ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំធំ(A)សាលាខេត្តព្រៃវែងឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ឥត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាក្រោមប្រធានបទស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩»។
ដោយមានការអញ្ជើញចូលរួមពី៖ តំណាងស្ថាប័ននិងដៃគូពាក់ព័ន្ធ សហគ្រាសធុនតូច និងមធ្យមខេត្តព្រៃវែង ក្រុមប្រឹក្សាភិបាល និងប្រធានសាខា FASMEC តំណាងអ្នកចែកចាយបោះដុំ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន១៥០រូប