ព័ត៌មានខេត្ត ដើរតូនាទីសំខាន់អោយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការគ្រប់គ្រងព័ត៌មានក្នុងខេត្តរបស់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្ត ដើរតូនាទីសំខាន់អោយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការគ្រប់គ្រងព័ត៌មានក្នុងខេត្តរបស់ខ្លួន ដើម្បីក្តាប់បានសភាពការណ៍ក្នុងខេត្ត ហើយឆ្លើយតបរាល់ព័ត៌មានផ្សេងៗដែលអវិជ្ជមាន ហើយធ្វើការបកស្រាយអោយទាន់ពេលវេលា ដើម្បីគ្រប់គ្រងលើសាធារណៈមតិក្នុងខេត្ត និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារក្នុងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរព័ត៌មាន ស្ថិតនៅក្នុង”តំបន់រដ្ឋបាលខេត្ត” ភូមិនិគមលើ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ទីរព័ត៌មាន ត្រូវពង្រឹងតូនាទីរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានដែលមាន ដូចជា វិទ្យុ ទូរទស្សន៍ Facebook និងប្រពន្ធ័ផ្សព្វផ្សាយសង្គមផ្សេងៗទៀត អោយបានដឹងពីតូនាទី និងសកម្មភាពការងារដែលអាជ្ញាធរដែនដីបានធ្វើ បំរើដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ចូលមក បំរើការងារជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជ្រាបការជូនដំណឹងអោយបានដឹង ពីកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ […]
Author: difo
អគារមតេយ្យសិក្សា ១ ខ្នង ២ បន្ទាប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា ព្រៃស្នៀត ដែលចំណាយថវិកាសាងសង់អស់ទឹកប្រាក់ជិត ៦ ម៉ឺនដុល្លា
អគារមតេយ្យសិក្សា ១ ខ្នង ២ បន្ទាប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា ព្រៃស្នៀត ដែលចំណាយថវិកាសាងសង់អស់ទឹកប្រាក់ជិត ៦ ម៉ឺនដុល្លា អាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ព្រៃវែង៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញ សម្ពោធឆ្លងអគារមតេយ្យសិក្សា ១ ខ្នង ២ បន្ទាប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា ព្រៃស្នៀត ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដែលចំណាយថវិកាសាងសង់អស់ទឹកប្រាក់ជិត ៦ ម៉ឺនដុល្លាអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រៃវែងមានភាពរីកចំរើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់។ ទាំង នេះស្តែងឲ្យឃើញពីស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឲ្យកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្ត ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរហូតសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលជាង២ទស្សវត្សរ៍នេះ។ ឯកឧត្ដម អភិបាលខេត្ត […]
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ញើញបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ញើញបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង ព្រៃវែង៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ញើញជាអធិបតី បិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង។ ក្នុងនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថា ដោយផ្អែកលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋ បាលខេត្តព្រៃវែង អង្គសន្និបាតបានរៀបចំឲ្យមានក្រុមពិភាក្សាចំនួន ០៥ក្រុម ដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១-ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងពន្ធនាគារ ២-ការពង្រឹងអង្គភាព និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងការគ្រប់គ្រងសាលារៀន និងពង្រឹងគុណភាពអប់រំ និងការទទួលមុខងារក្នុងវិស័យ អប់រំ យុវជន និងកីឡា និងវិស័យសុខាភិបាល ទៅឲ្យរដ្ឋបាលក្រុង […]
រដ្ឋបាលស្រុកកំពង់ត្របែកបានបំភ្លឺ ពាក់ព័ន្ធការផ្សាយលើគេហទំព័រហ្វេសប៊ុក របស់សារព័ត៌មាន LSN លួស សេង ញូស៍ ដែលបានធ្វើកាលផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣
រដ្ឋបាលស្រុកកំពង់ត្របែកបានបំភ្លឺ ពាក់ព័ន្ធការផ្សាយលើគេហទំព័រហ្វេសប៊ុក របស់សារព័ត៌មាន LSN លួស សេង ញូស៍ ដែលបានធ្វើកាលផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។ រដ្ឋបាលស្រុកបានបំភ្លឺចំពពោះការចុះផ្សាយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ មួយគ្រួសារឈ្មោះ យោគ មាន នៅភូមិជ្រលង ឃុំប្រាសាទ បាននាំគ្នាទៅធ្វើរបងវាទលើដីប្រឡាយសាធារណៈ របស់រដ្ឋ ហើយបានហៅសារព័ត៌មាន LSN លួស សេង ញស៍ ដើម្បីធ្វើការផ្សាយផ្ទាល់លើគេហទំព័រហ្វេសប៊ុក ដោយបានមូលបង្កាច់ព្រះគ្រូចៅអធិការវត្តវេឡុវ័ន្តរង្សីបារមីតាង៉ែត ថាយកដីរបស់ខ្លួន ដោយខាងសារព័ត៌មាន មិនបានសាកសួរព័ត៌មានពីអាជ្ញាធរ ពាក់ព័ន្ធនឹងដីនេះឡើយ ។ រដ្ឋបាលស្រុកកំពង់ត្របែក សូមធ្វើការបំភ្លឺដូចតទៅ ៖ ដីចំណុចខាងលើនេះជាដីប្រឡាយ សាធារណៈរបស់រដ្ឋដែលមានក្នុងប្លង់គោលរក្សាទុករួចរាល់អស់ហើយ គឺមានទទឹង ២៥.១៨ម៉ែត្រ បើពិនិត្យ ក្នុងប្លង់គឺគ្មានឈ្មោះ យោគ មាន ទេ ។ កន្លងមកអាជ្ញាធររួមជាមួយព្រះគ្រូចៅអធិការវត្ត សប្បុរសជន និងពុទ្ធ បរិស័ទ បានលើកផ្លូវទទឹងប្រវែង ១២ម៉ែត្រ ទាំងជើងទេ […]
របាយការណ៍បំភ្លឺ ពាក់ព័ន្ធការផ្សាយលើគេហទំព័រហ្វេសប៊ុក របស់សារព័ត៌មាន LSN លួស សេង ញូស៍ ដែលបានធ្វើកាលផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។
របាយការណ៍បំភ្លឺ ពាក់ព័ន្ធការផ្សាយលើគេហទំព័រហ្វេសប៊ុក របស់សារព័ត៌មាន LSN លួស សេង ញូស៍ ដែលបានធ្វើកាលផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ព្រៃវែង:រដ្ឋបាលស្រុកកំពង់ត្របែកបានបំភ្លឺជូន ចំពោះការចុះផ្សាយៀកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ មួយគ្រួសារឈ្មោះ យោគ មាន នៅភូមិជ្រលង ឃុំប្រាសាទ បាននាំគ្នាទៅធ្វើរបង់វាទលើដីប្រឡាយសាធារណៈ របស់រដ្ឋ ហើយបានហៅសារព័ត៌មាន LSN លួស សេង ញស៍ ដើម្បីធ្វើការផ្សាយផ្ទាល់លើគេហទំព័រហ្វេសប៊ុក ដោយបានមូលបង្កាច់ព្រះគ្រូចៅអធិការវត្តវេឡុវ័ន្តរង្សីបារមីតាង៉ែត ថាយកដីរបស់ខ្លួន ដោយខាងសារព័ត៌មាន មិនបានសាកសួរព័ត៌មានពីអាជ្ញាធរ ពាក់ព័ន្ធនឹងដីនេះឡើយ ។ រដ្ឋបាលស្រុកកំពង់ត្របែក សូមធ្វើការបំភ្លឺដូចតទៅ ៖ ដីចំណុចខាងលើនេះជាដីប្រឡាយ សាធារណៈរបស់រដ្ឋដែលមានក្នុងប្លង់គោលរក្សាទុករួចរាល់អស់ហើយ គឺមានទទឹង ២៥.១៨ម៉ែត្រ បើពិនិត្យ ក្នុងប្លង់គឺគ្មានឈ្មោះ យោគ មាន ទេ ។ កន្លងមកអាជ្ញាធររួមជាមួយព្រះគ្រូចៅអធិការវត្ត សប្បុរសជន និងពុទ្ធ បរិស័ទ បានលើកផ្លូវទទឹងប្រវែង ១២ម៉ែត្រ ទាំងជើងទេ សម្រាប់ប្រជាពលរដ្ឋធ្វើចរចរណ៏ចូលវត្ត […]