ ឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង […]

ព័ត៌មានជាតិ

ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា

ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្ត របស់អង្គការភូមិកុមារ SOS ខេត្តព្រៃវែង _ _ _ _ _ _ _ _ ខេត្តព្រៃវែង៖ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្តរបស់អង្គការភូមិកុមារ SOS ប្រចាំខេត្តព្រៃវែង ដោយមានការចូលរួមពីលោកប្រធានមន្ទីរ ស អ យ ខេត្តព្រៃវែង លោកនាយកថ្នាក់ជាតិស្តីទី លោកនាយកភូមិ អ្នកម្តាយ អ្នកមីង និងបុគ្គលិក មន្ត្រីរដ្ឋបាលសរុបចំនួន ២៩នាក់។ បច្ចុប្បន្នកុមារដែលកំពុងទទួលបានការចិញ្ចឹមបីបាច់ក្នុងភូមិសរុបចំនួន ៤២នាក់ […]

ព័ត៌មានជាតិ

លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងសង្កាត់រកំពង់ស្វាយបង្ក្រាបបទល្មើសជលផលនៅចំណុចខ្វែងក្របី និងកន្លែងអភិរក្សព្រែកខ្សាច់ ឃុំផាត់សណ្តាយ

លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងសង្កាត់រកំពង់ស្វាយបង្ក្រាបបទល្មើសជលផលនៅចំណុចខ្វែងក្របី និងកន្លែងអភិរក្សព្រែកខ្សាច់ ឃុំផាត់សណ្តាយ (កំពង់ធំ)÷ នៅថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចខ្វែងក្របី និងកន្លែងអភិរក្សព្រែកខ្សាច់ ក្នុងភូមិសាស្រ្ត ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាមួយគ្នានោះផងដែរ កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសលទ្ធផលសម្រេចបាន(០២ករណី ) ១/ ធ្វើនេសាទប្រើស្បៃមុង ៖ បានរុះរើបំផ្លាញចោលរបាំងស្បៃមុងចំនួន១របាំងប្រវែង ១៥០ម៉ែត្រ ឡុកស្បៃមុងចំនួន ៣គ្រឿ លូស្បៃមុងចំនួន ៦មាត់ បង្គោល ៦០ដើម និងចាក់លែងត្រីចម្រុះចំនួន ១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។ ២/ ធ្វើនេសាទកន្លែងអភិរក្សធនធានជលផល ៖ បានរឹបអូសយកមងប្រវែង៤០ម ក្រឡា១២ស.ម និងត្រីចម្រុះចំនួន ១៣គីឡូក្រាម។ លោក ចាយ គង់ម៉េង លើកឡើងថាការបង្ក្រាបបទល្មើសនេសាទនៅកន្លែងអភិរក្សនេះដើម្បីការពារធនធានជលផលឱ្យនៅគង់វង្សយូរ អង្វែង មាននិរន្តរភាព សំបូរត្រីឡើងវិញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល […]

ព័ត៌មានជាតិ

ក្រុមការងារធនធានទឹកសង្គ្រោះស្រូវប្រាំង របស់បងប្អូនប្រជាកសិករ ដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព ដោយប្រើប្រាស់ម៉ាសុីនចល័ត ៦៥សេះ

ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ =================ក្រុមការងារធនធានទឹកសង្គ្រោះស្រូវប្រាំង របស់បងប្អូនប្រជាកសិករ ដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព ដោយប្រើប្រាស់ម៉ាសុីនចល័ត ៦៥សេះ ១ គ្រឿង បូមទឹកពីទន្លេតូច បញ្ចូលក្នុងអាងទឹកបឹងទ្រាំងដើម្បីសង្គ្រោះស្រូវចំនួន ១៥៥ ហិកតា ស្ថិតនៅភូមិមេសរប្រចាន់ក្រោម ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង