ព័ត៌មានជាតិ

ពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត​ និងស្ដារនីតិសម្បទាជនរងគ្រោះ​ប៉ោយ​ប៉ែត​​

អបអរសាទរពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត​ និងស្ដារនីតិសម្បទាជនរងគ្រោះ​ប៉ោយ​ប៉ែត​​ សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងស្តារនីតិសម្បទា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ​​ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុងប៉ោយប៉ែត​, ខេត្តបន្ទាយមានជ័យ ១៨ ធ្នូ ២០២៣

ព័ត៌មានជាតិ

មន្ត្រីនគរបាលជាតិទាំងអស់ បើសិនតេស្តឃើញមានសារធាតុញៀត គឺត្រូវបណ្តេញចេញពីក្របខណ្ឌ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ មន្ត្រីនគរបាលជាតិទាំងអស់ បើសិនតេស្តឃើញមានសារធាតុញៀត គឺត្រូវបណ្តេញចេញពីក្របខណ្ឌ!

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា (KAINUMA Yoshihisa

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា (KAINUMA Yoshihisa

ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងកម្មវិធីទី១ “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍” និងកម្មវិធីទី២ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ”

កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងកម្មវិធីទី១ “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍” និងកម្មវិធីទី២ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ” រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងកម្មវិធីទី១ “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍” និងកម្មវិធីទី២ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង និងឯកឧត្តម ប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធីទាំង២ខាងលើ។   គោលបំណងនៃកិច្ចប្រជុំ គឺដេីម្បីត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លេីកឡេីងអំពីការរៀបចំរបាយការណ៍ ត្រូវមានលក្ខណៈច្បាស់លាស់ ដោយផ្ដោតលើ ទម្រង់ ខ្លឹមសារខ្លីនិងច្បាស់លាស់ និងមានទិន្នន័យគ្រប់ជ្រុយជ្រោយ និងសង្គតភាព ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថាដើម្បីចូលរួមអនុវត្តសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ […]

ព័ត៌មានជាតិ

លោក ឈាង សុវណ្ណារ៉ា ផ្តល់អំណោយដល់គ្រួសារក្រីក្រ ១គ្រួសារ ប្ដីស្លាប់ចោល

លោក ឈាង សុវណ្ណារ៉ា ផ្តល់អំណោយដល់គ្រួសារក្រីក្រ ១គ្រួសារ ប្ដីស្លាប់ចោល និងមានកូន ៤នាក់ក្នុងបន្ទុក នៅឃុំព្រៃស្នៀត ស្រុកពារាំង ព្រៃវែង៖ ដោយក្តីអាណិតអាសូដល់គ្រួសារក្រីក្រ ១គ្រួសារ លោកស្រី ថន លីហ៊ន អាយុ 33ឆ្នាំ ដែលរស់នៅក្នុងភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានប្ដីស្លាប់ចោល និងមានកូន ៤ នាក់ក្នុងបន្ទុក ដែលមានជីវភាពទីទាល់ក្រី ត្រូវបានលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត និងជាប្រធានសមាគមយុវជនទិសអាគ្នេយ៍ប្រចាំខេត្តព្រៃវែង និងលោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដល់ជូនគាត់ដើម្បីជាការចូលរួមចំណែកក្នុងការកាត់បន្ថយជីវភាពគ្រួសាររបស់គាត់បានមួយកំរិត នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣។   ថ្លែងនៅក្នុងឱកាសនោះលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍សំណេះសំណាល ពាំនាំនៅសេចក្តីសួរសុខទុក្ខពីថ្នាក់ដឹកនាំ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្តម អភិបាលខេត្ត […]

ព័ត៌មានជាតិ

ពិធីចែកវ៉ែនតាជូនប្រជាពលរដ្ឋចំនួន៣៥០នាក់

ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ឡុង គន្ធា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មពិធីចែកវ៉ែនតាជូនប្រជាពលរដ្ឋចំនួន៣៥០នាក់ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួន សុភី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលប្រព្រឹត្តទៅនៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បន្ទាប់ពីត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ បានបើកកិច្ចប្រជុំដើម្បីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ ខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពខេត្តក្រចេះ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានប្រធាន អនុប្រធាន និងសមាជិកសរុប ១៤១ នាក់ ដែលជាសមាសភាពអញ្ជើញមកពីក្រសួងស្ថាប័ននានា ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រី ជាអគ្គនាយករង តាមបណ្តាក្រសួង ស្ថាប័នក្នុងជួររាជរដ្ឋាភិបាល។ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានជម្រាបជូនពីភូមិសាស្រ្តខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃប្រទេស មានផ្ទៃដីសរុប ១១.០៩៤ គីឡូម៉ែត្រការ៉េ ចែកចេញជា ៦ស្រុក […]

ព័ត៌មានជាតិ

សិក្ខាសាលាក្រោមប្រធានបទស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩»។

ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំធំ(A)សាលាខេត្តព្រៃវែងឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ឥត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាក្រោមប្រធានបទស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩»។ ដោយមានការអញ្ជើញចូលរួមពី៖ តំណាងស្ថាប័ននិងដៃគូពាក់ព័ន្ធ សហគ្រាសធុនតូច និងមធ្យមខេត្តព្រៃវែង ក្រុមប្រឹក្សាភិបាល និងប្រធានសាខា FASMEC តំណាងអ្នកចែកចាយបោះដុំ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន១៥០រូប

ព័ត៌មានជាតិ

តុលាការដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews!

តុលាការដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews! (ភ្នំពេញ)៖ នៅថ្ងៃទី១៤.១២.២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews ឱ្យមានសេរីភាពវិញហើយ..!។ គួរម្លឹកថា លោក នួន មេសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរាជធានីភ្នំពេញ កាលពីព្រលប់ទី០៤.១២.២០២៣។ -ការដោះលែងលោក នួន មេសា នៅពេលនេះ គឺតុលាការដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ«សមគំនិតក្នុងអំពើបទ ចូលទៅដល់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទិន្នន័យ»។ ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី១០.ដល់ទី២៣ខែ វិច្ឆិកា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា៤២៧ វាក្យខណ្ឌទី២ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។ ទាក់ទិនករណីនេះ បងប្អូនអ្នកសារព័ត៌មាន បានលើកឡើងថា កន្លងមកលោក នួន មេសា តែងតែធ្វើព័ត៌មាន ។ គោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ.ផ្សព្វផ្សាយតាមប្រភព និងធ្វើបទសម្ភាសន៍ និយាយការពិតរាយការណ៍លឿន រហ័សគ្រប់ជ្រុងជ្រោយ៕